Serey is utilizing Blockchain technology

ហេតុនាំឲ្យកើតឬទ្ធិមាន១០យ៉ាងៈ

C

chanra-ley

ហេតុនាំឲ្យកើតឬទ្ធិមាន១០យ៉ាងៈ
១- កើតពីកម្លាំងអធិដ្ឋានចិត្តៈ បញ្ជាឲ្យកើតតែម្តង ។
២- កើតដោយការហ្វឹកហាត់ៈ សម្តែងជារូបផ្សេងៗ ច្រើនឬតិចបាន ។
៣- មនោមយិទ្ធិៈ ការប្រើអំណាចឋាមពលចិត្ត ។
៤- អានុភាពវិបស្សនាញាណៈ ក្រោយពីបានសម្រេចជាអរហន្តដោយអនិច្ចានុបស្សនាញាណ ឬ អានុភាពផ្សាយចេញនៃញាណដូចជាព្រះពាកុលៈត្រូវត្រីលេបតែនៅរស់ ព្រះភូតបាលនៅតូចតែយក្សសុីមិនបាន ព្រះសង្គិច្ចៈនៅរស់ក្នុងគភ៌មាតាស្លាប់ជាដើម ។
៥- អានុភាពចិត្តស្ងប់របស់សមាធិៈ ពេលនីវរណៈ៥ស្ងប់ឋាមពលចិត្តផ្សាយចេញ(ចិត្តបើកវិមាត្រធំ) ដូចព្រះសារីបុត្តចូលសមាបត្តិ យក្សសំពងព្រះសីសៈដូចជារន្ទះបាញ់តែលោកមិនអី (មានរឿងជាច្រើនទៀត ទុកអធិប្បាយនៅពេលក្រោយ)។
៦- អរិយាឥទ្ធិៈ ដែលមានតែក្នុងអរហន្តប៉ុណ្ណោះ ប្រហែលនឹងឆឡុង្គុបេក្ខាដែរ លោកបានកម្មដ្ឋានអាសុភឬកាយគតាសតិ ក្លិនស្អុយយ៉ាងណា រូបអាក្រក់គួរខ្ពើមយ៉ាងណា ក៏លោកនៅជាធម្មតាមិនក្អួតចង្អោរ ។
៧- កម្មវិបាកជាឥទ្ធិៈ សត្វហោះបាន ទេវតា យក្ស ប្រេត មនុស្សខ្លះជាកម្មវិបាក ។
៨- បុញ្ញវត្តោឥទ្ធិៈ ឬទ្ធិរបស់អ្នកមានបុណ្យទ្រទ្រង់ ស្តេចចក្រពត្តិទៅតាមអាកាសដោយសេនាជាដើម ។
៩- វិជ្ជាមយាឥទ្ធិៈ ឬទ្ធិកើតពីមន្តវិជ្ជាការផ្សេងៗ ជប់ ហោះហើរ ជ្រែកដី ។
១០- ឬទ្ធិកើតពីការលះ ដូចជានេក្ខម្មៈ លះកាមឆន្ទៈ កើតពីការប្រកបព្រម ដូចជាបញ្ញាកើតពីការរៀនសូត្រ រៀនបិដកនាំឲ្យកើតបញ្ញាជាដើម ។
ដែលលើកឡើងមកនេះចង់បញ្ជាក់ប្រាប់ថា ទាំងអស់គ្នាសុទ្ធតែមានឬទ្ធិដែលកើតពីបុណ្យបាន ខំធ្វើបុណ្យទៅណា ! សត្រូវមិនអាចបៀតបៀនបានទេ បើបានធ្វើបុណ្យទុកមកហើយ ប៉ងប្រាថ្នាអ្វីក៏បានសម្រេចដែរ ខ្ញុំពិតជាជឿជាក់លើរឿងនេះ ! ។ រឿងឬទ្ធិ រឿងកម្ម គឺជារឿងចម្លែក ព្រះលោកមិនឲ្យយើងពិចារណាទេ មិនមែនជាវិស័យរបស់យើងឡើយ តែយើងអាចសង្កេតមើលដឹងបាន វាគ្រាន់តែជាផ្នែកមួយនៃការពិត អ្វីដែលសំខាន់គឺមគ្គផល ដែលនាំឲ្យអស់ការមានះប្រកាន់ឯណេះទេទើបរួចចាកទុក្ខបាន ។

1324.712 SRY$0.00
Cambodia
Cambodia

Comments