ក្តៅៗ! ពេលនេះ Youtube កំពុងតែមានបញ្ហាគាំងលែងដំណើរពេញពិភពលោកហើយ
ប្រព័ន្ធ YouTube ត្រូវបានអ្នកប្រើប្រាស់ជាច្រើនបានរាយការណ៍ថាមានបញ្ហានៅព្រឹកថ្ងៃពុធនេះ។ វិបសាយរបស់ YouTube នៅអាចបើកចូលបាន ប៉ុន្តែមិនមានបង្ហាញចេញវីដេអូនោះទេ។

ដោយឡែកនៅលើកម្មវិធី YouTube លើទូរសព្ទឯណោះវិញក៏មានបង្ហាញចេញនូវសារ Error។ ផ្អែកតាមវិបសាយ Down Detector ឲ្យដឹងថាបញ្ហានេះកំពុងកើតមានក្នុងប្រទេសជាច្រើនរួមមានសហរដ្ឋអាមេរិក, អូស្ត្រាលី, ម៉ិកស៊ីកូ, ប្រេស៊ីល, តំបន់អឺរ៉ុប និងនៅប្រទេសកម្ពុជាផងដែរ។ ខណៈពេលនេះមិនទាន់មានការលើកឡើងពីមូលហេតុនៃបញ្ហាលើបណ្ដាញ YouTube នៅឡើយទេ៕





