ស្រលាញ់មនុស្សស្រីម៉ាប់ៗ មានសេចក្តីសុខ ជាងមនុស្សធម្មតាដល់ទៅ១០ចំណុច

C
chantha55
![indexm.jpg](https://serey.io/imageupload_data/c3bc8653ba441a13e58b764e8495586c49f2edf0) អ្នកវិទ្យាសាស្រ្តរកឃើញថា មនុស្សប្រុសដែលស្រលាញ់មនុស្សស្រីម៉ាប់ៗ មានសេចក្តីសុខ ជាងមនុស្សធម្មតាដល់ទៅ១០ចំណុចឯណោះ! ចំណុចទី១៖ មិនទាមទារច្រើន មនុស្សស្រីធាត់ៗមិនទាមទារខ្លាំង ឱ្យខាងបុរសជាមនុស្សល្អស្អាតឥតខ្ចោះខ្លាំងពេកនោះទេ មិនថាតែរូបរាង ឬការស្លៀកពាក់នោះឡើយ ល្មមៗគឺអូខេហើយសម្រាប់នាង។ ចំណុចទី២៖ មិនបាច់តមច្រើន ស្រលាញ់មនុស្សស្រីធាត់ៗ អ្នកនឹងមិនបាច់ខំធ្វើការសម្រកទម្ងន់ ឬតមអាហារនេះអាហារនោះច្រើនពេកនោះទេ ដូច្នេះអ្នក និងនាងអាចរីករាយនឹងអាហារដែលអ្នកទាំងពីរចង់ញ៉ាំបានគ្រប់យ៉ាងដោយគ្មានបញ្ហា។ ចំណុចទី៣៖ មិនបាច់ផ្គាប់ផ្គន់ច្រើន សម្រាប់មនុស្សស្រីម៉ាប់ៗនេះ មិនចេះទាមទារអីច្រើន ដែលធ្វើឱ្យអ្នកពិបាកទេ អ្នកអាចទិញអ្វីជូននាងក៏បាន មិនបាច់រើសច្រើន ទិញតែស្ករសូកូឡាជូននាង ឬទិញរបស់ញ៉ាំឱ្យក៏គ្រប់គ្រាន់ដែរ។ ចំណុចទី៤៖ ពូកែញញឹម/កំប្លែង នាងជាមនុស្សស្រីដែលពូកែញញឹម កំប្លែង និងអាចធ្វើឱ្យបុរសជាដៃគូមានសេចក្តីសុខផងដែរ។ ចំណុចទី៥៖ ស្រួលឱប មនុស្សស្រីម៉ាប់ៗ ឬហៅអូនអ៊ូកនេះណា មានសាច់ទន់ៗស្រួលឱបខ្លាំងបំផុត ជាពិសេស អាចធ្វើឱ្យអ្នកជាដៃគូមានអារម្មណ៍ល្អ កក់ក្តៅ ហើយឱបពេញៗដៃផងដែរ។ ចំណុចទី៦៖ ពូកែធ្វើម្ហូប នាងមិនមែនជាមនុស្សស្រីដែលចេះតែញ៉ាំមួយមុខនោះទេ តែដោយសារតែនាងជាមនុស្សស្រីដែលចូលចិត្តញ៉ាំ រឿងធ្វើម្ហូបក៏នាងពូកែមិនធម្មតាដែរ។ ចំណុចទី៧៖ ញ៉ាំតាមចិត្ត ស្រលាញ់មនុស្សស្រីម៉ាប់ៗ មិនចេះរឿងច្រើនរឿងញ៉ាំទេ ញ៉ាំអីក៏បានគ្មានបញ្ហា។ ចំណុចទី៨៖ ស្មោះត្រង់/ផ្អែមល្ហែម មនុស្សស្រីធាត់ៗជាមនុស្សស្រី ដែលផ្អែមល្ហែម និងជាមនុស្សស្រីដែលស្មោះត្រង់ចំពោះមនុស្សគ្រប់គ្នា ជាពិសេសចំពោះមនុស្សដែលនាងស្រលាញ់ផងដែរ បើនាងស្រលាញ់អ្នកហើយ គឺស្រលាញ់អស់ពីចិត្ត មិនចេះលាក់លៀម ឬលួចលាក់ក្បត់ចិត្តឡើយ។ ចំណុចទី៩៖ មានចំណុចគួរឱ្យស្រលាញ់ មនុស្សស្រីម្នាក់ៗ សុទ្ធតែមានចំណុចល្អ និងពិសេសរៀងៗខ្លួន។ ហើយនៅពេលស្រលាញ់គ្នាជាមួយមនុស្សស្រីធាត់ៗ អ្នកនឹងដឹងថាការពិតថា នាងមានច្រើនកន្លែងណាស់ដែលគួរឱ្យស្រលាញ់។ ចំណុចទី១០៖ មិនខ្លាចគេដណ្តើម ស្រលាញ់មនុស្សស្រីធាត់ៗនេះហើយ អ្នកមិនបាច់បារម្ភថានាងលួចមានអ្នកថ្មីក្បត់អ្នក ឬខ្លាចថាមានមនុស្សប្រុសណា តាមចែចង់ដណ្តើមនាងពីអ្នកនោះឡើយ។

Comments

wondercury
អត្ថបទនេះបានរំលែកពីhttps://www.khmerload.com/news/84377 យ៉ាងណាអគុណ ហើយសូមបងចូលរួមសរសេរអត្ថបទផ្ទាល់ដៃដើម្បីទទួលបានកាក់សេរីច្រើន។