រោងចក្រធំៗ ៣ របស់ចិន ដែលបោះដុំគ្រឿងបន្លាស់ទូរស័ព្ទដៃធូរថ្លៃបំផុត មកអោយអ្នកលក់នៅកម្ពុជា

C
បើនិយាយពីប្រទេសចិន ជាបណ្តុំនៃរោងចក្រផលិត និងផ្គត់ផ្គង់គ្រឿងបន្លាស់ តុបតែងទូរស័ព្ទដៃក្នុងតម្លៃថោក និងជាអ្នកផ្គត់ផ្គង់ធំជាងគេមួយនៅក្នុងទីផ្សារប្រទេសអាស៊ី។ ផលិតផល គ្រឿងបន្លាស់ និងតុបតែងលម្អរភាគច្រើននៅកម្ពុជា ត្រូវបាននាំចូលពីប្រទេសចិន ហើយអ្នកបោះដុំភាគច្រើនទទួលបានក្រក់កម្រៃគួរសម ដោយសារតែទំនិញដែលបញ្ជារទិញពីប្រទេសចិនមក គឺមានតម្លៃថោក និងទទួលបានផលិតផលថ្មីៗជាប្រចាំ។ នៅប្រទេសចិនមានរោងចក្រល្បីៗ ចំនួន ៣ ដែលផលិត និងផ្គត់ផ្គង់គ្រឿងបន្លាស់ទូរស័ព្ទដៃធំជាងគេ៖ ១. Spec-Tech (Xiamen) Co. Ltd ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ និងតុបតែលម្អរទូរស័ព្ទដៃ Spec-Tech (Xiamen) Co. Ltd បង្កើតឡើងក្នុងឆ្នាំ ២០០៩ ជារោងចក្រផលិតគ្រឿងតុបតែងទូរស័ព្ទដៃដ៏ធំមួយនៅក្នុងប្រទេសចិន។ គ្រឿងតុបតែងលើទូរស័ព្ទដៃភាគច្រើនដែលក្រុមហ៊ុន Spec-Tech (Xiamen) Co. Ltd ផលិតរួមមានដូចជា សំបកទូរស័ព្ទដៃ សីលីកូន សំបកប្លាស្ទិក សំកទូរស័ព្ទអាលុយមីញ៉ូម 3D និង 4D ជាដើម។ Xiamen ក៏ធ្លាប់ផ្គត់ផ្គង់ទៅអោយក្រុមហ៊ុនល្បីដូចជា Nestle, Walt Disney, Walmart, Nivea, និង Fiat ជាដើម។ ២ Shenzhen Sunonline Mobile Accessories Co. Ltd. ក្រុមហ៊ុនល្បីមួយទៀតរបស់ចិនគឺ Shenzhen Sunonline Mobile Accessories Co. Ltd ដែលផ្គត់ផ្គង់គ្រឿងបន្លាស់ទូរស័ព្ទដៃ និងគ្រឿងតុបតែងទូរស័ព្ទដៃផងដែរ។ រោងចក្រមួយនេះមានសមត្ថភាពអាចផលិតសំបកទូរស័ព្ទដៃមានគ្រប់ម៉ូដែលទាំងអស់រួមមាន Samsung, Apple, Xiaomi, Oppo និងម៉ូដែលផ្សេងទៀតដែលអ្នកបានបញ្ជាទិញ។ រោងចក្រនេះមានទីតាំងនៅខេត្ត Guangdong ប្រទេសចិន ហើយក្រុមហ៊ុនមួយនេះក៏ធ្លាប់ផ្គត់ផ្គង់ផលិតផលទៅអោយយីហោល្បីៗដូចជា Amazon, Gear 4, Speck, Target, Walmart, Oppo, ជាដើម។ ៣. Shenzhen Laudtec Electronics Co., Ltd. ក្រុមហ៊ុន Shenzhen Laudtec Electronics Co., Ltd មានទីតាំងស្ថិតនៅខេត្ត Shenzhen ដែលជាខេត្តបណ្តុំទៅដោយតំបន់ឧស្សាហកម្មធំមួយនៅក្នុងប្រទេសចិន។ រោងចក្រមួយនេះផលិតទាំងគ្រឿងបន្លាស់ និងសំបកទូរស័ព្ទដៃ សម្រាប់ការនាំចេញទៅក្រៅប្រទេស។ ក្រុមហ៊ុនមួយនេះមានលទ្ធភាពអាចផលិត សំបកទូរស័ព្ទ កញ្ជក់ការពារ និងគ្រឿងបន្លាស់ជាច្រើនមុខទៀត ដែលអ្នកអាចទិញតាមរយៈវេបសាយ ឬស្វែករកទីភ្នាក់ងារណាមួយនៅកម្ពុជា ដើម្បីជួយទិញទំនិញទាំងនេះសម្រាប់យកមកបោះដុំជាគ្រឿងបន្លាស់ នៅកម្ពុជាបានទៀតផង។![IMG_20181031_121634.jpg](https://serey.io/imageupload_data/05170c49fd1f942c25ad376539daf16b93adef4e)

Comments