ដំណោះស្រាយបញ្ហាខ្លះៗលើ OnePlus 6

OnePlus 6 មានតម្លៃប្រហែលពាក់កណ្ដាល iPhone X ប្រើ RAM ដល់ទៅ 8GB។ ផ្អែកលើការបង្ហោះ និងការជជែកនានាលើ Forum (ស្រុកគេ) នេះបញ្ហា OnePlus 6 បានជួប ព្រមជាមួយវិធីគួរដោះស្រាយ។
ថ្មខ្សោយ និងឡើងកម្ដៅ ៖ ទូរសព្ទថ្មី ឡើងកម្ដៅ និងស៊ីថាមពលថ្មច្រើន ពីរបីថ្ងៃដំបូង ជារឿងធម្មតា ដោយសារការដំឡើងកម្មវិធី និងកម្រិតប្រើប្រាស់ច្រើន។ តែបើសិនបញ្ហានេះ នៅតែបន្តត្រូវធ្វើសកម្មភាពខ្លះ។
ដំណោះស្រាយអាចសាកប្រើបាន ៖ ចូលទៅកាន់ Settings > About Phone > Check for updates ហើយប្រាកដថាបានប្រើជំនាន់ចុងក្រោយ។
ចុចប៊ូតុង Power ឲ្យជាប់ រួចចុច Reboot។ ការបិទបើកទូរសព្ទ ពិសេសជាលើកទីមួយ អាចផ្ដល់ភាពខុសគ្នាច្រើនដែរ ពេលខ្លះ។
Backup គ្រប់យ៉ាងជាមុន រួចចូលទៅកាន់ Settings > Backup and reset> Factory data reset> Reset phone > Erase everything។ ពេល Device reboots សាកប្រើ Setting ថ្មី ដោយមិន Restore ពី Backup រួចពិនិត្យមើលបើបញ្ហាថ្ម បានដោះស្រាយ ឬអត់។
បញ្ហា ៖ សំឡេង Calls ស្ងាត់ ពេលប្ដូរទៅ Speakerphone
ពេលចុចប្ដូរទៅ Speakerphone កំឡុងពេល Call សំឡេងស្ងាត់ ខណៈប្ដូរត្រលប់វិញ ក៏មិនលឺសំឡេងដែរ ដោយត្រូវការផ្ដាច់ រួច Call សារថ្មី។
ដំណោះស្រាយអាចសាកប្រើបាន ៖ ចូលទៅកាន់ Settings > About Phone > Check for updates ហើយប្រាកថាប្រើជំនាន់ប្រព័ន្ធចុងក្រោយ។
បញ្ហា ៖ Notifications កម្របង្ហាញ
ម្ចាស់ OnePlus 6 មួយចំនួន រិះគន់ពីរឿង Notifications ក្របង្ហាញ។
ដំណោះស្រាយអាចសាកប្រើបាន ៖
ចូលទៅកាន់ Settings > Battery > Battery optimization ហើយចុចលើកម្មវិធី ជួបបញ្ហា រួចជ្រើសរើស Don't optimize។ ហើយក៏គួរចុចលើ សញ្ញាចុចបញ្ឈរបីគ្រាប់នៅជ្រុងលើខាងស្តាំ ដោយប្រាកដថា Advanced optimization បានបិទ។
ចូលទៅកាន់ Settings > Alert slider ហើយប្រាកដថា alert slider នៅជ្រុងលើខាងស្ដាំបានបិទ។
ប្រាកដថា Gaming mode បានបិទ ឬចូលទៅកាន់ Settings > Advanced > Gaming mode រួចចុចលើប៊ូតុងបិទ Block notifications។
ចូលទៅកាន់ Settings > Apps រួចពិនិត្យ Notifications settings សម្រាប់បញ្ហាកម្មវិធីណាមួយ។
បញ្ហា ៖ Auto brightness ភ្លឺមិនគ្រប់គ្រាន់
មនុស្សមួយចំនួនបង្ហាញថា Auto brightness លើ OnePlus 6 ដំណើរការមិនប្រក្រតី ដោយភ្លឺភ្លឹបភ្លែតៗ ប្រើចំថ្ងៃ និងងងឹតជាងធម្មតា។
ដំណោះស្រាយអាចសាកប្រើបាន ៖
ចូលទៅកាន់ Settings > Display ហើយប្រើប៊ូតុង Brightness slider ក្រោម Adaptive brightness ដើម្បីកំណត់កម្រិតពន្លឺទាបបំផុត រួចសាក Test មើល។
បញ្ហា ៖ Wi-Fi ប្រើៗដាច់
ស្មាតហ្វូន ភ្ជាប់ប្រើ Wi-Fi តិចដាច់ៗ យឺត ពីពេលមួយទៅពេលមួយ។
ដំណោះស្រាយអាចសាកប្រើបាន ៖
បិទបើក OnePlus 6 និង Wi-Fi router
ចូលទៅកាន់ Settings > Wi-Fi -> Wi-Fi preferences ហើយប្រាកដថា Wi-Fi on during sleep បានកំណត់ទៅ Always។
ចូលទៅកាន់ Settings > Backup and reset > Reset network settings > Reset settings ហើយកំណត់ Wi-Fi connection ថ្មី។
ចូលទៅកាន់ Settings > About Phone > Check for updates ហើយប្រាកដថា OnePlus 6 ប្រើប្រព័ន្ធចុងក្រោយ។
ប្រភព ៖ ប៊ុនធឿន

