ឆ្លើយសំនួរបង្កើនបញ្ញា តបទៅបង@jame07

B
bongsina
![20180701_122059.png](https://serey.io/imageupload_data/993cef7c11fd994c324d8c70af45884be7d18345) ១. ហេតុអ្វីបានជាអ្នកចូលរួមក្នុងបណ្តាញសង្គមសេរី? ២. តើអ្នកដឹងពីបណ្តាញសង្គមនេះដោយរបៀបណា? ៣. តើអ្វីដែលអ្នកកំពុងទន្ទឹងរង់ចាំបំផុតនោះ? មុនដំបូងខ្ញុំសូមអរគុណដល់បង@jame07ដែលបានផ្ដល់ឱកាសអោយខ្ញុំបានចូលរួមឆ្លើយនូវសំនួរនេះ។ ................................................................... ១ , មូលហេតុដែលខ្ញុំចូលរួមក្នុងបណ្ដាញសង្គមសេរី : សេរី ជាបណ្ដាញទំនាក់ទំនងសង្គម ដែលមានវិសាលភាពទូលំទូលាយទូរទាំងសកលលោកដូចជាបណ្ដាញសង្គមផ្សេងៗទៀតដែរ ដូចជា facebook twitter telegram ....ជាដើម។ប៉ុន្តែ សេរី ជាបណ្ដាញសង្គមមួយ ដែលបានផ្ដល់ជាប្រយោជន៍មកដល់អ្នកដែលបានចូលរួម ប្រើប្រាស់នូវបណ្ដាញសង្គមនេះ ជាលក្ខណៈពិសេសមួយ ដែលបណ្ដាញសង្គមផ្សេងៗពុំបានផ្ដល់អោយ រឺ ពុំមានដូច។ម្យ៉ាងវិញទៀតសេរី ជាវេទិការណ៍ បង្កើននូវបញ្ញា តាមរយ: ការ សរសេរជាអត្ថបទផ្សេងៗ រឺ បង្កើតគំនិតល្អៗផ្សេងៗជាដើម។នឹងជាកន្លែងដែលអោយយើង អនុវត្តន៍នូវការសរសេរជាប្រចាំ ។ល។ ហើយបើយើងមិនបានសរសេរជាអត្ថបទ ក៍យើងអាចចូលទៅមើលរឺអានអត្ថបទល្អជាច្រើន ដែលបង្កើតដោយសមាជិកសេរីផ្សេងៗទៀតដែរ។ មួយវិញទៀត សេរីត្រូវបានបង្កើតឡើងដោយស្នាដៃកូនខ្មែរ យើងជាខ្មែរគួរចេះជួយគាំទ្រអ្វីដែលជារបស់ខ្មែរ។ ២ , នៅថ្ងៃមួយខ្ញុំបានឃើញ clip video មួយដែលនិយាយអំពី សេរី https://youtu.be/YqPyjfmirbY នឹង clip video មួយទៀតដែលមានបង@sambodia កំពុងធ្វើការបង្ហាញ នឹង បង្រៀនអំពីបណ្ដាញសង្គមសេរី( អព្យាស្រ័យខ្ញុំមិនអាចទាញយក clip video មកបាន) នៅលើបណ្ដាញសង្គម facebook ដែលបង្ហោះដោយបង@sarith71 ។ពេលបានឃើញហើយខ្ញុំក៍ចាប់អារម្មណ៍ ហើយក៍បាន chat ទៅសួរពត៍មានបន្ថែម នឹងពីរបៀប បង្កើតaccount serey នឹងពីរបៀបប្រើប្រាស់ ពីបង @sarith71។ហើយឆ្លៀតពេលនេះក៍សូមអរគុណ បង@sarith71 ដែលតែប្រាប់នឹង បកស្រាយរាល់ចម្ងល់របស់ខ្ញុំកន្លងមក។ ៣ , អ្វីដែលខ្ញុំទន្ទឹងរង់ចាំបំផុតនោះគឺ : ការ update កម្មវិធី របស់សេរី អោយកាន់តែប្រសើរ ( ដូចជា facebook) ការចូលរួមនឹងពេញនិយមប្រើ ទូរទាំងពិភពលោក ការចូលទីផ្សារ នឹងការជួញដូរកាក់សេរីនៅក្នុងទីផ្សារអន្តរជាតិ ដូចជា btc eth xrp ជាដើម ហើយនឹងកាក់សេរី ក្លាយជា រូបិយប័ណ្ណអេឡិកត្រូនិក មួយដែលអាចដោះដូរឥវ៉ាន់ជំនួសលុយក្រដាស់បាន។ ខ្ញុំសូមអញ្ញើញបង @sarith71ចូលរួមឆ្លើយនៅសំនួរខាងលើ។ បញ្ជាក់បន្ទាប់ពីឆ្លើយសំនួរខាងលើហើយ អ្នកត្រូវចុចឈ្មោះអ្នកណាម្នាក់ទៀតដើម្បីអោយចូលរួមឆ្លើយសំនួរបន្ត។ សូមជ្រើសរើសប្រើ tag- sereyquestion- សំរាប់ការឆ្លើយនូវសំនួរខាងលើ សូមអរគុណ

Comments

jame07
សូមអរគុណការចូលរួមឆ្លើយសំនួរដ៏ល្អរបស់បង