រស់ឲគាប់ ងាប់ឲគួរ កុំរស់គេស្អប់ ងាប់គេស្អុយ ! 20 days ago

C
មនុស្សអាក្រក់ ស្អុយមុនស្លាប់ ។ He that lives wickedly can hardly die honestly. អ្នករស់ក្នុងជីវិតឃោរឃៅ កម្រស្លាប់ទៅ ដោយកិត្តិយសណាស់ ។ ជីវិតដែលប្រកបដោយកិត្តយស ជាជីវិតប្រកបដោយខ្លឹមសារ ហើយការរស់នៅរបស់ជននោះទើបឈ្មោះថាជាជីវិតដែលមានន័យ។ រស់អោយដែលមានន័យគឺ ពឹងលេីជីវិតខ្លួនឯង​ រស់មិនប្រមាទ រស់មិនមេីលងាយ រស់មិនចង់ប្រជែង រស់នៅមិនទាមទាអាយុវែង ស្លាប់ទៅមិនទាមទាការចងចាំ ។ ពេលរស់គួរតែជាមនុស្សដែលមានការយល់ដឹង ពេលស្លាប់សូមឲ្យស្លាប់ពេញដោយអត្ថន័យ។ ស្លាប់រស់ជាច្បាប់ធម្មជាតិនៃជីវិតដែលចាប់ផ្តើម និងនៅចុងបញ្ចប់ ប៉ុន្តែបុគ្គលដែលចេះរស់នៅដោយស្ងប់ចិត្តគឺពិតដូចជារស់លើគំនរនៃទ្រព្យសម្បត្តិដ៏មហាសាលដូច្នោះដែរ។ មនុស្សគ្រប់រូបគួរច្បាស់លាស់ដោយខ្លួនឯងថា សេចក្ដី​មិន​ប្រមាទ ជា​ផ្លូវ​នៃ​សេចក្ដី​មិន​ស្លាប់ សេចក្ដី​ប្រមាទ​ជា​ផ្លូវ​នៃ​សេចក្ដី​ស្លាប់ ។ អ្នក​ដែលមិន​ប្រមាទ​ ឈ្មោះ​ថា​មិន​ស្លាប់ អ្នក​ដែល​ប្រមាទ​ ទុក​ដូច​ជា​បុគ្គល​ដែល​ស្លាប់​ទៅ​ហើយ តាម​ពិត​មនុស្ស​​ប្រមាទ(ធ្វែសប្រហែស)គឺមនុស្សបាត់សតិ ។ កាលណាបាត់បង់សតិ នៅសល់ភាពជាមនុស្សតិចតួចណាស់ ឬគ្នានសោះតែម្តង ក៏អាចថាបានដែរ បើកាលណាទង្វើចេញទៅនោះឃោឃៅ សាហាវព្រៃផ្សៃ ត្រង់នេះហើយដែលលោកប្រាកដនិយមន័យថាស្លាប់។ ដែលថាស្អុយ​ជាង​ខ្មោច​ស្លាប់ ​ព្រោះ​សាកសព​គ្រាន់​តែ​មិន​មាន​វិញ្ញាណ​អាស្រ័យ​នៅ​ប៉ុណ្ណោះ ឯ​បុគ្គល​មាន​នូវ​សេចក្ដី​ប្រមាទ​វិញ​នោះ មិន​មាន​វិញ្ញាណ​ជា​កុសល​​មានតែ​សន្ដាន​បាប វិញ្ញាណ​អកុសល​ ជាសតិញាណរបស់ខ្មោច ព្រាយ បីសាចដែលកំពុងស្ថិតនៅ និងបង្ករវិនាសកម្មផ្សេងៗ ដោយគ្មានក្រែងរអែងបន្តិចសោះឡើយ ។ ក្រោយពីការសាងភាពមិនគប្បី ទង្វើដែលមនុស្សទេវតាគេស្អប់ខ្ពើម និងសាយភាយក្លិនអាក្រក់ទៅសព្វទិសានុទិសដោយស្វ័យប្រវត្តិ ដែលជាក្លិន ស្អុយ​អសោចិ៍ នៃមនុស្សខ្មោច មនុស្សព្រាយបីសាចនេះឯង តែងបង្ហើក្លិនស្អុយសាយសុះ ពេញពិភពលោក ស្អុយបញ្ច្រាស​ខ្សល់បណ្តោយខ្យល់គ្មានសល់ចន្លោះណាឡើយ ថែមទាំងបន្សល់ការចងចាំដល់អ្នកជំនាន់ក្រោយឲខ្ពើមរអើមទៀតផង។ ចំណែកជនជាសប្បុរស ជនជាបណ្ឌិតដែលសាងប្រយោជន៍ស្របនិងគុណធម៌វិញ តែងមានក្លិនដែរ តែក្លិនក្រអូប ហើយក៏ក្រអូបបញ្រ្ចាស់ខ្យល់ រាល់អ្នកដែលស្រង់ក្លិនរបស់គាត់ គឺស្រង់ដោយពេញចិត្ត ស្រង់បាននូវដំបូន្មានល្អៗ ស្រង់បាននូវគតិគុណធម៌ ស្រង់បាននូវគំរូវិរៈភាព ជាច្រើនផ្សេងទៀត ដែលសុតសឹងផ្តល់តម្លៃផ្នែកកុសលតែម្យ៉ាង អាចយកមកអប់រំគំនិត និងស្មារតីរបស់ខ្លួនបាន ។ ដូចជាព្រះពុទ្ធជាដើម កាលនៅមិនទាន់បរិព្វានក៏មានអ្នកតាមទ្រទ្រង់និងតាមស្រង់យកធម្មឱវាទ លុះក្រោយទ្រង់យាងបរិនិព្វានក៏នៅតែមានអ្នកបូជារហូតមកតទល់សព្វថ្ងៃ ក៏ព្រោះទ្រង់ជាមហាបុរសដ៏កំពូលនិងជាគំរូហើយកម្រនិងរកអ្នកធ្វើបានដូច ទើបមានការកសាងរូបបដិមារាប់មិនអស់នៅកលលោកនេះ។ កន្លងទៅ២៥៦២ឆ្នាំហើយ ការជ្រះថ្លាថ្វាយចិត្តកាយ ទទួលយកឱវាទនៅតែមានរហូត ដូចជាការសាងផ្នួស និងការចូលខ្លួនមកជាឧបាសក ឧសិកាជាដើម។ ក្រអូបតាំងពីជម្ពូទ្វីប មកដល់ដែនដីសុវណ្ណភូមិ និងបន្តសាយភាយកិត្តិនាមយ៉ាងផុសផុលទៅអរិយៈប្រទេសប៉ែកខាងអ៊ឺរ៉ុប ក៏ព្រោះតែមនុស្សលោកកាន់តែប្រកាន់យកនូវហេតុផល ជាជាងជំនឿអទិទេពនិយម ក៏កាន់ច្រើនផងដែរ។ ចំណែកទេវទត្ត ក៏ល្បីមិនចាញ់ព្រះពុទ្ធដែរ តាំងពីនៅមានជីវិតរហូតដល់ស្លាប់ តែរាល់ពេលដែលគេលើកយកឈ្មោះនេះមក គេតែងប្រៀបធៀបរាល់អំពើអាក្រក់គ្រប់យ៉ាង ហើយសំដៅថាជាពាក្យ គួឲខ្ពើមរអើម គួរឲរន្ធត់ខ្លាច ព្រឺព្រួច កន្លងទៅយូរហើយក៏ពិតមែន តែកេរ្តិ៍អាសោចិ៍របស់ទេវទត្ត នៅប្រាកដក្លិនស្អុយមកទល់គ្រាឥលូវ។ បន្សល់តែពាក្យអាស្រូវជាច្រើន អ្នកណាឲតែមានភាពជាទុច្ចរិត ធ្វើល្អបែបលាក់ពុត គេតែងពោលថាចិត្តជាទេវទត្តមាត់ជាទេវតា អ្នកនេះមានខ្លួនកាលណា មានតែការក្តៅផ្សារមិនសុខ ជាអ្នកសំកុកសាងកម្មវេរា មុខជាបានជួបគ្នា នាអវចីមហានរក លក់កេរ្តិ៍អាស្រូវដូចទេវទត្តមិនខានឡើយ ។ Screenshot_2018-10-14-06-58-49.png បុគ្គលគ្រប់រូបតែងអំណរសាទរចំពោះក្តីល្អជាដ៏រាប ដូច្នេះបុណ្យហើយនិងបាប ទាំងពីរនេះគឺបុណ្យតែងមានកម្លាំងខ្លាំងជាង ព្រោះថាបុណ្យគឺក្តីល្អ ក្តីល្អនេះមនុស្សទេវតាតែងអនុមោទនា ត្រេកអរគ្រប់កាលទាំងពួង៕ IMG_0687.JPG FB_IMG_1537528289487.jpg![FB_IMG_1541171000214.jpg](https://serey.io/imageupload_data/b47986f55a87a0269045459fd3749164b9fec40b)![FB_IMG_1541171000214.jpg](https://serey.io/imageupload_data/b47986f55a87a0269045459fd3749164b9fec40b)![FB_IMG_1541171000214.jpg](https://serey.io/imageupload_data/b47986f55a87a0269045459fd3749164b9fec40b)![3fac868a9b8d1d255b4ffe7adca329af077a2359.png](https://serey.io/imageupload_data/3fac868a9b8d1d255b4ffe7adca329af077a2359)

Comments