របៀបស្រោចស្រង់គណនីហ្វេសប៊ុក មកវិញ

B
bongsina
ប្រភព : ការិយាល័យឆ្លើយតបបញ្ហាបន្ទាប់នៃកុំព្យូទ័រ ![38891267_234659447194639_6389395084143493120_n.jpg](https://serey.io/imageupload_data/6860b137b8d7a5e6c4bc6c823366984309b74a46) តើត្រូវស្រោចស្រង់គណនីហ្វេសប៊ុកយ៉ាងដូចម្តេចនៅពេលត្រូវបានគេហេគ? 1, វិធីសាស្ត្រទាញយកគណនីហ្វេសប៊ុកមកវិញ (How to recover your Facebook account?) : បើសិនជាអ្នកនៅគ្រប់គ្រងគណនីអ៊ីម៉ែលដែលប្រើប្រាស់ជាមួយនឹងហ្វេសប៊ុកនោះ ហើយហេគឃ័រមិនទាន់ដកអ៊ីម៉ែលរបស់អ្នកចេញពីក្នុងហ្វេសប៊ុក អ្នកអាចចុចទៅលើ Forgot Account? ពេលនោះហ្វេសប៊ុកនឹងធ្វើការបញ្ជូនព័ត៌មានដើម្បី Reset Password ទៅកាន់គណនីអ៊ីម៉ែលរបស់អ្នក។ សូមធ្វើតាមការណែនាំ ឬ អ្នកអាចធ្វើតាមអោយម្ចាស់គណនីត្រូវចូលទៅកាន់អាស័យដ្ឋាន www.facebook.com/hacked រួចចុចលើប៉ូតុង​ My Account is Compromised ធ្វើតាមជំហាន ដែលបានបង្ហាញដោយហ្វេសប៊ុក។ ចំណុចសំខាន់បំផុតមួយទៀតនោះគឺការគ្រប់គ្រងគណនីដែលប្រើប្រាស់ភ្ជាប់ជាមួយហ្វេសប៊ុកអោយបានគង់វង្ស។ សម្រាប់អ្នកដែលប្រើប្រាស់ Gmail សូមធ្វើការដំណើរការមុខងារផ្ទៀងផ្ទាត់ពីរស្រទាប់ (2-step verification or 2-step authentication) ។​ ![38891267_234659447194639_6389395084143493120_n.jpg](https://serey.io/imageupload_data/6860b137b8d7a5e6c4bc6c823366984309b74a46) 2, ដើម្បីទាញយកមកកាន់កាប់វិញទំព័រហ្វេសប៊ុកដែលបាត់បង់ : ដើម្បីធ្វើការទាញយកហ្វេសប៊ុកភេជ (Facebook Page) មកគ្រប់គ្រងវិញអ្នកត្រូវបំពេញនូវ Form ដែលមានអាស័យដ្ឋាន : https://www.facebook.com/help/contact/164405897002583 រួចបំពេញព័ត៌មានចាំបាច់ដូចបង្ហាញក្នុងរូបខាងក្រោម : ![38880876_214940575839826_7377391983477653504_n.jpg](https://serey.io/imageupload_data/290aeddfc9b6e3195f5fa7422fc379fb1fab9be8) 3, ដើម្បីបិទទំព័រហ្វេសប៊ុក (Facebook Page) ដែលក្លែងក្លាយ ដើម្បីរាយការណ៍អំពីការបន្លំហ្វេសប៊ុកភេជ (Fake Facebook Page) សូមចូលទៅកាន់អាស័យដ្ឋាន https://www.facebook.com/help/contact/?id=208282075858952 រួចបំពេញព័ត៌មានចាំបាច់ដូចមានបង្ហាញក្នុងរូបខាងក្រោម : ![39000290_1654786801314831_2801568701453697024_n.jpg](https://serey.io/imageupload_data/d74f4bdab17842e2820dccbda507b1fd32a19c93) 4, ដើម្បីប្តឹងទៅស្ថាប័នមានសមត្ថកិច្ច (នគរបាលជាតិ) សូមទំនាក់ទំនងព័ត៌មានខាងក្រោម : ប្រសិនបើលោកអ្នកជួបប្រទះបញ្ហាដូចជា ការលួច(hack) យក Facebook Account ឬ ការបោកប្រាស់តាមប្រព័ន្ធបណ្តាញសង្គមផ្សេងៗ លោកអ្នកអាចមកដាក់ពាក្យបណ្តឹងនៅ នាយកដ្ឋានប្រឆាំងបទល្មើលបច្ចេកវិទ្យារៀងរាល់ម៉ោងធ្វើការ នៅក្រសូងមហាផ្ទៃ មហាវិថីព្រះនរោត្តម ខណ្ឌចំការមន អគារ L ឬអាចទាក់ទងទៅកាន់លេខ 023726822 ឬករណីទាន់ហេតុការណ៍សូមទាក់ទងលេខរបស់អគ្គស្នងការនគរបាលជាតិគឺ 117 ឬ118 បានផងដែរ។ ![39020273_513698802414066_7477438444864536576_n.jpg](https://serey.io/imageupload_data/772ca1a020b0c8dd1df28e35e802a3d8993289af)

Comments