រំលឹកពីសេចក្តីណែនាំពីការវិវត្តរបស់សេរីកាលពី១ខែមុន
ខាងក្រោមនេះ ខ្ញុំបានបកប្រែនូវសេចក្តីណែនាំចុងក្រោយ នៃការវិវត្តរបស់សេរី ៖

សួស្តី អ្នកប្រើប្រាស់សេរីទាំងអស់គ្នា,
សេរីសូមថ្លែងអំណរគុណចំពោះការចូលរួមរបស់អ្នក និងនៅតែស្ថិតនៅប្រើប្រាស់សេរី ខណៈពេលដែលសេរីកំពុងខិតខំខ្នះខ្នែងក្នុងការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួន។ ជាការពិតណាស់ការអភិវឌ្ឍបច្ចេកវិទ្យា របស់សេរីនៅលើប្លុកឆេន គឺមិនមែនជារឿងងាយស្រួលនោះទេ តែទោះយ៉ាងណា ក្រុមអ្នកអភិវឌ្ឍបច្ចេកវិទ្យារបស់សេរី នៅតែខិតខំប្រឹងពន្លឿនទៅមុខឲ្យបានឆាប់រហ័ស។
ខាងក្រោមនេះគឺជាចំណុចសំខាន់ៗ ដែលសេរីកំពុងអនុវត្ត៖
១.កម្រិតភាគរយរង្វាន់ត្រូវបានដកចេញទាំងស្រុង ដែលកាលពីមុនកម្រិតនៃការទូទាត់រង្វាន់មួយចំពោះការចេញផ្សាយនូវអត្ថបទនានាត្រូវបានភ្ជាប់ដោយស្លាក នៅពេលអត្ថបទមួយទទួលបានរង្វាន់លើសពី ១០០កាសសេរី។ ប៉ុន្តែអីឡូវនេះ យើងនឹងលុបវាចេញ។
២.ការចុះឈ្មោះប្រើប្រាស់គេហទំព័រសេរី នឹងត្រូវបើកឡើងវិញ។ ហើយនៅចុងខែនេះ យើងនឹងបើកនូវដំណើរការចុះឈ្មោះសមាជិកថ្មី។ ដើម្បីចៀសវាងនូវ ទូរសារ ឬ គណនីក្លែងបន្លំ យើងនឹងអនុវត្តការត្រួតពិនិត្យលើការចុះឈ្មោះ ផ្អែកតាមគោលការណ៍ ការស្គាល់អតិថិជន (KYC = Know Your Customer)។ប្រពន្ធ័ចុះ KYC នឹងរួចរាល់នៅថ្ងៃទី ២០ ខែមេសា នឹងត្រូវចំណាយពេលមួយរយៈដើម្បីតេស្តសាកល្បង ហើយប្រសិនបើវាដំណើរការទៅរលូន នោះយើងនឹងអនុវត្តនៅចុងខែមេសា។ គណនីអនាមិកនឹងត្រូវទាមទារ គោលការណ៍នេះភ្លាមៗបន្ទាប់ពីប្រព័ន្ធនេះមានដំណើរការ។ យើងខ្ញុំចង់រំលឹកដល់លោកអ្នកថា ឯកជនភាព និងភាពអនាមិក គឺជាសិទ្ធិបុគ្គល ក៏ប៉ុន្តែការគិតគូរពីភាពអនាមិកគឺជាកាតព្វកិច្ច។ ម៉្យាងវិញទៀតផងដែរ ទិន្ន័យដែលបានជាប់ KYC រួចរាល់នឹងរក្សាទុកជាសម្ងាត់ និងត្រូវលុបចោលបន្ទាប់ពីប៉ុន្មានខែបន្ទាប់។
៣.យើងខ្ញុំនឹងបង្កើនប្រព័ន្ធកំណត់សាក្ខីភាពដែលចូលរួមបញ្ជាក់ណេតវ៉ើកសេរី ពី៥ប្រព័ន្ធទៅ ២១ ដូចជា ស្ទីមីត ដែរ។ ការដំណើរការប្រព័ន្ធវិមជ្ឃការដែលមិនពឹងផ្អែកភាគីទី៣ ដែលបង្កើននូវចំនួនប្រពន្ធសាក្ខីភាពឲ្យកាន់តែច្រើនឡើងគឺមានសារៈសំខាន់បំផុត។
៤.ប្រព័ន្ធ API សកលដែលយើងខ្ញុំកំពុងបង្កបង្កើតឡើង គឺតភ្ជាប់ទៅកាន់កម្មវិធីវិមជ្ឃការដែលមានសេរី គឺជិតរួចរាល់ផងដែរ។ បន្ទាប់ពី ប្រព័ន្ធ API សកលនេះរួចរាល់ យើងអាចធ្វើកម្មវិធីវិមជ្ឃការដំណើរការបានលឿនរហ័ស ពេញលេញតាមគោលបំណងរបស់សេរីដែលមានបំណងបង្កើតនូវប្រព័ន្ធអេកូ-កម្មវិធីវិមជ្ឃការ។
ដើម្បីតាមដានការរីកចំរើនក្នុងការអភិវឌ្ឍរបស់សេរីសូមចូលទៅកាន់៖
https://discord.gg/MDxAQx
https://discord.gg/pH32yv
@jokerswild
បើប្រៀបធៀបនឹងប្រកាសកាលពី ៣ខែមុន ឃើញថា
១.សេរីមិនទាន់បានផ្លាស់ប្តូររូបរាងគេហទំព័រសេរីនៅឡើយ ដែលក្នុងប្រកាសបានលើកឡើងថា ស្លាកសំខាន់ (Tag) នឹងមិនមានច្រើននោះឡើយ គឺមានស្លាកសំខាន់តែ១៤ប៉ុណ្ណោះ គឺ៖ HOME, NEWS, CRYPTO, TECH, SOCIETY, ECONOMY, POLICTICS, SELF, HEALTH, SPORTS, ENTERAINMENT, SCIENCE & LITERATURE, BREAKING EVENTS
២.កម្មវីធី ឆ្នោតដែលអាចឲ្យអ្នកប្រើប្រាស់ចាក់ ដែលមានក្នុងប្រកាស៣ខែមុននោះគឺមិនមានក្នុងសេចក្តីខាងលើនោះទេ។
កម្មវិធី KYC និង API ក៏ប្រហែលជាមិនទាន់អនុវត្តដូចគ្នា តែបែរជាមានព័ត៌មានពញ្ញាក់អារម្មណ៍ប្រិយមិត្ត នោះគឺ ការចាប់ដៃគូជាមួយ ថ្មីៗ ដតខម ក្នុងការចេញផ្សាយអត្ថបទទៅវិញ នេះក៏ល្អ និង អបអរ សេរី និង ថ្មីៗ ជាដៃគូគ្នា។
តើអ្នកមានយោបល់យ៉ាងណាដែរចំពោះការវិវត្តរបស់សេរី? សម្រាប់ខ្ញុំវិញ ការលេចចេញនូវស្នាដៃបច្ចេកវិទ្យារបស់សេរី គឺអស្ចារ្យជាង។

