លើលោកគ្មានអ្វីដែលឋិតថេរគង់វង្សរហូតទេ ការរកសុី និង ការងារក៏ដូចគ្នាដែរ។ បើអ្នកកំពុងធ្វើការងារ ឬរកសុីមុខរបរណាដែលកំពុងប្រឈមនឹងការបាត់បង់ សូមព្យាយាមធ្វើការផ្លាស់ប្តូរខ្លួនឯង ឲ្យបានលឿន។ ខាងក្រោមនេះ ជាមុខរបរទាំង៤ ដែលកំពុងត្រូវការតែអាចនឹងលែងមាន គេត្រូវការក្នុងរយះពេល ១០ឆ្នាំខាងមុខនេះហើយ។
១ ភ្នាក់ងារទេសចរណ៍
អាជីពមួយនេះ បានកំពុងតែថមថយពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការរីកចម្រើនរបស់បច្ចេកវិទ្យា។ ការកក់សំបុត្រយន្តហោះជាឧទាហរណ៍ ពីមុនគេអាចតែទិញផ្ទាល់ជាមួយក្រុមហ៊ុនអាកាសចរណ៍ផ្ទាល់ ឬភ្នាក់ងារទេសចរណ៍តែប៉ុណ្ណោះ តែឥទ្បូវនេះគ្រប់ជើងយន្តហោះទាំងអស់ អាចកក់បានតាមអុីនធើណិត។ ក្រៅពីនេះ ចង់ទិញអាហារ ចង់កក់សណ្ឋាគារ ឬចង់ទិញសំបុត្រទៅទស្សនាកន្លែងផ្សេងៗក៏ដូចគ្នាដែរ មិនត្រូវការភ្នាក់ងារទេសចរណ៍ទៀតទេ នៅ១០ឆ្នាំទៀត។
២ អ្នករត់តាសុី ឬរត់កង់បី
អាជីពមួយនេះក៏ប្រឈមនឹងការបាត់បង់ដែរ មិនថាតែនៅស្រុកខ្មែរទេ ស្រុកជឿនលឿននឹង បាត់បង់កាន់តែលឿនជាងនេះទៅទៀត។ ដោយសារ Lift ដោយសារ Grab ដោយសារ Uber នឹងធ្វើឲ្យអ្នករត់តាសុីទាំងអស់លើពិភពលោកនេះ បាត់បង់អាជីព នៅក្នុងរយៈពេល១០ឆ្នាំទៀត។ នៅកម្ពុជាក៏កំពុងដើរតាមផ្លូវនេះដែរ ដោយយើងកំពុងឃើញ PassApp, WeGo, 7111, និង សេវាកម្មស្រដៀងនេះជាច្រើនទៀតកំពុងកើតទ្បើងដូចផ្សិត។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ១០ឆ្នាំខាងមុខអ្នកនឹងឃើញ គ្មានទ្បើយក្រុមហ៊ុន តាក់សុី ឬអ្នករត់កង់បីដូចសព្វថ្ងៃទៀតទេ។
៣ អ្នកបោះពុម្ភ ឬរោងពុម្ភ
ចង់ឬមិនចង់ អាជីពមួយបានកំពុងតែថមថយខ្លាំងមកហើយ នៅកម្ពុជា។ ៣ឆ្នាំចុងក្រោយនេះ ទស្សនាវដ្តី ឬកាសែតជាច្រើនបានឈប់បោះពុម្ភ គ្រប់គ្នានាំគ្នាមើលតែគេទំព័រតាមអុីនធើណែតតែប៉ុណ្ណោះ។ Business Cambodia ក៏បានបោះបង់ការបោះពុម្ភ ទស្សនាវដ្តី ហើយផ្តោតលើ គេហទំព័រវិញផងដែរ កាលពីពាក់កណ្តាលឆ្នាំ ២០១៧នេះ។ បើអ្នកចង់បើករោងពុម្ភ សូមគិតម្តងទៀតផង មុនសម្រេចចិត្ត។
៤.កន្លែងលាងទ្បាន
ខ្ញុំបានមើលឃើញមុខរបរមួយនេះប្រឈមខ្លាំងនាអនាគតនៅកម្ពុជា ដោយតែខ្ញុំបានឃើញ នៅប្រទេសជឿនលឿនដូចអូស្រ្តាលី គេសឹងមិនឃើញទាល់តែសោះអាជីវកម្មលាងទ្បាន។ នៅកម្ពុជា ១០ឆ្នាំខាងមុខនេះ ទីក្រុងធំៗ របស់កម្ពុជា អាចនឹងអស់ផ្លូវដី ឬទីក្រុងកាន់តែស្អាត ជាងមុន ដែលនេះនឹងធ្វើឲ្យតម្រូវការលាងទ្បានលែងមានគេត្រូវការទៀតហើយ។សម្រាប់ម្ចាស់អាជីវកម្មលាងទ្បាន ដែលបានកំពុងប្រកបមុខរបរនេះ គាប្បីនាំគ្នា ត្រៀមខ្លួនបង្វែរទិសដៅ ពីលាងទ្បាន ទៅសេវាថែទាំវិញប្រសើរជាង។ សេវាកម្មថែទាំ ១០ឆ្នាំទៅមុខទៀតនឹងមានតម្រូវការកាន់តែកើនទ្បើង ព្រោះតែកំណើនរថយន្តនៅកម្ពុជា នឹងបន្តមានការកើនទ្បើងបន្តទៀត។នៅមានមុខរបរច្រើនទៀត ដែលប្រឈមនឹងការបាត់បង់ ឬគ្មានទីផ្សារ សូមចូលរួមវគ្គខ្លី “ចាប់ផ្តើមអាជីវកម្មជាមួយដើមទុនតិចបំផុត” ដែលនឹងត្រូវធ្វើទ្បើងជារៀងរាល់ខែ ពត៌មានបន្ថែម 092575823។ កម្មវិធីសិស្សជំនិតលោកគ្រូ សំ កុសលស ម្រាប់អ្នកនៅស្រុកខ្មែរ នឹងចាប់ផ្តើមពីខែ មិថុនា នេះតទៅហើយ៕

