ហួសចិត្ត!!!រឿងចម្លែកៗដែលពិបាកបកស្រាយពីការរស់នៅរបស់មនុស្សសព្វថ្ងៃ…

C
chamnap
ហួសចិត្ត!!!រឿងចម្លែកៗដែលពិបាកបកស្រាយពីការរស់នៅរបស់មនុស្សសព្វថ្ងៃ… -ស្រឡាញ់ផ្កា តែកាច់ផ្កា -ស្រឡាញ់សត្វ តែដាក់ខ្នោះ ដាក់ច្រវាក់ ដាក់ទ្រុង -ទៅហាត់ប្រាណ តែជិះដណ្ដើរយន្ដ -ជិះម៉ូតូជិះឡាន ទៅធាក់កង់ ទៅរត់នៅក្នុងក្លឹប -ស៊ីកប់ៗក្រឡើតដើម្បីយកកម្លាំងទៅសម្រកទម្ងន់ -ម្ចាស់ក្លឹបហាត់ប្រាណដុះក្បាលពោះស្អុយ -ជុំគ្នាហូបអីដើម្បីបង្កើនភាពស្និទ្ធស្នាល តែមុខឈ្ងោកចុចទូរស័ព្ទថតរូបបង្ហោះហើយឆ្លើយឆ្លងសារមិត្តនៅក្នុងទូរស័ព្ទ -ញញឹមក្នុងតែរូបថត ខាងក្រៅមុខស្ងួត ពោរពេញដោយភាពស្មុគស្មាញ -ទៅដល់ឋានព្រះចន្ទរាប់លានម៉ែត្របានងាយជាងទៅលេងអ្នកជិតខាង -និយាយថាទៅដើរលេង តែជិះឡានជិះម៉ូតូ -ប៉ូលីសឲ្យពាក់មួយការពារក្បាលខ្លួនឯង តែអត់ពាក់មួកខំជិះគេចពីប៉ូលីសគេចបានសប្បាយចិត្ត -ស្រីៗស្លៀកខ្លី ខំប្រឹងទាញបិទបាំង ខ្លះយកគ្រឿងផ្សេងៗមកបាំងក៏មាន -ផឹកស្រាច្រើនអស់លុយច្រើនហើយពិបាកខ្លួនច្រើន នៅតែផឹកច្រើន -អ្នកមានលុយគេមិនសូវបង្ហាញ បង្ហាញតែអ្នកមិនសូវមាន -អ្នកធ្វើការដើម្បីជាតិមិនសូវបានមាត់ អ្នកពូកែមាត់បែរជាប់ឈ្មោះស្នេហាជាតិ -អ្នកប្រឹងស៊ីមិនធាត់ អ្នកប្រឹងអត់មិនស្គម -អ្នករៀនពូកែ រកស៊ីឲ្យគេ អ្នករៀនមិនសូវចេះ មិនបានរៀន រកស៊ីខ្លួនឯង -អ្នកសរសេរសៀវភៅ “វិធីក្លាយជាសេដ្ឋី” នៅតែលក់សៀវភៅ -អ្នកសរសេរសៀវភៅ “យុទ្ធសាស្រ្តទីផ្សារ” តែលក់សៀវភៅខ្លួនឯងអត់ដាច់ -ចង់ស្អាតមិនថែខ្លួន បែរទៅរៀនEditរូប -យកលុយទិញកូនជ្រូកសន្សំលុយ -បើកម៉ាស៊ីនត្រជាក់ បើកង្ហារ ដណ្ដប់ភួយ -វ៉ៃកូន ប្រដៅប្រាប់កូនថាកុំវ៉ៃគ្នាអត់ល្អទេ -គេចសាលាចូលច្រៀងដាក់បទ អ្នកម៉ែមានគុណ -អ្នកទៅទិញអីវ៉ាន់មិនសូវបានទិញដូចអ្នកជូនគេទៅទិញ -ហៅលុយអាមេរិចថាលុយដុល្លារ ហៅលុយខ្លួនឯង លុយខ្មែរ មិនហៅលុយរៀល -៩ម៉ឺនថ្លៃអីវ៉ាន់ ថែម១ម៉ឺនថ្លៃដឹក អត់ទិញ ១០ម៉ឺនដឹកជញ្ជូនអត់គិតលុយ ទិញ -ធម្មតា១០ម៉ឺន អត់ទិញ ដាក់២០ម៉ឺនចុះពាក់កណ្ដាល ទិញ -ស្លៀកពាក់ការពារខ្លួន ដល់ខ្លាចហុយដីប្រឡាក់ដោះទុក សុខចិត្តប្រឡាក់ខ្លួន -កាប់ដើមឈើធ្វើទ្រុងចាប -យកលុយទិញក្រដាសដុត អុជធូប ស្រូបផ្សែង បួងសួងសូមឲ្យមានសុខភាពល្អ រកស៊ីមានបាន -ប្រើកុំព្យូទ័រកាន់ទូរស័ព្ទរាប់សិបម៉ោងដើម្បីស្វែងរកវិធីការពារភ្នែក -លំហែកាយទៅលេងកន្លែងស្អាតៗមិនយកភ្នែកមើល រវល់ថតទេសភាពមើលក្នុងទូរស័ព្ទ -អ្នកលក់ទូរស័ព្ទNokia តែប្រើ Samsung, Apple -ទិញទូរស័ព្ទ តួ រាង ភ្លឺៗ ស្អាតៗ តែដាក់ស្រោមជិតៗ -ក្រដាសបិទជញ្ជាំងសរសេរថា “ហាមបិតក្រដាសផ្សព្វផ្សាយ” -កន្លែងផ្ញើអីវ៉ាន់សរសេរថា បាក់បែកមិនទទួលខុសត្រូវ -លើកញ្ចប់បារីសរសេរថា ជក់បារីបណ្ដាលឲ្យខូចសុខភាព -គ្រូខ្មែរពេលកូនចៅខ្លួនឈឺទៅរកពេទ្យវិទ្យាសាស្រ្ត -ផឹកគ្រឿងកំប៉ុងផ្អែមៗឲ្យមានកម្លាំងហាត់ប្រាណការពារជម្ងឺ -ពេលយប់មិនព្រមដេកពេលថ្ងៃអង្គុយស្ងាប -រដ្ឋខ្មែរសាសនាគោលព្រះពុទ្ធ មាឃបូជា វិសាខបូជាមិនសូវស្គាល់ ស្គាល់តែChristmas -សរសេរអក្សរខុស ដល់គេប្រាប់ប្រកែកតបទៀតថា ហ្នឹងភាសានិយាយខុសភាសាសរសេរ -របស់ត្រូវលក់មិនសូវផ្សាយ ផ្សាយតែរឿងរង្វាន់ -ប្រាប់គេថាក្នុងInternetភាគច្រើនជារឿងកុហក គេសួរថាម៉េចបានដឹង ប្រាប់គេថាឃើញក្នុងGoogleគេសរសេរអីចឹង -បង់ថ្លៃសាលារាប់សិបម៉ឺន គ្រាន់តែគ្រូអត់មកបង្រៀនមួយថ្ងៃ អរសឹងតែចេះហោះ ម៉េចទៅអ៊ីចឹងអស់ទៅ?