
ឆ្នាំជូត
ក្នុងដើមខែ៤ ផ្លូវលាភរបស់អ្នកចាប់ផ្តើមបើកហើយ ដោយគ្មាននរណាអាចរារាំងបានទេ។ ជាហេតុដែលធ្វើឲ្យទ្រព្យជាច្រើនចូលមក។
ឆ្នាំច
អ្នកនឹងអាចទទួលបានការជួយពីទេវតាទ្រព្យ ថែមទាំងមានផ្កាយសំណាងរះជិតខ្លួនទៀតផងក្នុងដើម ខែ៤នេះ។ ដូចនេះ អ្នកគួរតែក្តោបក្តាប់ឱកាសទាំងនេះឲ្យជាប់ ទើបអាចទទួលបានទ្រព្យចូលមកក្នុងផ្ទះ។
ឆ្នាំរោង
ខែ៤ ជាខែដែលទ្រព្យប្រមូលផ្តុំជិតខ្លួនអ្នកដែលកើតក្នុងឆ្នាំនេះ។ ជាពិសេស ក្នុងរយៈពេលនេះ អ្នកក៏អាចទទួលបានការជូនពរពីទេវតាទាំងឡាយ ដោយធ្វើឲ្យអ្នកចៀសពីគ្រោះទាំងឡាយ ហើយនាំតែលាភចូលមកទេ។
ឆ្នាំឆ្លូវ
ខែ៤នេះ ឲ្យតែអ្នកចៀសផុតពីការបណ្តាក់ទុនផ្តេសផ្តាស ទ្រព្យនឹងមូលជាមិនខាន។ ម្យ៉ាងទៀត អ្នកនឹងអាចទទួលបានការជួយពីអ្នកដទៃ ដោយធ្វើឲ្យការងារអ្នកអាចទទួលបានផលខ្ពស់។ ដូចនេះ ឃ្លាំងអ្នកនឹងណែនជាមិនខានឡើយ។
ឆ្នាំថោះ
ឲ្យតែអ្នកក្តោបក្តាប់ឱកាសគ្រប់យ៉ាងក្នុង ខែ៤ឲ្យជាប់ អ្នកនឹងអាចទទួលបានទ្រព្យយ៉ាងច្រើនចូលមក។ ដូចនេះ អ្នកនឹងមិនខ្វះលុយចាយឡើយក្នុងខែក្រោយនេះ។
ឆ្នាំខាល
ខែ៤ សំណាងអាក្រក់ទាំងឡាយនឹងចាកឆ្ងាយពីអ្នក។ អ្នកនឹងអាចទទួលបានការសរសើរពីចៅហ្វាយនាយ។ ចំពោះអ្នកដែលរកស៊ីវិញ នឹងអាចចំណេញបានទ្រព្យធំចូលមកជាមិនខានឡើយ៕

