ការចំណាយពេលវាលាជាមួយកូនៗ គឺជាផ្នែកមួយដល់សំខាន់សំរាប់ការលូតលាស់របស់គេ!

វេជ្ជមណ្ឌិត Dr. Anthony P. Withem បានលើកឡើងថា “Children spell love … TIME” គឺបានន័យថា “កុមារសរសេរពាក្យថាស្រលាញ់ ជាពេលវាលា”។ ពេលវាលាគឺវត្ថុមួយដែរមានតំលៃបំផុត ហើយឪពុកម្តាយភាគច្រើនប្រើប្រាស់វាដើម្បីរក់កំរៃមកចញ្ចឹមហើយផ្គត់ផ្គន់គ្រួសាររបស់ខ្លួន។ យើងតែងតែមានលេះដោះសារដូចជា ការងារ ជំនួញ ពីធីបុណ្យផ្សេងៗ ដែលជាហេតុមិនអោយមានពេលវាលាគ្រប់គ្រាន់សំរាប់កូនៗនិងក្រុមគ្រួសារអ្នក។ នេះមិនមែនមានន័យថាអ្នកជាឪពុកម្តាយមិនល្អនោះទេ គឺដោយសារតែអ្នកចង់បង្កើតជាជំរក់មួយដល់កក់ក្តៅដល់កូនៗរបស់អ្នក។
ការចំណាយពេលវាលាជាមួយកូនៗ គឺជាផ្នែកមួយដល់សំខាន់សំរាប់ការលូតលាស់របស់គេ។ ការចំណាយពេលវាលាជាមួយកូនៗមិនមែនអាស្រ័យលើរយៈពេលនោះទេ គឺអាស្រ័យលើ”គុណភាព”នៃពេលវាលានោះ។ បានសេចក្តីថា ពេលវាលាដែលអ្នកចំណាយលើកូនរបស់អ្នក នឹងដក់នៅក្នុងការចង់ចាំរបស់គេទៅថ្ងៃមុខ ហើយគេនឹងចង់ចាំនៅសេចក្តីស្រលាញ់ទាំងនោះ។
វិធីមួយចំនួនដែលអ្នកអាចសាក់ល្បងបាន
១. ចំណាយពេលវាលាជាលក្ខណៈបុគ្គល ជាការពិតចំណាយពេលជាគ្រួសារអាចរិតបន្ទឹងចំណងមនោសញ្ទេតនារវៀងគ្រួសារទាំងមូលបាន ក៏ប៉ុន្តែវាមិនមានន័យថាអ្នកនឹងធ្វើអ្វីដែលអ្នកចង់នោះទេ។ ដូច្នេះអ្នកអាច យកកូនទៅទីណាដែលអ្នកទាំងពីរចូលចិត្ត ដូចជាមើលកុន ដើរផ្សារ បរិភោគអាហារផ្លែកៗ តែពីអ្នកឪពុកនិងកូនឬម្តាយនិងកូន។ វិធីនេះអាចពង្រឹងមនោសញ្ចេតនាអ្នកទាំងពីរអោយស្អិតរមួតហើយដក់ក្នុងចិត្តរបស់គេ។ គេនិងនឹកឃើញនៅរឿងទាំងនោះនៅថ្ងៃមុខ ហើយវាជាអ្វីមួយដែលអ្នកចង់បង្កើតសំរាប់ពួកគេ។
២. អោយគេជួយបើអ្នកធ្វើបាន បើសិនជាអ្នកអាចមានអ្វីអោយកូនរបស់អ្នកជួយបានក្នុងការងារប្រចាំថ្ងៃរបស់អ្នក សូមអោយគេជួយ។ ដូចជាអោយគេជួយរៀបចំតុកបាយ ជួយធ្វើម្ហូប រៀបចំឯកសារ ល.។ វាអាចធ្វើអោយការងារកាន់តែយឺតយាវ ប៉ុន្តែពេលអ្នកមើលទៅកាន់អតីតកាលទាំងនោះ អ្នកនឹងចង់ចាំនៅពេលវាលាទាំងអស់ហើយអ្នកនិងពោរពេញដោយស្នាមញញឹម។
៣. ធ្វើអ្វីដែលគេនឹកមិនដល់ នៅពេលខ្លះការងារច្រើនរកពេលសំរាក់មិនបាន។ កូនរបស់អ្នកឃើញហើយយល់ពីការរវល់របស់អ្នក ប៉ុន្តែអ្នកមិនត្រូវយកវាជាលេះនោះទេ។ បើអ្នករវល់ខ្លាំង សរសេរជាសំបុត្រ ផ្ញើជាសារ ដល់ពួកគេល.។ កូនរបស់អ្នកនិងទទួលនៅអារម្មណ៍កក់ក្តៅហើយដឹងថាអ្នកតែងតែគិតដល់គេ។
៤. ឆ្លៀតពេល យើងមានភាពរវល់រាលថ្ងៃ គ្រាន់តែភាពរវល់មានលក្ខណៈខុសគ្នាតែប៉ុន្នោះ។ ឆ្លៀតពេល១៥នាទីរាលថ្ងៃសំរាប់ចំណាយជាមួយគេ។ បើអ្នកមិនមានពេលសំរាប់ពេលថ្ងៃឬល្ងាច សាកល្បងដាស់កូនអ្នកពីព្រលឹមដើម្បីចំណាយពេលជាមួយគេមុនពេលទៅធ្វើការ។ ធ្វើបៀបនេះអាចអោយគេដឹងថាអ្នកចាប់អារម្មណ៍ចំពោះគេ ហើយអាចក្លាចជាទំលាប់ដ៏ល្អសំរាប់គ្រួសារអ្នក។


