ជំងឺមហារីក គេព្យាបាលដោយវិធីណាខ្លះ?

B
bunly
ជំងឺមហារីក គេព្យាបាលដោយវិធីណាខ្លះ? (0) 656 ដោយ : Healthtime Pro - Health Education ២៤-ឧសភា-២០១៧ Previous Next អ្នកជំងឺមហារីកមួយចំនួនតម្រូវឲ្យទទួលការព្យាបាលតែមួយមុខប៉ុណ្ណោះ ប៉ុន្តែ សម្រាប់អ្នកខ្លះទៀតត្រូវទទួលការព្យាបាលបញ្ចូលគ្នា ដូចជា ការវះកាត់ ការចាក់ ឬលេបថ្នាំ និងការប្រើជាតិវិទ្យុសកម្មជាដើម។ សម្រាប់អ្នកជំងឺមហារីក វាមិនមែនជារឿងលេងសើចនោះទេ អ្នកត្រូវសិក្សាស្វែងយល់ និងធ្វើការសម្រេចចិត្តជាច្រើន។ វាអាចធ្វើឲ្យអ្នកស្រ្តេស និងធុញថប់ក្នុងជីវិត ប៉ុន្តែ តាមពិតទៅឱកាសនៃការជាសះស្បើយ ក៏មានខ្ពស់ដែរសម្រាប់ដំណាក់កាលដំបូងៗ ហើយផលវិបាក និងការឈឺចាប់ ក៏ត្រូវបានកាត់បន្ថយច្រើនដែរដោយសារតែបច្ចេកវិទ្យាទំនើបៗនាពេលបច្ចុប្បន្ននេះ។ ការព្យាបាលជំងឺមហារីក មានច្រើនប្រភេទ ដោយអាស្រ័យទៅលើដំណាក់កាល និងស្ថានភាពរបស់អ្នកជំងឺម្នាក់នោះ។ ប្រភេទនៃការព្យាបាលទាំងនោះមានដូចជា ៖ ការវះកាត់ ការវះកាត់ ជាដំណើរការមួយដែលក្រុមគ្រូពេទ្យជំនាញមួយក្រុម ធ្វើការវះកាត់យកដុំសាច់មហារីក ចេញពីរាងកាយរបស់អ្នកជំងឺ។ ការព្យាបាលដោយវិទ្យុសកម្ម ការព្យាបាលតាមវិធីនេះ គឺជាការប្រើប្រាស់ជាតិវិទ្យុសកម្ម ក្នុងកម្រិតមួយខ្ពស់ដើម្បីសម្លាប់កោសិកាមហារីក និងបង្រួមដុំសាច់ឲ្យតូចជាងមុន។ ការប្រើថ្នាំគីមី វាជាការព្យាបាលជំងឺមហារីកមួយប្រភេទ ដែលប្រើប្រាស់ថ្នាំគីមីដើម្បីសម្លាប់កោសិកាមហារីកទាំងនោះ។ ការព្យាបាលប្រព័ន្ធភាពស៊ាំ ចំណែកឯការព្យាបាលមួយនេះវិញ គ្រូពេទ្យនឹងជួយឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ ការព្យាបាលដោយអ័រម៉ូន វាជាការព្យាបាលមួយប្រភេទទៀត ដែលទៅពន្យឺតការលូតលាស់នៃជំងឺមហារីកសុដន់ និងប្រូស្តាត ដែលវាប្រើប្រាស់អ័រម៉ូនដើម្បីរីកលូតលាស់។ ការបណ្តុះកាសិកា Stem Cell វាជាដំណើរការមួយ ដែលជួយធ្វើការបង្កើតឡើងវិញនូវទម្រង់កោសិកា stem cell នេះចំពោះអ្នកជំងឺមហារីកដែលបានទទួលការខូចខាត ដោយសារតែការព្យាបាលដោយការប្រើថ្នាំគីមី ឬជាតិវិទ្យុសកម្ម។ ការព្យាបាលជាក់លាក់ វាជាដំណើរការនៃការព្យាបាលជំងឺមហារីក ដែលអនុញ្ញាតឲ្យគ្រូពេទ្យសម្រេចចិត្ត និងធ្វើការជ្រើសរើសវិធីព្យាបាលណាមួយដែលល្អបំផុតសម្រាប់អ្នកជំងឺ ដោយពឹងផ្អែកទៅលើប្រភេទ កម្រិត និងស្ថានភាពរបស់អ្នកជំងឺមហារីក។ ©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

Comments