ពីអ្នក IT ប្រាក់ខែទាប មកជានាយកក្រុមហ៊ុនបច្ចេកវិទ្យាយ៉ាងជោគជ័យ

C
chantha55
![37974598_1678734425572713_177955600473260032_n.jpg](https://serey.io/imageupload_data/5ade1d2cbf1e428bf1fbcf165b341d29d4881144) ថ្ងៃនេះខ្ញុំសូមចែករំលែកអត្ថបទមួយពីវេបសាយ www.news.sabay.com.kh ទៅដល់បងប្អូនសេរីទាំងអស់គ្នា។ ពីព្រោះខ្ញុំពិតជាចាប់អារម្មណ៍ពីពួកគាត់ ដែលមានគំនិតច្នៃប្រឌិតល្អ ក្នុងការបង្កើតថ្មីុ ដូចនិងស្ថាបនិកសេរីរបស់ ដែរ។ ហើយមួយវិញទៀត អ្វីដែលខ្ញុំចាប់អារម្មណ៍នោះ គឺពួកគាត់សុទ្ធតែជាយុវជនខ្មែរ ហើយមានវ័យក្មេងថែមទៀត តែមានសមត្ដភាពអស្ចារ្យ។ ហើយនៅខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងដែលបានមកពី វេបសាយ www.news.sabay.com.kh ដូចតទៅ៖ ដោយសារភ្លើងមហិច្ឆតាខ្លាំងក្លា ទើបជំរុញឲ្យយុវជន IT វ័យក្មេង៤ រូបខំប្រឹងអភិវឌ្ឍខ្លួនពី Developer ប្រាក់ខែទាប មកជានាយកក្រុមហ៊ុនបច្ចេកវិទ្យារកប្រាក់ចំណូលយ៉ាងច្រើនក្នុងមួយ ខែៗ។ ១.លោក មាស ស៊ីណាល់- Bayonia ![5b5aa59d2e532_1532667240_large.jpg](https://serey.io/imageupload_data/e3f5a62f47b2b70dd20ff9ce6acfb730f16b01d1) រូបភាព៖ ផ្ដល់ឲ្យ មាស ស៊ីណាល់ ធ្លាប់ធ្វើការជា Web Developer រយៈពេលពេលច្រើនឆ្នាំ នៅក្រុមហ៊ុនឯកជនក្នុងស្រុកមួយចំនួន។ ប៉ុន្តែដោយមើលឃើញ ការលំបាករបស់ពលរដ្ឋក្នុងការស្វែងរកព័ត៌មានពីកន្លែងស្នាក់នៅ ពេលពួកគេធ្វើដំណើរកម្សាន្តនានា។ យុវជនមានស្រុកកំណើតមក ពីទឹកដីអង្គរ បានចំណាយពេលជាមួយមិត្តភក្តិជាង ២ ឆ្នាំ ទើបបង្កើត បានកម្មវិធីផ្ដល់សេវាកម្មកក់បន្ទប់សណ្ឋាគារអនឡាញ Bayonia(បាយ័នា) សម្រាប់ពលរដ្ឋខ្មែរប្រើប្រាស់។ Bayonia(បាយ័នា) ជាវិបសាយជួយសម្រួលអ្នកដំណើរដែលត្រូវការកក់ បន្ទប់ស្នាក់នៅឲ្យ កាន់តែងាយស្រួល ចំណញពេលវេលា និងថវិកា។ បច្ចុប្បន្ន ស៊ីណាល់ ក្លាយជានាយកក្រុមហ៊ុនផ្នែកផ្តល់សេវាកម្មកក់ សណ្ឋាគារនិងរមណីយដ្ឋាន ល្បីៗក្នុងស្រុក ដោយមានដៃគូច្រើនជាង ៣០ កន្លែងនិងបានក្លាយវិបសាយក្នុងស្រុកមួយដែលមានកម្រិតមួយអាច ទុកចិត្តបាន បើធៀបនឹង Booking.com ឬ Agoda.com។ ២.លោក សុខ សុភមង្គល-Codingate ![5b5aa110e125a_1532666100_large.jpg](https://serey.io/imageupload_data/a25c705b1deebde77776dd2765bb7831520e7934) រូបភាព៖ ផ្ដល់ឲ្យ លោក សុភមង្គល បច្ចុប្បន្នជានាយកក្រុមហ៊ុនផ្តល់សេវាបង្កើតវិបសាយ និងបង្កើតប្រព័ន្ធគ្រប់គ្រងលើអាជីវកម្មឈ្មោះ Codingate និងធ្លាប់បម្រើការជា Solution Developer ច្រើនឆ្នាំ។ ប៉ុន្តែដោយសារសេរីភាពមិនចង់ស្ថិតក្រោមការបញ្ជាឆ្វេងស្តាំ លោក បានសម្រេចចិត្តចោលប្រាក់ខែរាប់ពាន់មកបើកក្រុមហ៊ុន CODINGATE ដោយមានដើមទុនដំបូងតែ ១២០ដុល្លារ។ បើកដំបូងមានគ្នាតែពីរបីនាក់ តែដល់ពេលដំណើរការរយៈពេល ៣ ឆ្នាំក៏បានពង្រីកសមាជិកឡើងប្រមាណ ៣០ នាក់ដល់បច្ចុប្បន្ន។ មកដល់ពេលនេះសម្រាប់ក្រុមហ៊ុន Codingate របស់ មង្គល បានសហការជាមួយដៃគូក្រៅប្រទេសមួយចំនួនដើម្បីផ្លាស់ប្ដូរបទពិសោធន៍ បច្ចេកវិទ្យាថ្មីៗទៅគ្នាទៅវិញទៅមក។ បច្ចុប្បន្ន Codingate បានបង្កើតកម្មវិធីទូរសព្ទនិង Web ជាច្រើនសម្រាប់ដៃគូ ទាំងក្នុងនិងក្រៅប្រទេស ហើយលោកជឿថា នៅរយៈពេល ៥ឆ្នាំខាង ក្រុមហ៊ុននឹងផ្លាស់ប្ដូរមុខមាត់ថ្មី ដោយយក Google ជាគំរូ។ ៣.