History channel

C
chanpanha
សង្គ្រាមលោកលេីកទី២ ភាគបន្តរ: នៅកំឡុងឆ្នាំ១៩៣៣ អីុត្លែរដែលធ្លាប់ជាអតិតកងទាំងអាឡឺម៉ង់នៅក្នុងសម័យសង្គ្រាមលោកលេីកទិ១ត្រូវបានឡេីងកាន់ជាមេដឹកនាំ។ ក្រោយបានពីឡេីងកាន់ដំណែងហេីយភ្លាម អីិុត្លែរបានប្ដេជ្ញាជាមួយប្រជាជាតិអាឡឺម៉ង់ថា និងស្ដារមុខមាត់អាឡឺម៉ង់សារជាថ្មីម្ដងទៀត។ អ៊ីត្លែរបានប្រកាសថានឹងដណ្ដេីមយកមកវិញនៅទីតាំងដែលអាឡឺម៉ង់បានបាត់បង់ក្នុងសម័យសង្រ្គាមលោកលេីកទិ១។ ក្នុងរយ:ពេលត្រឹម៥ឆ្នាំតែប៉ុណ្ណោះអាឡឺម៉ង់កេណ្ឌទ័ពបានជិត១៥លាននាក់ដែលជាការកេណ្ឌទ័ពមួយយ៉ាងលឿងនៅក្នុងប្រវត្តសាស្ត្រពិភពលោក។ នៅថ្ងៃទី២៥ខែតុលា ឆ្នាំ១៩៣៦អាឡឺម៉ង់និងអ៊ីតាលីបានចុះសទ្ធិសញ្ញាជាសម្ព័ន្ធនិងគ្នា។ ហេីយនៅពីរខែក្រោយមក គឺនៅថ្ងៃទី ២៥ខែវិច្ឆការឆ្នាំដដែលអាឡឺម៉ង់និងអុីតាលីបានទទួលសម្ព័ន្ធថ្មីមួយទៀតគឺជប៉ុន។​​ ហេីយការចុះសន្ធិសញ្ញាជាមួយជប៉ុននេះគឺជាការចុះសន្ធិសញ្ញាដែលប្រឆាំងនឹងរបបកុំមុយន្នីសនិងសហភាពសូវៀតផងដែរ។ នៅថ្ងៃទី៧ខែកក្កដាឆ្នាំ១៩៣៧ជប៉ុនបានចូលឈ្លានពានសាធារណ:រដ្ឋចិនរបស់ប្រធានាធិបតី ជៀងខៃសៀកដោយចាប់ផ្ដេីមពីស្ពានលូគូ រឺគេហៅថាស្ពាន​ម៉ាកូប៉ូឡូដែលជាភូមិសាស្រ្តយ៉ាងសំខាន់របស់ចិននាពេលនោះ។ បន្ទាប់ពីវាយបែកស្ពានលូគូហេីយ ជប៉ុនបានចូលឈ្លានពានបន្តរបន្ទាប់ទៀតទៅលេីចិនដោយវាយចូលក្រុងមួយចំនួនរបស់ចិនដូចជា សៀងហៃ ណានជីងជាដេីម។ ហេីយសង្គ្រាមរវាងជប៉ុននិងចិនក៏ផ្ទុះឡេីងជាលេីកទី២។ នៅកំឡុងឆ្នាំ១៩៣៨អាឡឺម៉ង់បានទាមទារយកតំបន់មួយនៃប្រទេសឆេកូស្លូវ៉ាគី គឺតំបន់Sudetenland។ ភ្លាមៗនោះដែរនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស នេវីល ឈែមបឺលែន (Neville Chamberlain) បានធ្វេីដំណេីទៅប្រទេសអាឡឺម៉ង់ដេីម្បីធ្វេីការចចារជាមួយអីត្លែរក្នុងគោលបំណងបញ្ចៀសសង្រ្គាមផ្ទុះឡេីងសាជាថ្មីម្ដងទៀត។ នៅថ្ងៃទី៣០ខែកញ្ញាឆ្នាំដដែល សន្ធិសញ្ញាមួយត្រូវបានធ្វេីឡេិងនៅទីក្រុងមុយនិចប្រទេសអាឡឺម៉ង់​ដែលជាមានការចូលរួមពីមេដឹកនាំ អង់គ្លេស បារាំងនិងអីុតាលីក្នុងគោលបំណងចចារអំពិវិបត្តនៅឆេកូស្លូវ៉ាគី។ ក្នុងកិច្ចចចារនោះ ព្រោះតែបារាំងនិងអង់គ្លេសមិនចង់អោយមានសង្រ្គាមជាលេីកទី២ ទេីបសុខចិត្តអោយឆេកូស្លូវ៉ាគីប្រគល់ Sudetenlandទៅអោយអ៊ីត្លែរ ដោយពួកគេគិតថានៅពេលអីុត្លែរទទួលបានSudetenlandហេីយអីុត្លែរនឹងស្កប់ស្កល់ហេីយមិនធ្វេីសកម្មភាពអ្វីទៀតនោះឡេីយ។ ឆេកូស្លូវ់ាគីនៅពេលដឹងថាគ្មានអ្នកណាម្នាក់មកជួយខ្លួនដូច្នេះក៏សុខចិត្តប្រគល់នូវSudetenlandទៅអោយអាឡឺម៉ង់ទាំងបង្ខំចិត្ត។ នៅពេលអីុត្លែរទទួលបានSudetenlandហេីយ មហិច្ចតាវាតទីនិយមរបស់ខ្លួនមិនបានបញ្ចប់នោះឡេីយ។ នៅខែមិនាឆ្នាំ១៩៣៩អីុត្លែរបញ្ជូនទ័ពរបស់ខ្លួនចូលទៅកាន់កាប់ឆេកូស្លូវ៉ាគីទាំងអស់តែម្ដង។ នៅពេលនោះហេីយដែលមហាអំណាចឈ្នះសង្គ្រាមលោកលេីកទី១ បារាំងអង់គ្លេសបានភ្ញាក់ខ្លួនដឹងអំពីមហិច្ចតាររបស់អុីត្លែរ តែអ្វីៗបានឈានទៅដល់ចំណុចមួយដែលយឺតពេលបាត់ទៅហេីយ។ នៅមានភាគបន្តរ......... អ៊ូច​ ចាន់បញ្ញា ![Adolf-Hitler.jpg](https://serey.io/imageupload_data/a0664dd57cb794005e66857b896c75175de7ac9b)

Comments