បើអ្នកជាមនុស្សល្អកិច្ចការខាងក្រោមអ្នកមិនត្រូវធ្វើឡើយ ៖
១-កុំគិតរឿងមិនល្អ(រឿងអវិជ្ជមាន)ព្រោះខួរក្បាលគឺជាឧបករណ៍បញ្ជូនរលកវិទ្យុវាតែងផ្សាយចេញនិងស្រូបចូល អាចនាំយករឿងរ៉ាវដែលអ្នកគិតមកឲ្យជួបអ្នកបាន(ស្របតាមកម្លាំងកម្មដែលកំពុងតែឲ្យផល)។
២-កុំបង្កើតអារម្មណ៍សោកស្តាយព្រោះវាជារោគសញ្ញារបស់ជំងឺធ្លាក់ទឹកចិត្តទេ
៣-កុំយកសេចក្តីត្រូវការឲ្យធំជាងការបានសប្បាយចិត្ត
៤-កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ត្រូវឆ្លាតក្នុងការចេះប្រៀបធៀប
៥-កុំច្រណែនឬអន់ចិត្តនឹងជោគជ័យអ្នកដទៃ
៦-កុំចង់បានតែភាពងាយស្រួល តែត្រូវធ្វើអ្វីៗឲ្យមានភាពងាយស្រួល
៧-កុំនិយាយពាក្យថាមិនអាចមុនពេលព្យាយាមធ្វើឲ្យអស់លទ្ធភាព
៨- រក្សាភាពរឹងមាំតាមផ្លូវចិត្តទោះបានជួបរឿងអ្វីក៏ដោយ
៩-កុំបង្កើតភាពអន្ទះសារព្រោះវាគឺជារោគសញ្ញាជំងឺផ្លូវចិត្តទេ(ឧ ពេលស្ទះចររាចរណ៍)
១០-កុំបង្កើតកំហុសម្តងហើយម្តងទៀត កុំខ្វល់នឹងពាក្យរិះគន់ពីអ្នកដទៃ
១១-កុំមានះនឹងការផ្លាស់ប្តូរទៅរកភាពវិជ្ជមាន ជឿលើសមត្ថភាពសម្របសម្រួលរបស់ខ្លួនឯង។
១២-កុំខ្ជះខ្ជាយពេលវេលានិងឋាមពលទៅលើអ្វីដែលខ្លួនមិនអាចគ្រប់គ្រងបាន គ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានល្អវិញប្រសើរជាង។
១៣-កុំយកពេលរិះគន់អ្នកដទៃដោយភាពស្អប់ខ្ពើម គួរធ្វើដោយមេត្តាចិត្ត
១៤-កុំព្រួយពីការខំតាមបំពេញចិត្តអ្នកដទៃ(កុំតាមទ្រគេពេកនាំបានចិត្ត)
១៥-ពាក្យថាចាប់ផ្តើមវាមិនដែលហួសពេលទេ អ្នកគឺជាតួឯងនៅលើលោកនេះ ! ! !កំណើតរបស់អ្នកមិនមែនសម្រាប់ដាក់នៅកៀនជញ្ជាំងនោះទេ ពិភពលោកនេះទាំងមូលគឺជាទឹកដីរបស់អ្នក ! ។
Comments