ជំរាបសួរលោកតា។ ចៅសុំយោល់លោកតាទាក់ទងនឹងសមាធិ។ តំបូងឡើយចៅអង្គុយសមាធិ តែប្តីចៅច្រើនងើបមកប្រាប់ចៅ អោយគេងទៅ។ ចៅក៏សមាធិដោយគេងបែរស្តាំតំបូងៗពិនិត្យខ្យល់ដង្ហើមបានបន្តិចក៏លក់បាត់ ក្រោយមកឃើញ ពន្លឺស ភ្លឺចាំងទាំងបិទភ្នែក ចៅស្តាប់ clip លោកតា ថាអោយលះចេញ ចៅក៏លះចោលទៅហើយក៏គេងលក់បាត់។ ថ្ងៃបន្ទាប់ចៅដូរមកសមាធិ អង្គុយវិញ ចាប់ផ្តើម ពិនិត្យដង្ហើម១សន្ទុះ ចៅឃើញខ្លួនឯងហាក់អង្គុយលើកណ្តាលកង់រទេះដោយរូបភាពផ្សេងៗវិលជុំវិញចៅដូច គេត្របាញ់អាប៉ោង ចៅខំលះក៏មិនបាត់ ចៅក៏ទន្ទេញថា កើតរលត់ កើតហើយរលត់ រូបដែលវិលនោះបាត់បន្តិចម្តងៗ បន្ទាប់មកខ្លួនចៅយោគ ខ្លាំងរហូត ថ្ងាស,ក្បាលឧ៌ន មកទល់នឹងកំរាល ១សន្ទុះយូរដែរទើបចៅងើបមកវិញ ពិនិត្យដង្ហើមម្តងទៀត លែងយោគខ្យល់ដែលដក ប្រែជាម្តងចាប់បាន ម្តងមិនបាន ភ្នែនឡើងស្ពឹក រហូតដល់លែងស្ពឹក តែចៅមិនអាចរកដង្ហើមមកពិនិត្យឃើញ ចៅក៏ចាកភ្នែន សំពះរលឹកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ (មុនចាប់ផ្តើមសមាធិ ក៏ចៅសំពះ រលឹក ដូចគ្នា )។ ហើយចៅបិទភ្នែកគេងវិញព្រោះនៅយប់នៅឡើយ ពេលបិទភ្នែកចៅ ឃើញសរសៃឈាម បន្ទាប់មក ឃើញស្បែកសាច់ តែ ដូចគេយកដាក់នឹងកែវពង្រីក អោយឃើញក្រឡាស្បែកទាំងក្វង់ៗ ស្បែកនោះ សុខភាពល្អដូចស្បែកទារក ហើយចៅប្រាប់ខ្លួនឯងថាគេងទៅ ក៏គេងលក់ទល់ភ្លឺ។
ចៅសុំសួរលោកតា ថា តើចៅគួរ សមាធិ គេង រឺ អង្គុយ?
ហើយក្នុងពេលសមាធិ ចៅគួរធ្វើយ៉ាងណាបន្ទាប់ពីរកដង្ហើមលែងឃើញ?ហើយចៅគួរធ្វើយ៉ាងណាបន្ត?។
សាធុៗ ឃើញអីលះហ្នឹងទៅណា កុំឲ្យរលត់សតិក្នុងការដឹងខ្យល់ឲ្យសោះ បើចង់មានចលនាខុសធម្មតា បើកភ្នែកបន្តិចទៅ ពេលស្ងប់ពង្រឹងស្មារតីមើលខ្យល់វិញមក បើអង្គុយពិបាក ដេកក៏បាន តែត្រូវព្យាយាមអង្គុយល្អជាង។
Comments