កម្ពុជា បន្ត​ឈរ​លើ​វៀតណាម និង​ប្រទេស​ជាច្រើន​ទៀត

B
bongsina
![](https://serey.io/imageupload_data/ed6528760f40ef6e46389af403c2280594e2db61) មាន​ប្រទេស​ចំនួន ៣៥ហើយ ដែល​បាន​ឈ្នះ​មេដាយ​កីឡា​ទ្វីប​អាស៊ី ឆ្នាំ២០១៨ (Asian Games 2018) នៅ​ទីក្រុង​ហ្សាការតា និង​ប៉ាឡេមបាំង ប្រទេស​ឥណ្ឌូណេស៊ី ដែល​ក្នុង​នោះ​ កម្ពុជា ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ២២ ក្រោយ​ឈ្នះ​មេដាយ​មាស ២ និង​មេដាយ​សំរឹទ្ធ ១។ចំណាត់ថ្នាក់​នេះ ធ្វើ​ឲ្យ​កម្ពុជា ឈរ​នៅ​លើ​ប្រទេស​ជាច្រើន ដូចជា​វៀតណាម (ឈ្នះ​មេដាយ​សរុប​ច្រើន​ជាង​កម្ពុជា ប៉ុន្តែ​មាន​មេដាយ​មាស​តិច​ជាង​កម្ពុជា) ឡាវ និង​មីយ៉ាន់ម៉ា​ជាដើម។ ចង់ដឹង​ថា​ប្រទេស​ណា​ខ្លះទៀត នៅ​ក្រោម​កម្ពុជា សូម​ទស្សនា​តារាង​ខាងក្រោម : ![](https://serey.io/imageupload_data/8fc2d00da36ef259dea74bbd5820ce3d8532fb2d) មេដាយ​​របស់​កម្ពុជា រក​បាន​ដោយ​ : 1, កីឡាការិនី ខាន់ ចេសា ក្នុង​ប្រភេទ​កីឡា​ជូជីតស៊ូ (Ju-jitsu) ឈ្នះ​មេដាយ​មាស​ ១ (វិញ្ញាសា​នារី ក្រោម​ទម្ងន់​ ៤៩គីឡូក្រាម)។ 2, កីឡាករ សាលី អ៊ូមើត ក្នុង​ប្រភេទ​កីឡា​ម៉ូតូទឹក (JetSki) ឈ្នះ​មេដាយ​មាស ១ (វិញ្ញាសា Ski Modified) និង​សំរឹទ្ធ ១ (វិញ្ញាសា Runabout 1100 Stock)។ ចំណែក​ប្រទេស​ទាំង ១០ ដែល​ស្ថិត​នៅ​កំពូល​តារាង​មេដាយ រួមមានដូចខាងក្រោម : ![](https://serey.io/imageupload_data/784f93fd6b60d0a06813268bf978f6427637e8cb) ការ​ប្រកួត​កីឡា​ទ្វីប​អាស៊ី (Asian Games 2018) នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី២ ខែកញ្ញា ឆ្នាំ២០១៨។ ![](https://serey.io/imageupload_data/5cf05911c79d490a135f5c75879f488d37b0b1a8) ![](https://serey.io/imageupload_data/dd46b5f484c53859207eb71a141f8fb3af2a5cec) ប្រភព : សុខ សុវត្ថិ

Comments

So Proud of them!!!