Serey is utilizing Blockchain technology

ទម្លាប់៨យ៉ាងរបស់បុគ្គលជោគជ័យតែងធ្វើមុនពេលចូលគេង

C

chhenghort

តើលោកអ្នក​បាន​ធ្វើ​អ្វី​ខ្លះ​មុន​ចូលគេង? នឹក​ដល់​សំណួរ​មួយនេះ​ លោក​អ្នក​អាច​ចាប់​ផ្តើម​គិត​មើល​ឡើង​វិញ​​ពី​អ្វី​ដែល​​លោក​អ្នក​បាន​ធ្វើ​ មុន​ពេល​ចូលគេង​កាល​ពី​​យប់ម្សិលមិញ។ ទោះបី​ជា​ចម្លើយ​​របស់​​លោកអ្នក​​ចេញ​មក​ក្នុង​រូបភាព​បែប​ណា​ក៏ដោយ ការ​ពិត​នៃ​ការ​លើកឡើង​​​សំណួរ​នេះ​​​ គ្រាន់តែ​ចង់​ក្រើនរំលឹកលោក​អ្នក​ឲ្យ​ស្វែង​យល់​ពី​ទម្លាប់​មួយចំនួន​របស់​ បុគ្គល​ជោគជ័យ​មុន​ពេល​គេង​តែ​ប៉ុណ្ណោះ។ដូច្នេះទើប Dr. Business បានលើកឡើង​ទម្លាប់ទាំង​​ ៨ យ៉ាង​​របស់​បុគ្គល​ជោគជ័យ​ខាង​ក្រោម​នេះ​​ដើម្បីអោយលោកអ្នកអាចក្រើនរំលឹកដល់ខ្លួនឯងផងដែរ៖ ១) រៀបចំពេលវេលា​ ​គ្មានឡើយ​ភាព​ខ្ជះខ្ជាយ​ពេលវេលា​​របស់​បុគ្គល​ជោគជ័យ។ បុគ្គល​ប្រភេទ​នេះ​បាន​ដឹង​ថា ​ការ​កំណត់​ពេលវេលា​ធ្វើ​កិច្ចការ​​ប្រចាំ​ថ្ងៃ​នីមួយៗ​ឲ្យ​បាន​ត្រឹមត្រូវ​ ​ គឺជាការ​ឲ្យតម្លៃដល់​ខ្លួនឯង​ និងអាច​​ឲ្យខ្លួនឯងចេះគោរព​តាម​ផែនការ​របស់​ខ្លួនទៀតផង។ ពេលវេលា​សម្រាប់​ការងារ ការ​ទទួល​ទាន​អាហារ ការ​ជួបជុំ​គ្រួសារ មិត្តភក្ដិ ​លំហែកាយ ឬ ចូលគេង​សុទ្ធ​តែ​ត្រូវ​បាន​បែងចែក​យ៉ាង​ត្រឹមត្រូវ​ជា​មុន ទើប​អ្វីៗ​អាច​សម្រេច​​បាន​តាម​​​​ផែនការ​​​​ទាំង​អស់។ ២) ចំណាយពេលអាន​សៀវភៅ ​បុគ្គល​ជោគជ័យ​នៅ​លើ​ពិភពលោក​​ភាគច្រើន​​ចូលចិត្ត​អាន​សៀវភៅ​ណាស់។ មនុស្ស​ប្រភេទ​នេះ តែង​ចូល​ចិត្ត​អាន និង រៀន​ពី​អ្វី​ដែល​ជា​គំនិត​របស់​អ្នក​ដទៃ។ បុគ្គល​​ជោគជ័យ​ទាំង​នោះ​មាន​ជាអាទិ៍​មហាសេដ្ឋី​អាមេរិក ប៊ីល ហ្គេត ​​ចំណាយ​ពេល​អាន​សៀវភៅ​រហូត​ដល់​​​​យប់​ជ្រៅ​​អស់កម្លាំង​​ទើបចូល​ទៅ​គេង​​តែម្តង។ ៣) ជួបជុំ​សមាជិក​គ្រួសារ ឬ មិត្តភក្ដិ ​​​​​ភាពជោគជ័យ​ គឺ​កើតចេញ​ពី​ទំនាក់ទំនង។ ដូច្នេះ​ហើយ​​បាន​ជា​បុគ្គល​ជោគជ័យ​ទាំងឡាយ​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ ​​ ដើម្បី​ជួបជុំ​ជា​មួយ​គ្រួសារ​ និង​មិត្តភក្ដិ​ដើម្បីចែក​រំលែក​ចំណេះដឹង ក៏​ដូច​ជា​ពិភាក្សា​ពី​ការងារ​ជា​ដើម។ បុគ្គល​ជោគជ័យ​​ភាគច្រើន​តែងជ្រើសរើស​មួយថ្ងៃ​​រៀងរាល់​សបា្តហ៍​សម្រាប់​ការ​ ជួបជុំ​ជា​មួយ​មិត្តភក្ដិ ហើយ​ក្រៅ​ពី​នោះ​សម្រាប់​​ការ​ជួបជុំ​ជា​មួយ​គ្រួសារ។ ៤) រៀបចំ​ការងារសម្រាប់​ថ្ងៃស្អែក រៀបចំការងារ​សម្រាប់​ថ្ងៃ​ស្អែក​ គឺ​ជា​ផែនការ​សំខាន់​មួយ​ ដែល​​បុគ្គល​​ជោគជ័យ​ត្រូវ​រៀបចំ​ឡើង​មុន​ពេល​គេង។ បន្ទាប់​មក​ គេ​ត្រូវ​រៀបចំ​​​ពី​អ្វី​ដែល​​ជា​តម្រូវការ​សម្រាប់​ត្រៀម​ខ្លួន​​​​សម្រេច ​ផែន​ការនោះ​ ដូច​ជា​ការ​រៀបចំ​​សំណុំ​ឯកសារ​ដែល​ពាក់ព័ន្ធ សំលៀក​​បំពាក់​​​ត្រៀម​ទុកមុន​ជា​ដើម។៥) មាន​ចក្ខុវិស័យ​​​លើ​ផែនការ​សម្រាប់​​ថ្ងៃស្អែក វិធីសាស្ត្រ​មួយ​ដើម្បី​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​អ្វី​ដែល​នឹង​កើតឡើង​ នៅ​ថ្ងៃ​ស្អែក គឺ​ជាចក្ខុវិស័យ​របស់​​​បុគ្គល​ជោគជ័យ។ ផែនការ ឬ គម្រោង​ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ស្អែក ​គឺ​ជា​គោលដៅ​វាយលុក​​​សម្រេច​​ឲ្យ​​បាន​​របស់​អ្នក​ជោគជ័យ​​ដោយ​ទំនុកចិត្ត និង ភាព​ជឿជាក់ ​តាម​រយៈ​ការ​ស្វែង​រក​មធ្យោបាយ ដើម្បីឈាន​ទៅ​ដល់​​សម្រេច​ផែនការ​នោះ។ ៥) មាន​ចក្ខុវិស័យ​​​លើ​ផែនការ​សម្រាប់​​ថ្ងៃស្អែក វិធីសាស្ត្រ​មួយ​ដើម្បី​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​អ្វី​ដែល​នឹង​កើតឡើង​ នៅ​ថ្ងៃ​ស្អែក គឺ​ជាចក្ខុវិស័យ​របស់​​​បុគ្គល​ជោគជ័យ។ ផែនការ ឬ គម្រោង​ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ស្អែក ​គឺ​ជា​គោលដៅ​វាយលុក​​​សម្រេច​​ឲ្យ​​បាន​​របស់​អ្នក​ជោគជ័យ​​ដោយ​ទំនុកចិត្ត និង ភាព​ជឿជាក់ ​តាម​រយៈ​ការ​ស្វែង​រក​មធ្យោបាយ ដើម្បីឈាន​ទៅ​ដល់​​សម្រេច​ផែនការ​នោះ។ ៦) សរសេរ​លទ្ធផល​ដែល​សម្រេច​បាន​នៅ​ថ្ងៃ​នេះ តើ​​អ្នក​បាន​សម្រេច​សមិទ្ធផល​អ្វី​ខ្លះ​​នៅ​ថ្ងៃ​នេះ? នេះ​ជា​សំណួរ​​មួយ​របស់​បុគ្គល​ជោគជ័យ​តែង​ចោទសួរ​ខ្លួនឯង​​មុន​ពេល​ចូលគេង។ វា​អាច​ជា​ចម្លើយ​អវិជ្ជមាន​សម្រាប់​អ្នក តែ​សម្រាប់​​បុគ្គល​ប្រភេទ​នេះ​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​។ ការ​ទទួល​​ទាន​អាហារ​ថ្ងៃ​ត្រង់ ពេល​ល្ងាច ឬ អាច​ត្រលប់​មក​ផ្ទះ​វិញ​បាន​ទៀងទាត់​​​ ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​សម្រាប់​បង្កើន​ភាព​​ស្និទ្ធស្នាល​​ក្នុង​ គ្រួសារ នឹង​ធ្វើ​ឲ្យ​បុគ្គល​ទាំង​នេះ​គេង​លក់​ស្រួល។ ​ ៧) ការងារ​ថ្ងៃ​នេះត្រូវធ្វើថ្ងៃនេះ តើ​អ្នក​ធ្លាប់​គិត​ទេ​ថា បុគ្គល​ជោគជ័យ​ជា​មនុស្ស​ខ្ជិល​ទុក​ការងារ​នៅ​គរ​ជើងលើ​គ្នា​​រក​​ចេញ​ជា​ សមិទ្ធផល​មួយ​គ្មាន? ចុះ​អ្នក​វិញ​យ៉ាង​ម៉េច​ដែរ? បើ​លោក​អ្នក​បំពេញ​ការងារ​មិន​អស់​ពី​ដៃ​ពី​ជើង ហើយ​ទុក​ចោល​ អាង​ថា​ចាំ​​ថ្ងៃ​​នេះ ឬ ថ្ងៃ​នោះ មួយ​ឆាក​ជីវិត​របស់​អ្នក​ប្រហែល​នៅ​តែ​ជា​មនុស្ស​​បរាជ័យ​ដដែល។ ​​​​វា​មិនមែន​មាន​ន័យ​ថា បុគ្គល​ជោគជ័យ​​​ទាំងអស់​អាច​​ធ្វើ​ការងារ​សុទ្ធតែ​រួចរាល់​​នោះ​ទេ តែបើ​​ការងារ​នោះ​សម្រេច​​មិន​បាន​នៅ​ថ្ងៃ​នេះ គេ​នឹង​​ប្ដេជ្ញា​ថា​ នឹង​ធ្វើ​ឲ្យ​ហើយ​នៅ​ថ្ងៃស្អែក។ ៨) គេង​ឲ្យ​គ្រប់គ្រាន់ លោក​អ្នក​ពិត​ជា​ធ្លាប់​ស្ថិត​ក្នុង​ស្ថានភាព​​មួយ​ដែល​គេង​​​មិន​គ្រប់​នឹង​ធ្វើ​ឲ្យ​អ្នក​អស់កម្លាំង ងងុយគេង ​ធ្វើ​កិច្ចការ​អ្វី​​មិន​បាន​សម្រេច ហើយ​មិន​យូរ​មិន​ឆាប់​នឹង​មាន​ជំងឺ និង​បណ្តាល​ឲ្យ​សមត្ថភាព​ខួរក្បាល​ចុះ​ខ្សោយ​ជា​មិនខាន។ ដូច្នេះដើម្បី​​ទទួល​បាន​ជោគជ័យ​ដូច​​បុគ្គល​ជោគជ័យ​នានា លោក​អ្នក​ត្រូវ​គេង​ឲ្យ​​បាន​គ្រប់គ្រាន់​ទើប​ជា​ការ​ប្រសើរ៕![12ee4f74ce171d8263a189faf755db6c5ded334d.png](https://serey.io/imageupload_data/12ee4f74ce171d8263a189faf755db6c5ded334d)
0.000 SRY$0.00
Global
Global

Comments