របៀបធ្វើ ត្រីបឹងកញ្ឆែត

buntheng
របៀបធ្វើ ត្រីបឹងកញ្ឆែត ------------ #គ្រឿងផ្សំ - ត្រីរ៉ស់ 2 លាងសំអាតអោយស្អាត - គ្រឿងបុក ( គល់ស្លឹកគ្រៃ រមៀត ស្លឹកក្រូចសើច រំដេង ខ្ទឹមស ) - កាពិ - ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់ - ខ្ទិះដូង - ខ្ទឹមក្រហម ហាន់ជាបន្ទះស្ដើងៗ - ខ្ទឹមស ចិញ្ច្រាំអោយម៉ត់ - ទឹកប្រេងខ្ចង ម្សៅស៊ុប ស្ករស អំបិល - ទឹកអំពិលទុំ - សណ្ដែកដីបុក - កញ្ឆែត #វិធីធ្វើ - យកត្រីរ៉ស់ មកបំពងអោយឆ្អិន ក្រៀម រួចដួសទុកមួយអន្លើ - កញ្ឆែតយកមកលាងអោយស្អាត រួចយកមករៀបដាក់ឆ្នាំងដែលត្រូវទទួលទាន និងយកត្រីដែលបានបំពងឆ្អិនហើយ មកដាក់ពីលើកញ្ឆែត រួចយកទុកមួយអន្លើ - យកត្រីរ៉ស់មួយក្បាលទៀត មកស្ងោរអោយឆ្អិន រួចបេះយកតែសាច់ត្រី ហើយបុកអោយរៀងម៉ត់បន្តិច ( ទឹកដែលស្ងោរត្រីហើយត្រូវទុក ) - ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់គ្រឿងបុក ម្ទេសក្រៀម កាពិ ខ្ទឹមក្រហម ខ្ទឹមស សណ្ដែកដី កូរអោយឡើងក្រហម ឈ្ងុយ - បន្ទាប់មកដាក់ សាច់ត្រី ទឹកប្រេងខ្ចង ម្សៅស៊ុប ស្ករស អំបិល និង ទឹកស្ងោរត្រីចូល កូរចូលគ្នាអោយសព្វ រួចដាក់ទឹកអំពិលទុំ និង ខ្ទិះដូងចូល - ទុកអោយពុះ រួចភ្លក់មើលអោយល្មមតាមការនិយមចូលចិត្ត ( ធ្វើអោយនៅខាប់ ) ទើបយកមកស្រោចពីលើត្រី ដែលយើងបានរៀបទុកអោយសព្វ រួចជាការស្រច ។ *** មុខម្ហូបនេះគេទទួលទានពេលនៅក្ដៅៗ ដោយប្រើឹឆ្នាំងភ្លើងដាក់តិចៗ គឺបន្ថែមរស់ជាតិអោយកាន់តែឆ្ងាញ់ ។ ![](https://serey.io/imageupload_data/2442914e43b21af71ff411a3923a106cc3838cab) ![](https://serey.io/imageupload_data/f08dda04d647c629cf04ff8538dd3c348461cb71)

Comments