YouTube ចេញសេវាថ្មីតម្រូវឲ្យបង់លុយ សម្រាប់ការទស្សនាវីដេអូ និងស្ដាប់ចម្រៀង

C
chhaihor
![YouTube.jpg](https://serey.io/imageupload_data/94ad6c07322981094b137b4497b0d19d6bf761fc) ក្រុមហ៊ុន YouTube ទើបតែបានចេញនូវសេចក្ដីប្រកាសថ្មីមួយ ស្ដីពីការបើកឲ្យដំណើរការសេវាកម្មបង់ប្រាក់ ចំនួន £11.99 ប្រហែលនឹង ១៥ ដុល្លាក្នុងមួយខែ សម្រាប់ការទស្សនាវីដេអូ និងស្ដាប់ចម្រៀងលើបណ្ដាញខ្លួនដោយមិនចាំបាច់អង្គុយរង់ចាំមើលការផ្សាយពាណិជ្ជកម្មដែលនាំឲ្យរំខានអារម្មណ៍ ហៅថា YouTube Premium ។ ![1-YouTube.jpg](https://serey.io/imageupload_data/b4cf158c3e478f22f012f2eab8e4393fe22dbb94) សម្រាប់ដាក់ចេញនូវសេវានេះ វាជាលើកទី ១ ហើយដែលក្រុមហ៊ុនគ្រប់គ្រងដោយ Google សម្រេចធ្វើបែបនេះ ហើយលើកទឹកចិត្តដល់អ្នកប្រើប្រាស់ដែលរស់នៅក្នុងចក្រភពអង់គ្លេសទាំងអស់ប្រើសេវាកម្មនេះ។ ដូចគ្នានេះ ដែល សម្រាប់អ្នកដែលរស់នៅក្នុងសហរដ្ឋអាមេរិច មានសេវាកម្មស្រដៀងនេះ ដែលគេហៅថា YouTube Red។ ចំពោះសេវាកម្មនេះ បច្ចុប្បន្នមាននៅ ១៧ ប្រទេសធំៗ សម្រាប់អ្នកចុះឈ្មោះប្រើប្រាស់សេវាកម្មនេះអាច៖ • មើលវីដេអូ YouTube ដោយគ្មានការផ្សាយពាណិជ្ជកម្មរំខាន។ • មើលវីដេអូ YouTube ពី Background លើឧបករណ៍ចល័ត ខណៈកំពុងប្រើកម្មវិធីផ្សេង។ • ភាពខុសគ្នានៃកម្មវិធីដែលបានផ្តល់ជាផ្នែកនៃកញ្ចប់ដើមរបស់ YouTube ។ • ទាញយកវីដេអូទាំងអស់ ទុកមើលពេលគ្មានអ៊ីនធឺណិត។ ការបង់ប្រាប់សម្រាប់សេវាកម្មនេះ ក៏នឹងអនុញ្ញាតឲ្យអ្នកអាចចូលទៅកាន់ YouTube Music កម្មវិធី Spotify ថ្មី និងកម្មវិធីប្រគួតប្រជែងជាមួយនឹង Apple Music ទៀតដែលក្រុមហ៊ុន Google បានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីណែនាំ និងផ្ដល់ជូនអ្នកប្រើប្រាស់នូវវីដេអូណាមួយអាស្រ័យលើវីដេអូនានាដែលធ្លាប់មើលពីមុនមក។ក្រៅពីការប្រើប្រាស់សេវាកម្ម YouTube Premium អ្នកក៏អាចជ្រើសរើសសេវាកម្ម YouTube Music តែមួយផងដែរ ហើយសម្រាប់សេវាកម្មនេះ នឹងតម្រូវឲ្យបង់ប្រាក់ត្រឹម £9.99 ($13.17) ប៉ុណ្ណោះ។

Comments

wondercury
អគុណដែលបានចែកអោយដឹង។