លោកជា ឡង់ដា-BookmeBus ![Langda_Chea_large.jpg](https://serey.io/imageupload_data/43d2e2497e5756417a6657348f1cc83ac03e4215) លោក ជា ឡង់ដា ធ្លាប់ធ្វើការជា Web Developer រយៈពេលពេល ច្រើនឆ្នាំនៅក្រុមហ៊ុនឯកជនក្នុងស្រុកមួយចំនួន។ ប៉ុន្តែដោយ មើលឃើញ ការលំបាករបស់ពលរដ្ឋក្នុងការទិញសំបុត្រឡាន ក្រុងពេលធ្វើដំណើរទៅ លេងស្រុកម្តងៗ យុវជនសម្បុរស្រអែម រូបនេះ បានព្យាយាមបង្កើតកម្មវិធីកក់សំបុត្រឡានក្រុងអស់រយៈពេល ៥ ទើបរួច។ កម្មវិធីកក់សំបុត្រឡានក្រុង ឡង់ដា បានយកទៅដាក់ប្រកួតប្រជែង កម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាប្រចាំឆ្នាំ ២០១៦ (Cambodia ICT Award 2016) រហូតទទួលបានជយលាភី មេដាយមាសផ្នែកការបង្កើតធុរកិច្ច (ក្រុមហ៊ុនទើបបង្កើតថ្មី) ដោយទទួលបានរង្វាន់ទឹកប្រាក់ ៥ ០០០ ពាន់ដុល្លារ។ បច្ចុប្បន្ន ឡង់ ដា ក្លាយជានាយកក្រុមហ៊ុនផ្នែកផ្តល់សេវាកម្មកក់ សំបុត្រឡានក្រុង BookMeBus ដោយមានដៃគូសហការជាង ២៧ ក្រុមហ៊ុន។ ៤.លោក ថុល រិទ្ធី-Smallworld ![5b3081888bdfa_1529905500_large.jpg](https://serey.io/imageupload_data/43e348a945bee9d29e1f643370d8eb72900015da) រូបភាព៖ channelnewsasia ត្បិតតែមិនធ្លាប់ជានិស្សិត IT ក៏ប៉ុន្តែលោកថុល រិទ្ធី ចូលចិត្ តនិងស្រលាញ់បច្ចេកវិទ្យា។ លោក ធ្លាប់ធ្វើការជាច្រើនទាក់ទង នឹងវិស័យនេះ រហូតដល់បង្កើតកន្លែងបណ្ដុះបណ្ដាលចំណេះដឹង បច្ចេកវិទ្យាមួយ រូបមានឈ្មោះថា SmallWorld ដែលបង្កើតឡើងតាំង ពីឆ្នាំ ២០១១។ ពេលនេះ SmallWorld កំពុងធ្វើការបោះជំហានធំមួយ តាមរយៈការបង្កើតកុំព្យូទ័រផ្ទាល់ខ្លួន ដើម្បីជាការលើកទឹកចិត្តដល់ អ្នករៀនសរសេរកូដជំនាន់ក្រោយ។ គំនិតរបស់ SmallWorld គឺបង្កើតនូវកុំព្យូទ័រយួរដៃដែលមានតម្លៃធូរថ្លៃ សមត្ថភាពខ្លាំង និងអាចដំណើរការកម្មវិធីបែប Open Source បានទៀតផង។ លោក ធុល រិទ្ធី បានឲ្យដឹងថាកុំព្យូទ័រដែលខ្លួនផលិតនិងក្រុមការងារ ផលិតឡើងនេះ បានប្រើម៉ាកសញ្ញាឈ្មោះ Koompi “គម្ពីរ" ដោយគោលដៅ គឺលក់ឲ្យសិស្ស-និស្សិតដែលមិនធ្លាប់ប៉ះកុំព្យូទ័រពីមុន មក។ ផលិតផលកុំព្យូទ័រម៉ាក Koompi នេះត្រៀមនឹងដាក់លក់នៅខែសីហា ខាងមុខនេះ ដោយនឹងប្រើប្រាស់ Software កូនកាត់ Windows លាយនឹង Software របស់ Apple ដែលងាយស្រួលប្រើសម្រាប់អ្នកប្រើថ្មីៗ។ បច្ចុប្បន្ន គម្ពីរ ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំង ថែមទាំងបញ្ជាទិញ យ៉ាងច្រើនសន្ធឹក។ ទៅថ្ងៃខាងមុខ លោកនឹងពង្រីកទីផ្សារចូលទៅ តំបន់អាស៊ាន ឬអ៊ឺរ៉ុបថែមទៀតផង៕ ដកស្រង់ទាំងស្រុងពីវេបសាយ www.news.sabay.com.kh http://news.sabay.com.kh/article/1071976#utm_campaign=onpage

Comments

daisysun
Thank you for sharing. I hope more people will join tech and help improve the industry in Cambodia.