ត្រៀមកនយើង! ខ្មែរគ្រោងពង្រីកព្រលានយន្តហោះ៣កន្លែងទៀត ដើម្បីទទួលចិន២លាននាក់ ២ឆ្នាំខាងមុខ!

C
រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​ពង្រីក​អាកាស​យានដ្ឋាន​អន្តរជាតិ​ដូចជា៖ រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ។ ជា​ពិសេស​នោះ បើ​ភ្ញៀវទេសចរ​ចិន​មាន​កំណើន​កាន់​តែ​ខ្លាំង រដ្ឋាភិបាល គ្រោង​ស្ថាបនា​ព្រលាន​យន្ត​ហោះ​មួយ​កន្លែង​ទៀត នៅ​ស្រុក​កណ្ដាលស្ទឹង​ ខេត្ត​កណ្ដាល។ នេះ​បើ​តាម​អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​លោក​ ស៊ិន ចាន់​សិរី​វត្ថា ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៣ តុលា​កន្លងមក។ លោក​បាន​បន្ថែម​ថា ​កម្ពុ​ជា​មាន​ទិសដៅ​ទទួល​ភ្ញៀវ​ទេសចរ​ចិន​ឱ្យ​បាន​២​លាន​នាក់​ នៅ​ក្នុង​ឆ្នាំ​២០២០​ខាងមុខ។ ប៉ុន្តែ​បើ​តាម​ស្ថាន​ភាព​ជាក់​ស្ដែង អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ថា ​ភ្ញៀវ​ទេសចរ​ចិន ​ដែល​មកលេង​កម្ពុជា​ពេល​បច្ចុប្បន្ន ​គឺ​អាច​កើន​លើស​ពី​ចំនួន​នេះ​ទៅទៀត។ ក្រសួង​ទេសចរណ៍ ​បាន​បង្ហាញ​ការ​ព្យាករ​ថា នៅ​ឆ្នាំ២០៣០ កម្ពុជា នឹង​ទទួលបាន​ទេសចរ​អន្តរជាតិ​ប្រមាណ ១៥លាន​នាក់ និង​ទេសចរជាតិ​ប្រមាណ​១៣​លាន​នាក់។ ដើម្បី​ឆ្លើយតប​នឹង​កំណើន​ភ្ញៀវ​ទេសចរ​នេះ កម្ពុជា​ត្រូវការ​សណ្ឋាគារ​ប្រមាណ​ជាង ១០ម៉ឺន​បន្ទប់ (សណ្ឋាគារ​ប្រណិត លំដាប់​ផ្កាយ ៤ និងផ្កាយ៥ ប្រមាណ​៦០% ស្មើ​ប្រមាណ៦ម៉ឺន​បន្ទប់) នៅ​ទូទាំង​ប្រទេស។ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ បាន​បន្ថែម​ថា នៅឆ្នាំ​២០៣០ សម្រាប់​ខេត្ត​ព្រះសីហនុ គឺ​ត្រូវការ​បន្ទប់​សណ្ឋាគារ​ជាង ៣ម៉ឺន​បន្ទប់​បន្ថែម​ទៀត (សណ្ឋាគារ​ប្រណិត​ជាង​២ម៉ឺន​បន្ទប់) ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ២លាន​នាក់ និង​ទេសចរជាតិ​ប្រមាណ ៣លាន​នាក់។ បច្ចុប្បន្ន​នេះ កម្ពុជា​មាន​សណ្ឋាគារ​ប្រមាណ​ជាង ៨០០​កន្លែង ស្មើនឹង ៤៦ពាន់​បន្ទប់ (ក្នុងនោះ​សណ្ឋាគារ​ប្រណិត​មាន​ប្រមាណ​ជាង ២ម៉ឺនបន្ទប់)។ ក្នុងនោះ​ខេត្ត​ព្រះសីហនុ​ មាន​សណ្ឋាគារ ៦៩​កន្លែង ស្មើនឹង​ជាង ៤ពាន់​បន្ទប់ (សណ្ឋាគារ​ប្រណិត​មាន​ប្រមាណ​ជាង ១ពាន់​បន្ទប់)។ នេះបើតាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍៕ (sabay)![Screenshot_2018-10-25-19-56-18-55.png](https://serey.io/imageupload_data/90b1ef90a8c04a1e9e23e99808aa79b78fa77d32)

Comments