5 តំបន់នេះ ទឹកជំនន់បន្តកើនឡើង នៅប៉ុន្មានថ្ងៃខាងមុខ

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ពីស្ថានភាពទឹកជំនន់ នៅក្នុងប្រទេសកម្ពុជាអាចបន្តកើនឡើង ដោយសារកម្រិតទឹកភ្លៀងបន្តធ្លាក់។សេចក្តីប្រកាស បានអោយដឹងថា បច្ចុប្បន្ន ប្រព័ន្ធសម្ពាធទាបមួយ បាននឹងកំពុងអូសកាត់អាងទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ ប៉ុន្តែប្រព័ន្ធសម្ពាធទាបនេះ នៅមានឥទ្ធិពលខ្សោយ ដោយបង្កអោយមានការធ្លាក់ភ្លៀងតែក្នុងកម្រិតពីតិចទៅមធ្យម។ក្រសួងធនធានទឹក បានព្យាករណ៍ថា ស្ថានភាពទឹកជំនន់ទឹកទន្លេ ក្នុងប្រទេសកម្ពុជា នៅ 5 តំបន់នេះ ដើម្បីដឹងជាដំណឹងជាមុន ចៀសវាងគ្រោះថ្នាក់។ 5 តំបន់ដូចខាងក្រោម :

1, ខេត្តស្ទឹងត្រែង : ទឹកនឹងកើនឡើងដល់កម្ពស់ 10,79 ម៉ែត្រ ក្នុងរយៈពេល 1 ឬ 2 ថ្ងៃទៀត (កម្រិតកម្ពស់ត្រូវប្រុងប្រយ័ត្ន 10,70 ម៉ែត្រ)។
2, ខេត្តក្រចេះ : ទឹកនឹងកើនឡើងដល់កម្ពស់ 21,97 ម៉ែត្រ (កម្រិតកម្ពស់ត្រូវប្រុងប្រយ័ត្ន 22,00 ម៉ែត្រ) ក្នុងរយៈពេល 2 ឬ 3 ថ្ងៃទៀត។
3, ខេត្តកំពង់ចាម : ទឹកនឹងកើនឡើងដល់កម្ពស់ 15,28 ម៉ែត្រ (កម្រិតកម្ពស់ត្រូវប្រុងប្រយ័ត្ន 15,28 ម៉ែត្រ) ក្នុងរយៈពេល 3 ឬ 4 ថ្ងៃទៀត។
4, ចំពោះទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប ទឹកនឹងបន្តកើនឡើងបន្ថែម។
5, បឹងទន្លេសាប ទឹកមានកម្ពស់ 5,33 ម៉ែត្រ ពោលគឺនៅមានលទ្ធភាពស្រូបយកទឹកជំនន់បានច្រើនបន្ថែម។

ប្រភព : ក្រសួងធនធានទឹក

