Serey is utilizing Blockchain technology

ខណ:ចុងក្រោយនៃវដ្ត:

chhayvoeun

ខណ:ចុងក្រោយនៃវដ្ត:
ពាល់ត្រូវសច្ចទី១ សភាវ:ធម៌ដែលជាពួក
កុសល កេីតឡេីង គឺ មេត្តា ករុណា មុទិតា
និងឪបេក្ខា ហេីយសភាវ:ដែលមានចរឹត
លក្ខណ:ផ្ទុយពី ព្រហ្មវិហារធម៌នេះ ដូចជា
ពួក ទោស: និង មោហ: រលត់។
ពាល់ត្រូវសេចក្តីទុក្ខ នាំអោយកេីត សង្វេគចិត្ត សេចក្តីទុក្ខ និងសង្វេគចិត្ត ២នឹង រួមគ្នា វាបានដុតកំលោចចិត្ត អោយនឿយណាយ ។
នឿយណាយ គឺជាការខ្ជាក់ចោលភព ជាការរលាស់ចេញពីភព។
នឿយណាយនិងសេចក្តីទុក្ខ នឿយណាយនិងជីវិត នឿយណាយនិង
ការកេីតស្លាប់ៗ គឺរាងចាលហេីយ ឆ្អែតហេីយ ឈប់ចង់កេីតទៀតហេីយ ។
នេះជាចិត្តចុងក្រោយបង្អស់ដែលបេីក
ទ្វារព្រះនិព្វាន្តហេីយក៏រលត់ត្រឹមហ្នឹងទៅ..
ចប់វដ្តសង្សារ ។
គ្រប់យ៉ាងរលត់ត្រឹមហ្នឹងឯង កុសលក្តី
មិនថាវិបាកកម្មចាស់ក្តី កម្មថ្មីក្តី ភព ក្តី
គឺរលត់ក្នុងទីបំផុតនេះទាំងអស់។
...ច្រកចេញចូលតែ១..
ចូលតាមច្រកទុក្ខ ចេញក៏តាមច្រកទុក្ខ
បេីចូលខុសច្រក គឺ គេងចាំ វដ្ត: ចុះ !
( និយាយតាមការពាល់ត្រូវប៉ុណ្ណោះ មិនដឹង បិតក សំដែងថាមិចទេត្រង់ហ្នឹង
ព្រោះមិនបាន បរិយត្តិ)
មេីលហេីយទុកគ្រាន់ពិចារណា ទៅ
បេីអ្នកពាល់ត្រូវ សូមអនុមោទនា.!។
និទានបញ្ចប់វគ្គ ពីសប្បុរសម្នាក់ដែលរំដោះខ្លួនចេញពីវដ្តៈទុក្ឋដោយការតាំងចិត្ត ! 

884.041 SRY$0.00
Cambodia
Cambodia

Comments