ភាសារកាយវិកា

B
bongsina

ប្រសិនបើយើងមិនចេះនិយាយភាសាគេតើអ្នកពិតជាអត់បាយឬ?👦👋

 👦   ខ្ញុំគិតថាប្រសិនបើយើងមិនចេះនិយាយភាសាគេក៍យើងមិនអាចអត់បាយដែរព្រោះថាយើងនៅមានភាសាកាយវិការមួយទៀតសម្រាប់ធ្វើឱ្យគេបានដឹងថាយើងត្រូវការអ្វី?😊

   👦 បើទោះជាមនុស្សយើងមានភាសាសម្រាប់និយាយគ្នា ប្រើភាសាក្នុងការទាក់ទងផ្ដល់ព័ត៌មានឬរឿងរ៉ាវផ្សេងៗ ប៉ុន្តែភាសានិយាយមិនមែនជាអ្វីគ្រប់យ៉ាងសម្រាប់ភ្ជាប់ទំនាក់ទំនងរបស់មនុស្សឡើង។ មិនថាយើងជាអ្នកនិយាយជាអ្នកស្ដាប់នោះទេ ភាពពេញលេញនៃទំនាក់ទំនងរវាងគ្នាតែងតែត្រូវការភាសា កាយវិការរបស់គូភាគីទាំងពីរ ដូចជាការសម្ដែងទឹកមុខអាកប្បកិរិយានិងសកម្មភាពផ្សេងៗជាដើម។ 🎃

 👦  ការមានភាពស្ទាត់ជំនាញក្នុងការនិយាយមិនមែនជាអ្នកដែលគ្រាន់តែចេះប្រើបបូរមាត់មួយមុខប៉ុណ្ណោះទេ តែយេីងត្រូវចេះប្រើទឹកមុខព្រមទាំងកាយវិការផ្សេងៗផងដែរ។តាមពិតនៅមានភាសាកាយវិការជាមធ្យោបាយដ៏សំខាន់ដែលមនុស្សតែងតែប្រើក្នុងការផ្ដល់អត្ថន័យផ្សេងៗដល់គ្នាទៅវិញទៅមកចាប់តាំងពីពេលដែលមនុុស្សនៅជាទារកមិនទាន់ចេះនិយាយមកម្ល៉េះ។ ដូចជាការ ប្រើក្រសែភ្នែក ការធ្វើដៃធ្វើជើងជាដើម សុទ្ធតែជាការបង្ហាញឲ្យដឹងពីចេតនាផ្សេងៗរបស់មនុស្សម្នាក់ៗទាំងអស់។🏠

      👦  សូមអគុណ   👦

Comments

wondercury
ធ្វើបានល្អណាស់ ខំប្រឹងបន្តទៀតណា។ ខ្ញុំពេញចិត្តការផ្លាស់ប្តូរនេះ។ អគុណដែលលើកពីសិល្បៈទំនាក់ទំនងមកបង្ហាញតែ សូមជួយពិនិត្យនិងកែអក្ខរាវិរុទ្ធខ្លះៗផងណា ដូចជា បូរមាត់ -> បបូរមាត់ គឺភ្លេច"ប"ដោយអចេតនាហើយ។
skymoon
ពាក្យថាភាសាគឺមិនផ្តោតលើពាក្យសំដីតែមួយមុខឡើយ។ ភាសាជាពាក្យធំទូលាយ ហើយក៏ជាអត្តសញ្ញាណសំគាល់មនុស្សជាតិសាសន៍។ ភាសាត្រូវបានបូកបញ្ចូលជាមួយ body language ។ ភាសាក៏ជាផ្នែកមួយនៃវប្បធម៌។ខ្ញុំធ្លាប់បង្រៀនកុមារគម្នាក់តាមរយៈកាយវិការឯកសារ សំរាប់មនុស្សគ ដូច្នេះ ខ្ញុំគាំទ្រនូវអត្ថបទនេះ។ ☺
bongsina
បាទអគុណបងៗដែលគាំទ្រ