តេីអ្នករស់នៅដេីម្បីក្ដីសុខខ្លួនឯងឬក្ដីសុខអ្នកដទៃ?

C
chanpanha
សំនួរនេះប្រហែលជាមានមនុស្សជាច្រេីនគិតថាខ្ញុំជាមនុស្សអាត្មារនិយម។ តែបេីគិតអោយខ្លីទៅមនុស្សជាច្រេីនរវល់ស្រលាញ់អ្នកដទៃខ្លាំងពេកដល់ថ្នាក់ភ្លេចសម្លឹងមេីលពីការឈឺចាប់ ទុក្ខសោករបស់ខ្លួនឯងដែលបានហ៊ុមព័ទ្ធអស់រយ:ពេលជាយូមកហេីយ។ អ្នកខ្លះសុខចិត្តលំបាកខ្លួនឯងដេីម្បីតែក្ដីសុខអ្នកដទៃ ឯអ្នកខ្លះវិញទៀតរវល់តែលួងអ្នកដទៃកុំអោយគេយំ​ ភ្លេចសម្លឹងមេីលទឹកភ្នែកខ្លួនឯងដែលដណ្ដេីមគ្នាហូរស្រក់មិនឈប់មិនឈរ។ ស្ដាប់មេីលទៅវាពិតជាគួរអោយអណោចអធ័មខ្លាំងជាពន់ពេកណាស់មែនទេ? អ្នកខ្លះវិញទៀតសុខចិត្តយកក្ដីសុខរបស់ខ្លួនទាំងស្រុងទៅផ្ញេីលេីអ្នកដទៃ។ ស្ដាប់មេីលទៅវាប្រៀបដូចជាពួកគេរស់នៅសព្វថ្ងៃដេីំម្បីតែក្ដីសុខអ្នកដទៃតែប៉ុណ្ណោះ។ តេីអ្នកទាំងអស់គ្នាស្រលាញ់ជីវិតបែបនេះទេ?​ ជិវិតដែលរស់នៅលែងផ្ដល់តម្លៃអោយខ្លួនឯង រស់នៅដេីម្បីតែមេីលស្នាមញញឹមអ្នកដទៃជាជាងស្នាមញញឹមរបស់ខ្លួនឯង។ ថ្ងៃ​នេះអ្នកធ្វេីគ្រប់យ៉ាងដេីម្បីអ្នកទៃ ថ្ងៃក្រោយតេីនឹងមានមនុស្សប៉ុន្មានអ្នកអ្នកដែលនឹកឃេីញអំពេីល្អរបស់អ្នក? តេីសុទ្ធតែពួកគេទាំងអស់គ្នាព្រមចែកក្ដីសុខពាក់កណ្ដាលទៅអ្នកដូចដែលអ្នកបានចែកទៅអោយពួកគេដែរឬក៏យ៉ាងណា? អ្នកសាកគិតមេីលខ្លួនឯងទៅ ព្រោះខ្ញុំគ្មានពេលឯណាមករ៉ាយរ៉ាប់ប្រាប់អ្នកគ្រប់ជ្រុងគ្រប់ជ្រោយនោះទេ​បេីអ្នកមិនគិតខ្លួនឯងផងនោះ។ ខ្ញុំខំចំណាយពេលសរសេរអត្ថបទខ្លីមួយនេះឡេីង​ គឺគ្រាន់ចង់ដាស់តឿនមនុស្សមួយចំនួនដែល ចូលចិត្តខ្វល់ខ្វាយ ទ្រ ស្រលាញ់អ្នកដទៃជ្រុលពេកអោយងាកមកស្រលាញ់ខ្លួនឯងជាងមុនតែប៉ុណ្ណោះមិនមែនចង់បង្រៀនអ្នកទាំងអស់គ្នាអោយក្លាយជាមនុស្សអាត្មារនិយមនោះទេ ហេីយក៏មិនមែនដេីម្បីតែកាក់សេរីនោះដែរ គឺដេីម្បីអ្នកទាំងអស់គ្នាដែលជាជាតិសាសន៍ខ្មែរដូចខ្ញុំ។ អរគុណសម្រាប់អានអត្ថបទមួយនេះ។ ជូនសំណាងល្អ ជោគជ័យគ្រប់ពេលវេលា អ៊ូច​ ចាន់បញ្ញា ![image](https://img.esteem.ws/gpcun3eab1.jpg)

Comments