សែនស្ដាយ បិតាគុណធម៍ Beat Richner
https://youtu.be/HGHS36sWhlQ
ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានទទួល មរណភាពហើយ ក្នុងអាយុ ៧១ ឆ្នាំ នៅម៉ោង ២ និង៤៥នាទី ម៉ោងនៅប្រទេសស្វីស ត្រូវនឹងថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៨ នេះ បន្ទាប់ពីលោកបានធ្លាក់ខ្លួនឈឺអស់រយៈពេលជាយូរមក។

ក្នុងនាមខ្ញុំជាប្រជារាស្ត្រខ្មែរមួយរូប មានក្តីវិប្បយោគជាអនេក ដែលបាត់បង់លោកវេជ្ជបណ្ឌិត ដែលលោកមានគុណ ជាឪពុកជាម្តាយ ជាពេទ្យជួយ សង្គ្រោះកុមារកម្ពុជា រាប់ពាន់នាក់ក្នុងមួយឆ្នាំៗ សូមវិញ្ញាណក្ខណលោកទៅសោយសុខក្នុង សុគតិភព កុំបីឃ្លាតឃ្លាឡើយ។


