អ្នកម្នាង អ៊ុក ផល្លា បានសោយទីវង្គត់ហើយ នេះគឺជាជីវៈប្រវត្តិខ្លះៗរបស់អ្នកម្នាង

បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដ៍សែនរន្ធត់មួយនៅព្រៃនប់ ធ្វើអោយ អ្នកម្នាង អ៊ុក ផល្លា បានសោយទីវង្គត់ នៅវេលាម៉ោង ១២:២៣ នាទី ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៨ ខណៈសម្ដេចក្រុមព្រះនរោត្ដម រណរឹទ្ធ រងរបួសធ្ងន់ កំពុងដឹកតាម ឧទ្ធម្ភាគចក្រមកកាន់មន្ទីរពេទ្យនៅភ្នំពេញ ។ នេះបើតាមការបញ្ជាក់ប្រាប់ពីលោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ។
អ្នកម្នាង អ៊ុក ផល្លា គឺជាអតីតតំណាងអប្សរានៃប្រទេសកម្ពុជា ដោយគាត់បានចូលហាត់រៀនរបាំបុរាណនៅក្នុងសាលាភូមិន្ទវិចិត្រសិល្បៈ តាំងពីមានវ័យ៩ឆ្នាំមកម្លេះ ហើយក៍បានចេញសម្តែងជាលើកដំបូងជាសាធារណៈពេលចម្រើនវ័យបាន ១៣ឆ្នាំ ។
អ្នកម្នាង អ៊ុក ផល្លា មានបុត្រ ២ព្រះអង្គ គឺទី១ព្រះនាម នរោត្តម សុធារិទ្ធ ដែលបានប្រសូតក្នុងឆ្នាំ ២០០៣ ហើយនិងទី២ ព្រះនាម នរោត្តម រណវង្ស ដែលបានប្រសូត្រក្នុងឆ្នាំ ២០១១ ។ ហើយអ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពនៅអាយុ៣៩ឆ្នាំ ។


ប្រភព : ផ្សេងៗ

