ចូលទៅមើល Serey.io

C
captainkh
ចូលទៅកាន់គេហទំព័រ serey.io កាលពីម្សិលម៉ិញ ខ្ញុំបានឃើញការផ្សព្វផ្សាយរកអតិថិជន និងអ្នកប្រើប្រាស់របស់ weku.io កាលពីកន្លះខែមុន ត្បិតតាំងពីមុនមក ខ្ញុំមិនធ្លាប់ប្រើប្រាស់ serey.io នោះឡើយ។ https://serey.io/serey/@syuhada/good-news-for-weku-are-you-interested បន្ទាប់ពីអាននូវការផ្សព្វផ្សាយចប់ តាមរយៈគណនី @syuhada ដែលសរសេរជាភាសាអង់គ្លេស ពិតជាធ្វើឲ្យខ្ញុំឃើញពីវិធីសាស្ត្ររបស់ weku.io ជាគេហទំព័ររបស់ចិន ក្នុងការស្វែងរកប្រជាប្រិយភាពសម្រាប់គេហទំព័ររបស់ខ្លួន ផ្អែកលើសំណេរខ្លះនៅលើ serey.io 1.ប្រៀបធៀប serey.io នឹង weku.io របស់ខ្លួន មានសភាពដូចគ្នា នេះគឺមិនពិបាកបកស្រាយច្រើន 2.គ្មានពាក្យអ្វីនិយាយច្រើនពីអត្ថប្រយោជន៍ របស់គេហទំព័រខ្លួន ជាជាង ការដកស្រង់ដោយសរុបនូវអ្វី ដែល serey.io ធ្វើកន្លងមក។ ![Untitled.png](https://serey.io/imageupload_data/8e982ed15c33433d5ec921e3b0935797ec75e06f) ឆ្លងចេញពី ផូសរបស់ @syuhada ចូលទៅមើល គេហទំព័រ weku.io ឯណោះវិញ គឺពិតជាពិបាកមើលណាស់ ដោយហេតុថា នៅកម្ពុជាហាក់មិនមានភាពរលូនសម្រាប់គេហទំព័រ បរទេសប៉ុន្មានទេ តួយ៉ាងចិនតែម្តង។ ប្រសិនបើធ្វើការបើក weku.io តាមរយៈ Brave Browser នោះ នឹងទាមទារ ឲ្យអ្នកបើកចាវ៉ា (Please enable java)។ ចំណុចនេះ weku.io ហាក់បង្កប់នូវកូដខ្លះដែលជាតំណភ្ជាប់ទៅកាន់ភាគីទីបី ក្នុងការតាមដានព័ត៌មានអ្នកប្រើប្រាស់។ ![on brave.png](https://serey.io/imageupload_data/9e93bb3c6aa16321f786251376396fbecc41718c) បើបើកតាម Chrome នោះនឹង បង្ហាញសារលើរបាថាគ្មានសុវត្ថិភាព (Not Secure)។ ![on chrome.png](https://serey.io/imageupload_data/a3a6472f8b4621ed11066c9fec921227acc465f2) ពិតជាពិបាកយល់ដែរ នៅពេល គម្រោងមួយគ្មានភាពងាយស្រួល ត្រឹមគេហទំព័រសម្រាប់អ្នកប្រើប្រាស់ចូលទៅសិក្សាគម្រោងរបស់ខ្លួន។ ចំណែក ផលិតផលសាកល្បង (beta) របស់ weku.io ស្ទើរ 99% មិនខុសពី serey.io ឡើយ។ តើ weku កំពុងតែអូសទាញ ប្រជាប្រិយភាពចេញពី serey.io មែនឬ? តើ serey.io យល់យ៉ាងណាដែរចំពោះចំណុចនេះ? ឬ កំពុងតែអភិវឌ្ឍអ្វីថ្មី សម្រាប់សហគមន៍ ក៏ដូចជាអ្នកប្រើប្រាស់ មានភាពប្លែក និងអស្ចារ្យនាពេលខាងមុខ? សេរីផ្គត់ផ្គង់កាស 100លាន សម្រាប់គម្រោងទាំងមូល ត្បិតថា មួយរយៈនេះ សកម្មភាពនៅលើ https://gitlab.com/serey-public/serey-documents ហាក់ស្ងាត់ ប្រមាណ៦ខែមកហើយ។ តែថាការចូលប្រើប្រាស់ ឬ មើលអត្ថបទថ្មីៗនៅ serey.io មានភាពងាយស្រួលមិនរអាក់រអួល។ ខ្ញុំសង្ឃឹមថា serey.io នឹងបង្កការភ្ញាក់ផ្អើលថ្មីនាពេលខាងមុខ។ ប្រសិនបើអ្នកចង់ចូលមើលគ្រប់គេហទំព័រមិនថា serey.io ដោយរក្សាបាននូវ ឯកជនភាព អ្នកអាចប្រើប្រាស់ Brave Browser ក៏បាន ៖ https://brave.com/blo880

Comments

liaminit
Serey has got alot of new features soming out, like serey qoura, sereyDEX and many more features. There's is alot of development going on behind the scene of serey and it is aimed to be much different then any new platform. If you got any questions please visit our discord: https://discord.gg/6ffeG5 សេរីបានទទួលនូវលក្ខណៈថ្មីៗជាច្រើនដែលមានដូចជាស្រេ្សាយ, សេរីដានិងលក្ខណៈពិសេសជាច្រើនទៀត។ មានការអភិវឌ្ឍន៍ច្រើនណាស់នៅពីក្រោយកន្លែងកើតហេតុហើយវាមានគោលបំណងឱ្យមានភាពខុសប្លែកពីគ្នាច្រើនណាស់។ ប្រសិនបើអ្នកមានសំណួរណាមួយសូមទស្សនាវិវាទរបស់យើង: https://discord.gg/6ffeG5