សម្ដីប្រពន្ធរបស់បង

C
chhaihor
![Your-wife's-words.jpg](https://serey.io/imageupload_data/ba27cab0a55c998fa055bdb7fcafdb7d5c17f544) មានរឿងរ៉ាវដែលអាចកើតឡើងក្នុងជីវិតគូ ហើយក្នុងនាមជាប្ដី ឬប្រពន្ធ ម្នាក់ៗមានតួនាទីរាងៗខ្លួនក្នុងគ្រួសារ។ យ៉ាងតើមានរឿងអ្វីបានខ្លះដែលបុរសជាប្ដីត្រូវតែស្ដាប់សម្ដីមួយចំនួនរបស់ប្រពន្ធ ឬអាចថាពាក្យចេញពីចិត្តរបស់នាង។ ខាងក្រោមនេះ ជាសម្ដីរបស់នារីជាប្រពន្ធដែលចង់និយាយទៅបុរសជាប្ដី៖ * បងចង់ទៅណាក៏អូនមិនថា អូនមិនហាមប្រាមដែរ តែសំខាន់ បងត្រូវដឹងថា បងមានគ្រួសារ បងមានប្រពន្ធកូន ដែលនៅរង់ចាំបងនៅឯផ្ទះ។ * បងចង់ផឹកស៊ី ជួបជុំមិត្តភក្តិ ក្លើម្រាក់យ៉ាងណាក៏តាមចិត្ត តែបងត្រូវដឹងថា មិត្តគឺមិត្ត ហើយមិត្តមានល្អមានអាក្រក់ បងរាប់អានមិត្ត បងប្រាកដជាដឹងហើយថា មិត្តណាគួរ និងមិត្តណាមិនគួរ។ * លុយកាក់ ដែលបងរកមកបាន ទោះបងមិនឲ្យអូនជាអ្នកទុកដាក់ក៏មិនអី តែបងជាអ្នករកលុយ បងប្រាកដជាដឹងហើយថា លុយពិបាករកប៉ុនណា ដូច្នេះ កុំចាយវាយផ្ដេសផ្ដាស ហើយត្រូវដឹងឲ្យច្បាស់ថា ក្នុងគ្រួសារ ត្រូវការលុយសម្រាប់ប្រើសប្រាស់ជាចាំបាច់ ទៅលើសម្ភារជាច្រើន។ * មិនថាបងមានរឿងមកពីណា ជាមួយអ្នកណាក៏ដោយ ដាច់ខាតកុំជះកំហឹងមកឲ្យក្រុមគ្រួសារឲ្យសោះ ព្រោះយើងសុទ្ធតែចាស់ៗអស់ហើយ អាចនិយាយគ្នាបានតាមសម្រួល។ * មុននឹងបងចង់ទាក់ទងស្រីខាងក្រៅ ឬចង់លួចលាក់អ្នកថ្មី បងត្រូវដឹងថា តម្លៃនៃខ្លួនរបស់បង គឺស្ថិតនៅលើទង្វើរបស់បងហ្នឹងឯង។ - មុននឹងបងសរសើរអ្នកដទៃ លើកតម្កើងអ្នកដទៃ បងត្រូវដឹងថា រាល់ថ្ងៃនេះ បងរស់នៅក្នុងផ្ទះជាមួយអ្នកណា ពេលមានបញ្ហា អ្នកណាជាអ្នកនៅក្បែរបង។ * មុននឹងបងជឿសម្ដីអ្នកខាងក្រៅ បងត្រូវត្រិះរិះពិចារណាថា គេនោះជាអ្នកណា មកពីណា មានបំណងបែបណា ហើយការពិតវាបែបណា។ ជាចុងក្រោយ មិនថាបងធ្វើអ្វីក៏ដោយ មិនថានៅទីណាក៏ដោយ សូមឲ្យបងចងចាំកុំភ្លេចថា បងជាមេគ្រួសារ បងជាស្វាមី ជាឪពុក ជាអ្នកទំនុកបម្រុង រ៉ាប់រង គ្រប់យ៉ាងនៅក្នុងគ្រួសារនេះ បងមានតួនាទីធំបំផុត ដែលត្រូវទទួលខុសត្រូវ ដូច្នេះ បងត្រូវចេះ គិតលៃលកឲ្យបានគ្រប់ជ្រុងជ្រោយ កុំបណ្ដោយខ្លួនឲ្យផ្ដេសផ្ដាសឲ្យសោះ បងជាកូនប្រុស បងធំហើយ បងចាស់ហើយ ក៏មិនបាច់អូនប្រាប់បងច្រើនដែរ ព្រោះបងគួរតែចេះដឹង និងយល់ច្រើនជាងអូនដែលជាមនុស្សស្រី៕

Comments

daisysun
Great article. :)
wondercury
ពិតជាមានន័យណាស់ អគុណបង