Serey is utilizing Blockchain technology

Bitcoin អាចនឹងមានតម្លៃដល់ទៅ១០ម៉ឺនដុល្លារ ក្នុងរយៈពេល ១ទស្សវត្សរ៍ទៀត

C

 Bitcoin គឺជាប្រភេទ Cryptocurrency (លុយឌីជីថល) ប្រើប្រាស់ជាសកល ដែលបាននឹងកំពុងធ្វើឲ្យពិភពលោកមានការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែតម្លៃរបស់វាបានប្រែប្រួលយ៉ាងខ្លាំង ធ្វើឲ្យអ្នកវិភាគមួយចំនួនមានការភ្ញាក់ផ្អើល បន្ទាប់ Bitcoin ត្រូវបានធនាគារកណ្តាលរបស់អាមេរិក​ទទួលស្គាល់។ 

 មហាសេដ្ឋីទី១របស់អាមេរិក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft ធ្លាប់បានមានប្រសាសន៍ផងថា៖ ពិភពលោកបច្ចុប្បន្ន កំពុងតែវិវឌ្ឍន៍ទៅរកការ​ប្រើប្រាស់លុយឌីជីថល ជំនួសឲ្យការប្រើប្រាស់ក្រដាសប្រាក់ ដោយសារតែវាផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកប្រើប្រាស់។ 

 ក៏មានមហាសេដ្ឋីផ្សេងទៀតផងដែរ ដែលមានការយល់ឃើញដូចជាលោក Bill Gates តួយ៉ាង មហាសេដ្ឋីទី១នៅអាស៊ី លោក Jack Ma ស្ថាបនិក ក្រុមហ៊ុន Alibaba និងមហាសេដ្ឋីលេខ៣ របស់អាមេរិក លោក Warrant Buffett ស្ថាបនិក Berkshire Hathaway ដែលជាហេតុធ្វើឲ្យពិភពលោក ដើរឆ្ពោះទៅតាមការវិភាគរបស់ពួកគាត់។ 

 ជាក់ស្តែង រដ្ឋាភិបាលអាមេរិក និង អឺរ៉ុបមានគម្រោងកាត់បន្ថយការផលិតលុយដុល្លារអាមេរិក និងលុយអឺរ៉ូ ដើម្បីឲ្យឃឿនសេដ្ឋកិច្ចមានការរីកចម្រើន ហើយជំហានបន្ទាប់គឺការវិវឌ្ឍនឈានជើងចូលទៅដល់ការប្រើប្រាស់លុយឌីជីថលតែម្តង។ 

 អ្នកដែលធ្លាប់វិនិយោគប្រាក់ប្រមាណ ១០០ដុល្លារអាមេរិក ទិញ Bitcoin កាលពីឆ្នាំ ២០១០ មកដល់ពេលនេះលុយ ១០០ដុល្លារនោះ បានកើនដល់ ៧៥លានដុល្លារអាមេរិក ដោយសារតែតម្លៃ Bitcoin កាលពីឆ្នាំ ២០១០ មានតម្លៃត្រឹមតែ ០.០៨ដុល្លារ ក្នុងមួយ Bitcoin ប៉ុន្តែមកដល់ពេលនេះតម្លៃរបស់វា​បានកើនធំជាង ៨០០០ ដុល្លារអាមេរិក។ 

 Bitcoin កំពុងតែកក្រើខ្លាំងជាងគេនៅក្នុងប្រទេសចិន និងនៅតាមបណ្តាប្រទេសផ្សេងទៀត។ ការវិវឌ្ឍននេះ បានធ្វើឲ្យអ្នកជំនាញអាចប៉ាន់ប្រមាណបានថា តម្លៃរបស់វាអាចនឹងនៅបន្តកើនឡើនទៀត រហូតដល់ ១០ម៉ឺនដុល្លារអាមេរិក ក្នុងមួយ Bitcoin នៅក្នុងរយៈពេល ១ទស្សវត្សរ៍ទៀត។ 

 លោក Bobby Lee នាយកប្រតិបត្តិគ្រប់គ្រងការជួញដូរ Bitcoin ប្រចាំប្រទេសចិន បានមានប្រសាសន៍ថា៖ បច្ចុប្បន្ន ច្បាប់គ្រប់គ្រងការជួញដូរ Bitcoin កំពុងតែត្រូវបានគេពិចារណា ដែលគ្រោងនឹងសម្រេចជាផ្លូវការក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ដោយសារតែ តម្លៃរបស់វាមានការប្រែប្រួលខ្លាំង ជាហេតុធ្វើឲ្យ​មាន​ការព្រួយបារម្ភពីសន្ទុះ កើនឡើង និងធ្លាក់ចុះគ្មានដែនកំណត់៕ 


0.000 SRY$0.00
Global
Global

Comments