គោលការណ៍មាសទាំង១០ធ្វើឱ្យជំនួញជោគជ័យ

C
chanpisey
https://d2v9y0dukr6mq2.cloudfront.net/video/thumbnail/4GTMiRxFeijvy2o2m/4k-growing-business-chart-with-climbing-arrow-uhd_vvjsd0esg__F0012.png ទោះជាចំណុចទាំងនេះល្អយ៉ាងណាក៏ដោយ បើលោកអ្នកមិនធ្វើ មិនចាប់ផ្តើមក៏បានត្រឹមតែដឹង លឺប៉ុណ្ណោះ។​ អ្នកធ្វើជោគជ័យ មិនមែនគេឆ្លាត ពូកែជាងយើងទេ។ គ្រាន់តែគេបានចាប់ផ្តើមធ្វើមុនទើបជីវិតគេផ្លាស់ប្តូក្នុងពេលដោយខ្លីបាន។ ទាំង១០ចំណុចនេះសម្រាប់ធ្វើឱ្យមុខជំនួញគង់វង្សបាន៖ ១.ត្រូវឱ្យមានក្លាហានឱ្យច្រើនជាងការភ័យខ្លាច ឈប់គិតថាខ្លួនធ្វើមិនបាន អ្នកខ្លះមិនដែលចូលសាលាផង គេហ៊ានចេញរកស៊ី។ អ្នកខ្លះទៀតមានតែគំនិត តែគេក្លាហាន និងអត់ធ្មត់ចាប់ផ្តើមដោយចំណេញតែ១០០០​រៀល​ក៏​មាន​ក្នុង​មួយថ្ងៃ។ ២.ត្រូវជឿជាក់លើខ្លួនឯង បើមិនច្បាស់ មិនជឿលើខ្លួនឯងទេ តើអនាគតអ្នកណាជាអ្នកកំណត់ ហើយគិតថាក្នុងមួយជីវិតអ្នក ត្រូវដើរតាមពាក្យអ្នកដទៃរហូតមែនទេ? ត្រូវជឿជាក់ដោយចេះរៀនសូត្រពីរៀមច្បងទាក់ទងអ្វីចង់ធ្វើ ហើយចេះរាប់អានអ្នកដែលចេះជួយលើកទឹកចិត្ត និងផ្តល់កម្លាំងដើម្បីឱ្យសម្រេចគោលដៅបាន។ ៣.ត្រូវចេះជ្រើសរើសអ្នកល្អៗនៅក្បែរខ្លួន ត្រូចាំថា បើដាំដើមស្វាយ គឺបានផ្លែស្វាយ។ បើនៅក្បែរអ្នកប្រាជ្ញ អ្នកជំនួញ ជីវិតអ្នកក៏ក្លាយចឹង​ដែរ។ ដាច់ខាតត្រូវដើរឱ្យឆ្ងាយពីមនុស្សមានគំនិតអវិជ្ជមាន មនុស្សសូញសាញ ពីព្រោះមនុស្សជំ ពូកនេះមិនដែលលើកទឹកចិត្ត និងជម្រុញអ្នកដើរឱ្យដល់គោលដៅទេ។​ មានតែបង្អាក់ ហើយឱ្យអ្នក មើលឃើញតែឧបសគ្គតែប៉ុណ្ណោះ។ ៤.បង្កើតគោលដៅដោយខ្លួនឯង ធម្មតាពេលចេញដំណើរគឺប្រាកដជាដឹងថាត្រូវទៅកន្លែងណា ហើយទៅដើម្បីអ្វីជាមិនខាន។ ដូចគ្នា ក្នុងជីវិតម្នាក់ៗប្រាកដជាដឹងថាចង់ធ្វើនូវអ្វីដែលខ្លួនស្រឡាញ់ជាមិនខាន។ ត្រូវបង្កើតគោលដៅដោយសួរខ្លួនឯងថា ស្រឡាញ់អី ចង់បានអី​ ត្រូវធ្វើអ្វីខ្លះ និងរំពឹងថាទទួលបានអ្វីពីគោលបំណងនេះ៕ ៥.