ទីផ្សារជួញដូរកាសអេឡិចត្រូនិចដែលត្រូវបានហ៊េកចាប់ពីឆ្នាំ២០១៣
តើប៊ីតខ័ញត្រូវបានហ៊េកឃ័រលួចអស់ប៉ុន្មាន?
ទីផ្សារជួញដូរកាសអេឡិចត្រូនិចនីមួយៗ (Exchange) ជាទីតាំងសម្រាប់អ្នកវិនិយោគទិញលក់កាសពេលមានតម្លៃល្អ និងសម្រាប់ត្រេតឌ័រ ត្រេតយកចំណេញតាមបច្ចេកទេសរៀងខ្លួន។ ប៉ុន្តែក៏មានអ្នកវិនិយោគជាច្រើន បានប្រើប្រាស់ទីផ្សារជួញដូរ ជាទីតាំងរក្សាទុកកាស ដោយចាត់ទុកវាដូចជាកាបូបលុយសម្រាប់ដាក់កាស។ ការធ្វើដូចនេះត្រូវបានវាគ្មិនដែលមានបទពិសោធន៍ក្នុងការរក្សាទុកកាសឲ្យមានសុវត្ថិភាព តែងហាមប្រាមនិងរំលឹកជារឿយៗផងដែរ ថាទីផ្សារជួញដូរពុំមានសុវត្ថិភាពសម្រាប់រក្សាទុកកាសនោះទេ ព្រោះថាអាចនឹងត្រូវបាន ហ៊េកឃ័រ វាយប្រហារលួចយកគ្រប់ពេល។ មកដល់បច្ចុប្បន្នមានទីផ្សារជួញដូរមួយចំនួនត្រូវបាន ហ៊េកឃ័រ វាយប្រហារនិងលួចកាសអស់ជាច្រើន ដែលគិតជាទឹកប្រាក់ស្មើនឹងរាប់ពាន់លានដុល្លារ។
ទីផ្សារដែលត្រូវបានហ៊េកចាប់ពីឆ្នាំ២០១៣មកដល់បច្ចប្បន្ន

នាពេលថ្មីៗនេះ ទីផ្សារ គ្រីពតូភៀរ ត្រូវបានប្រកាសប្រឈមការបិទ ដោយសារការហ៊េក ចំណែក ទីផ្សារ បាយណាន់ ដ៏ល្បីល្បាញ ក៏ត្រូវបានហ៊េកផងដែរ ដែលត្រូវរងការខូចខាតអស់កាសប៊ីតខ័ញប្រមាណ ៧ពាន់កាស ប្រហែលនឹង ៤០លានដុល្លារអាមេរិក។
តើអ្នកកំពុងតែរក្សាទុកកាសរបស់អ្នកនៅទីសុវត្ថិភាពហើយឬនៅ បើមិនទាន់ទេ គួរស្វែងយល់ពីរបៀបរក្សាទុកវា ចៀសវាងនូវការខាតបង់។ ម៉្យាងទៀត មុនប្រើប្រាស់ទីផ្សារណាមួយគួរពិនិត្យ និង ស្រាវជ្រាវឲ្យបានច្បាស់លាស់ ចៀសវាងទីផ្សារបោកប្រាស់ ឬ ធ្វើស៊ីទឹកប្រាក់របស់អ្នកវិនិយោគ តួយ៉ាងដូចជា tokok.co ឬ tokok.com ជាដើម។

