👦រឿងនិទានខ្លី👌
🌾 រាជសីហ៍ នឹង កង្កែប 🍀
http://i67.tinypic.com/17e2p1.png
កាលពីព្រេងនាយ មានរាជសីហ៍ចំណាសមួយ រស់នៅក្នុងព្រៃជ្រៅ។ថ្ងៃមួយ កំពុងដើរស្វែងរកចំនីរ រាជសីហ៍បានជួបនឹង ត្រពាំងទឹកមួយ នៅទីនោះក៍មានសត្វកង្កែបមួយរស់នៅផងដែរ។
http://i65.tinypic.com/1zdlwti.png
រាជសីហ៍បានឃើឃហើយ រាជសីហ៍ក៍ផឹកទឹកត្រពាំងនោះ។ពេលរាជសីហ៍ កំពុងអោនផឹក កង្កែប ក៍បានស្រែកគំរាមថា នែ! ចៅរាជសីហ៍ ចៅឯងមកពីណា បានជាហ៊ានមកផឹកទឹកត្រពាំងរបស់យើង ដោយគ្មានការអនុញ្ញាតិ្តពីយើងយ៉ាងដូច្នេះ?រាជសីហ៍ឭហើយក៍តបវិញថា យី!អាកង្កែបល្អិត ត្រពាំងនេះ http://i67.tinypic.com/66w6iv.jpg
ម៉ែឪឯងបានបង្កើតនឹងចែកអោយឯងតាំងពីរពេលណា។វាមានតាំងតែពីយូរមកម្លេះ ត្រពាំងនេះគឺជារបស់រួម សំរាប់អោយសត្វផងទាំងឡាយស្នាក់អាស្រ័យ ឯងហ៊ានមកឃាត់យើង តើឯងមិនដឹងថាយើងជានណាទេរឺ? យើងគឺជាស្ដេចសត្វនៅលើគោក គ្រប់សព្វសត្វទាំងអស់តែងតែខ្លបខ្លាចយើង។គ្រាន់តែយើងស្រែក គ្រប់សត្វទាំងអស់ រត់បះដៃបះជើងអស់ហើយ។កង្កែបតបចំអកវិញថា យើងមិនខ្លាចឯងទេ ត្បិតឯងជាស្ដេចសត្វលើគោក តែយើងជាស្ដេចសត្វក្នុងទឹក អំណាចយើងមិនចាញ់ឯងទេវើយ ហើយសំរែករបស់ឯងក៍មិនស្មើរនឹងផោមយើងផង។ឮដូច្នេះរាជសីហ៍ខឹងណាស់ ក៍ស្រែកយ៉ាងខ្លាំង បំណងអោយកង្កែបបែកត្រចៀកស្លាប់។
http://i64.tinypic.com/1ijxxt.jpg
ឃើញដូចនេះ កង្កែបក៍លោតចូលក្នុងទឹកបាត់ រហូតស្ងាត់សំលេងទើបងើបមកទំលើស្លឹកឈូកវិញ រួចពោលបញ្ឈឺទៀតថា ឃើញទេយើងមិនអីផងសំរែកឯងអន់យ៉ាងនឹង មិនសមសត្វទាំងឡាយខ្លាចសោះ ហើយឯងមិនសមអួតខ្លួនថាជាស្ដេចនៃសត្វទាំងឡាយដែរ។រាជសីហ៍ឮហើយរឹតតែខឹងឡើងៗ ក៍ខំប្រឹងស្រែកកាន់តែខ្លាំងថែមទៀត។ឯកង្កែបក៍លោតចូលក្នុងទឹកវិញហើយខំប្រឹងជ្រមុចកាន់តែជ្រៅទៅៗដើម្បីគេចពីសំរែករបស់រាជសីហ៍។រីឯរាជសីហ៍ខំប្រឹងស្រែកកាន់តែខ្លាំងទៅៗ រហូតទាល់តែបែកក្រដាស់ត្រចៀកខ្លួនឯងស្លាប់បាត់ទៅ។😉😉😃
http://i66.tinypic.com/2hmmuxc.png