ត្រូវមានគោលដៅ និងមានទស្សនៈវិស័យ ពេលចេញដំណើរត្រូវប្រាកដឱ្យច្បាស់ថាទៅដើម្បីអ្វី​ មានអ្វីនៅកន្លែងនោះទើបខំប្រឹងទោះជាដឹងថាវាមានឧបសគ្គយ៉ាងណាក៏ដោយ។ ៦.ត្រូវចេះប្រកួតប្រជែង គំនិតច្នៃប្រឌិតកើតឡើងពេលមានគួរប្រកួតប្រជែងទើបកើនទាំងគំនិត និងសតម្ថភាព។ ការប្រកួតប្រជែងធ្វើឱ្យអ្នករកឃើញនូវអ្វីដែលថ្មី​ ហើយអាចរៀនសូត្របានច្រើនពីចំណុចខ្សោយ និងចំណុចខ្លាំងរបស់ខ្លួន។​ ជាពិសេស អាចធ្វើឱ្យដឹងថាអ្វីជាចំណុចខ្សោយ និងចំណុចខ្លាំងរបស់ខ្លួន៕ ៧.ត្រូវយល់ឱ្យបានច្បាស់ ដាច់ខាតកុំដើរទាំងមិនស្គាល់ផ្លូវ។ ត្រូវសិក្សាស្វែងយល់ពីគោលដៅរបស់ខ្លួនថាអាចនិងមានអ្វីកើតឡើង។ ហើយត្រូវត្រៀម និងប្រយ័ត្នជាមុនទោះជាមិនអាច១០០%​ ក៏បានខ្លះ។ គ្មានទេដែរថា មិនមានឧបសគ្គ មិនមានបញ្ហាគ្រប់ផ្លូវដើរ គ្រប់គោលដៅនោះ។ សិក្សា វិភាគ ពិចារណា​ បង្ការ​ និងតាំងចិត្តពុះពារឱ្យខ្ពស់សម្រាប់ឈោងយកគោលដៅខ្លួន។ ៨.ហ៊ានប្រឈមនឹងហានិភ័យ ជីវិតកើតត្រូវមានហានិភ័យ​ដូចជា​ចាស់ ឈឺ ស្លាប់ សុខ ទុក្ខ សរសើរ និន្ទា។ ដូចគ្នា យើងត្រូវត្រៀម ជាស្រេចសម្រាប់ការងារទៅខាងមុខ។ ដាច់ខាតត្រូវតែជួប ត្រូវតែកើតឡើង ហើយកុំដាក់អារម្មណ៍ ថាវាជាបញ្ហាព្រោះអាចធ្វើអ្នកស្មុគស្មាញជាមិនខាន។ បើកើតឡើង ដោះស្រាយតាមសម្រួល បើប្រើកំហឹងមានតែខាត និងខកបំណង។ ៩.ធ្វើអ្វីដែលអ្នកស្រឡាញ់ មានច្រើននាក់ណាស់ ធ្វើការងារដើម្បីប្រាក់ខែ​ ព្រោះមិនដឹងច្បាស់ថាខ្លួនឯងស្រឡាញ់អ្វីឱ្យពិត។ដំបូងចង់ធ្វើគ្រូ ក្រោយមកចង់រកស៊ី ដល់ក្រោយមកទៀតខ្លាចខាត ខ្លាចបរាជ័យ ចង់…គ្មានបញ្ចប់។ អ្នកត្រូវរកឱ្យឃើញថាខ្លួនស្រឡាញ់អ្វី ហើយចាប់ផ្តើមធ្វើដោយពេញចិត្ត រីករាយ និងប្រកបដោយថាមពលជានិច្ច។ មិនហត់ទេ ធ្វើរឿងណាដែលយើងស្រឡាញ់ មានកម្លាំងចិត្តរហូត ហើយទោះជាបរាជ័យក៏នៅតែបោះបង់ដែរ៕ ១០.ត្រូវចេះដឹងគុណ អ្នកអាចក្លាយជាមនុស្សម្នាក់ដោយសារសង្គម គ្រូសារ។ សង្គមជាអ្នកផ្តល់ឱកាស និងធ្វើឱ្យរៀនសូត្រពីមនុស្សជំវិញខ្លួន ឯឪពុកម្តាជាអ្នកផ្តល់កំណើតទើបធ្វើឱ្យអ្នកមានកិត្តិយសល្បីរន្ទឺបាន៕

Comments