សាលារៀនមួយកន្លែង នៅខេត្តសៀមរាប



ខ្ញុំបានឃើញបងប្រុសម្នាក់ គាត់បានបង្ហោះ clip video ក្នុង facebook របស់គាត់ និយាយអំពី សាលារៀនមួយកន្លែង ដែលមានសភាព ខ្វះខាតសព្វគ្រប់បែបយ៉ាង ឃើញហើយគួរអោយអាណិតពួកគាត់ណាស់។
គាត់ចង់បានដំបូលថ្នាក់រៀនដែលត្រូវបានប្រក់ដោយស្បូវមិនពុករលួយ ដើម្បីកូនក្មួយបានអង្គុយរៀនយកវិជ្ជាមិនត្រូវភ្លៀងនិងកំដៅថ្ងៃ ។ ថ្នាក់រៀន១ខ្នង និងសិស្សានុសិស្សអង្គុយរៀនក្រោមដំបូលស្បូវធ្លុះធ្លាយ រហែករយីរយាក សិស្សទទឹកភ្លៀង និងរងកំដៅថ្ងៃស្ទើរជារៀងរាល់ថ្ងៃ គ្រូនិងសិស្សមិនដឹងធ្វើយ៉ាងណា គឺមានតែការស៊ូទ្រាំទាំងរអាក់រអួល ។
គាត់បាននិយាយថា ថ្នាក់រៀនជាថ្នាក់ដ៏សែនកំសត់១ខ្នងដែលលោក គ្រូ អ្នកគ្រូសាងសង់ដើម្បីតម្រូវតាមកំណើននៃសិស្សសាលា ជាប់និងសាលា"បឋមសិក្សាស្រីវិបុលកេរ"ហើយសង់នៅជិតនិងប្រាសាទចៅស្រីវិបុល ក្នុងភូមិត្រាច ឃុំបាលង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ស្របពេលដែលថ្នាក់កំសត់ថែមទាំងសិស្សនោះសោតក៏ខ្សត់ខ្សោយ ដោយអ្នកខ្លះត្រូវដើរពីផ្ទះមកសាលារៀន ជាង១០គ.ម ព្រោះគ្មានកង់ជិះដោយសារជីវភាពគ្រួសារខ្វះខាត ។
គាត់សូមអំពាវវនាវដល់លោក និងលោកស្រី និងសប្បុរសជន សូមមេត្តាជួយពួកគាត់ផង សូមជួយផង ការជួយអោយគាត់បានបង្រៀន បានក្រេវយកវិជ្ជា បានចំណេះនោះជាបុណ្យដ៏ឧត្តមណាស់...,!
ខាងក្រោមជាលេខទូរស័ព្ទ លោកគ្រូនិងអ្នកគ្រូ
__________________
.លោកនាយកសាលា ០៦៨ ៦៤៤៧៥៥
.អ្នកគ្រូ សុជាតិ ០៧១ ៩៧៤៦ ៦១៦
.អ្នកគ្រូ រំចង់. ០៩៧ ៤៨៩៧ ៥៧៩
.អ្នកគ្រូ ដន កាក់. ០១០ ៤០៣៥០០
.គ្រូ រ៉ាច. ០៩៧ ៦៣៨២ ៨៣២

