សូមជ្រាប! កូនព្យុះពីចិនមួយ នឹងធ្វើឲ្យកម្ពុជាភ្លៀងផង ខ្យល់ផងច្រើនថ្ងៃ ពិសេសនៅតំបន់៣០

ក្រសួងធនធានទឹក នៅមុននេះបន្តិច បានបញ្ជាក់ពីស្ថានភាពអាកាសធាតុនៅអាងទន្លេមេគង្គ មានសម្ពាធទាបនៅសមុទ្រចិនខាងត្បូង។ សម្ពាធទាបនេះ នឹងរំកិលខ្លួនឆ្ពោះទៅរកកោះហៃណាំ ហើយនៅក្នុងអំឡុងពេល ៣-៤ ទៀត វានឹងវិវត្តទៅជាកូនព្យុះ ដែលធ្វើឲ្យកម្ពុជារងឥទ្ធិពលខ្លាំងមកលើតំបន់ឆ្នេរសមុទ្រនៅប្រទេសកម្ពុជា។
ព្យាករណ៍អាកាសធាតុ (ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៨) ៖
តំបន់មាត់សមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងមានភ្លៀងជោកជាំច្រើនថ្ងៃបន្ថែមទៀត ។ នៅលើលំហសមុទ្រ មានភ្លៀង-ខ្យល់បក់បោកខ្លាំង រលកសមុទ្រខ្ពស់ៗ ។
បណ្ដារាជធានី-ខេត្ត នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ
សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ។

ប្រភព : ក្រសួងធនធានទឹក

