គន្លឹះមួយចំនួន ដើម្បីបង្កើនសុភមង្គលសម្រាប់ប្តីប្រពន្ធ

ដើម្បីបង្កើនសុភមង្គលសម្រាប់ ប្ដី ប្រពន្ធ មានគន្លឹះមួយចំនួនដូចជា :
១. ចូលគេងម៉ោងដូចគ្នា ព្រមជាមួយគ្នា
២. បង្កើតសកម្មភាព ការកំសាន្ត រឺចំណូលចិត្តជាមួយគ្នា
៣. ដើរកាន់ដៃគ្នា
៤. ស្មោះត្រង់ និងអត់អោន ចំពោះកំហុសឆ្គង របស់ដៃគូ
៥. ផ្តោតសំខាន់ទៅលើ ចំណុចវិជ្ជមាន និងអ្វីដែលដៃគូធ្វើបានល្អ មិនមែនគិតអំពី ចំណុចខ្វះខាតឡើយ
៦. អោប និងថើបគ្នារាល់ថ្ងៃ ជាពិសេស ពេលបែកគ្នាទៅធ្វើការ រឺពេលជួបមុខគ្នាវិញ
៧. និយាយថា បងស្រឡាញ់អូន រឺ អូនស្រឡាញ់បង អោយបានញឹកញាប់
៨. ក្រោយពេលភ្ញាក់ពីគេង ត្រូវថើបប្តី រឺ ប្រពន្ធអ្នក រួចនិយាយថា អរុណសួរស្តី
៩. និយាយថា រាត្រីសួរស្តី មុនពេលចូលគេង ទោះបីជាអ្នក ពិបាកចិត្ត រឺកំពុងជួបបញ្ហាអ្វីក៏ដោយ
១០. ទូរស័ព្ទ រឺផ្ញើរសារសួរសុខទុក្ខគ្នា ជារៀងរាល់ថ្ងៃ ប្រសិនបើនៅឆ្ងាយពីគ្នា...ល....។

