VLC Player ជាកម្មវិធី Media Player Open-Source ដែលល្បីល្បាញមួយបានទទួលការទាញយកចំនួន ៦ ពាន់លានដង តាមរយៈការ Develop ដែលមិនរកប្រាក់ចំណេញសោះ ដើម្បីដាក់អោយអ្នកប្រើប្រាស់ដោយឥតគិតថ្លៃ និង មិនមានការរំខានពាណិជ្ជកម្មផងដែរ។
ថ្មីថ្មីនេះ នៅ CES 2025 ក្នុងទីក្រុង Las Vegas VideoLAN បានបង្ហាញពីមុខងារ AI ថ្មីមួយដែលអាចបង្កើត Subtitles Real-Time បកប្រែបានជាង ១០០ ភាសា ហើយមិនចាំបាច់ត្រូវការភ្ជាប់ទៅកាន់អ៊ីនធើណែតទេ ឬ Cloud ជំនួយទេប្រើលើ Local តែម្តង យ៉ាងណាមិញមុខងារនេះមិនទាន់ត្រូវបានប្រកាសថានឹងបញ្ចេញនៅពេលណាជាផ្លូវការទេ។


