ទើប២១ឆ្នាំ ធ្វើគម្រោងផ្សារអូរឫស្សីឡើងកប់

យុវជន ខៀវ គីមហុង វ័យ២១ឆ្នាំ ជានិស្សិតជំនាញស្ថាបត្យកម្ម នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសបុកស្ងើចសរសើរ ក្រោយបង្ហោះស្នាដៃកិច្ចការសាលាខ្លួនអំពីគម្រោងអភិវឌ្ឍន៍ឈ្មោះថា ផ្សារអូរឫស្សី២ សម្រាប់បញ្ចប់ឆ្នាំទី៣ កាលពីថ្មីៗនេះ។កំលោះវ័យក្មេង គីមហុង ប្រាប់ ពីមូលហេតុដែលធ្វើគម្រោងនេះឡើង ដោយសារគ្រូដាក់ឲ្យសម្រាប់សិស្សម្នាក់ៗគ្រប់គ្នា ខណៈដែលគីមហុង ប៉ះចំគម្រោងផ្សារអូរឫស្សីនេះតែម្ដង ដោយយកផ្ទៃដីនៃផ្សារអូរឫស្សីជាក់ស្ដែងមកសិក្សា។

គម្រោង(Project) ក្រោមការណែនាំពីគ្រូនេះ មិនមែនមែនកែ ឬអភិវឌ្ឍផ្សារអូរឫស្សីសព្វថ្ងៃទេ គ្រាន់តែជាឈ្មោះដាក់លើគម្រោងកិច្ចកាសាលាប៉ុណ្ណោះ។ រីឯដំណើរការរៀបចំឲ្យរួចរាល់ គឺស៊ីពេលដល់ទៅ២ខែ ប៉ុន្តែក៏ត្រូវជួបបញ្ហាប្រឈមមួយចំនួន ជាក់ស្ដែងគឺបញ្ហាធនធាន ខ្វះសម្ភារៈប្រើប្រាស់ និងកុំព្យូទ័រទំនើបដើម្បីរចនារូបភាព និងកាត់វីដេអូជាដើម។
និស្សិតបញ្ចប់ឆ្នាំទី៣ នេះឲ្យដឹងថា ខ្លួនមានដុង្គចូលចិត្តគូររូបតាំងតែពីតូច ហើយគ្រួសារក៏គាំទ្រ និងផ្គត់ផ្គង់ការសិក្សា។ បច្ចុប្បន្ន យុវជនសិក្សាជំនាញស្ថាបត្យកម្មនេះ មិនបម្រើការនៅក្រុមហ៊ុនណាមួយនោះទេ ត្បិតថាធ្លាប់បញ្ចេញស្នាដៃគូររូបប្លង់ផ្ទះគ្រួសារផ្ទាល់ខ្លួននៅរាជធានីភ្នំពេញ។
ក្រោយរៀនចប់សាកលវិទ្យាល័យឆ្នាំក្រោយខាងមុខនេះ គីមហុង មានគោលបំណងនិងមហិច្ឆតាចង់នាំយកជំនាញនេះទៅអភិវឌ្ឍស្រុកកំណើតរបស់ម្ដាយនៅឯខេត្តកំពង់ឆ្នាំង។ កត្តាដែលកំលោះចិត្តធំរូបបំណងអភិវឌ្ឍខេត្តនេះ ពោលគឺចង់ខេត្តមានឈ្មោះបោះសំឡេង ព្រោះខ្លួនគិតថា គម្រោងអភិវឌ្ឍន៍ជាច្រើននឹងទៅដល់ទីនោះ ហើយនាពេលអនាគត ក៏អាចនឹងមានគម្រោងព្រលានយន្តហោះធ្វើតំបន់នោះផងដែរ៕


ប្រភព : ស៊ិន សាវ៉េត

