គ្រោះធម្មជាតិដ៏សាហាវដែលបានកើតឡើងនៅជប៉ុន

យ៉ាងហោចណាស់មានមនុស្ស ១៧៦នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងបាក់ដី ដោយសារភ្លៀង នៅភាគខាងលិចប្រទេសជប៉ុន ដែលបានកើតឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។
បើងាកទៅមើលកាលពីអតីតកាលវិញ ជប៉ុន ធ្លាប់បានជួបគ្រោះថ្នាក់ធម្មជាតិជាញឹកញយ ដែលខ្លះបណ្តាលឲ្យមនុស្សស្លាប់រាប់ពាន់នាក់ទៀតផង។
នេះគឺជាគ្រោះធម្មជាតិដែលបានកើតឡើងនៅក្នុងប្រទេសជប៉ុនទាំង១០ ហើយសម្លាប់មនុស្សច្រើនបំផុត៖
១ រញ្ជួយដី និង រលកយក្សស៊ូណាមិ Great Kantō ៖ កើតឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩២៣ នៅតំបន់ Kantō កោះ Honshu បានសម្លាប់មនុស្សប្រមាណ ១៤០ ០០០នាក់។

២ រញ្ជួយដី និង រលកយក្សស៊ូណាមិ Sanriku ៖ កើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៨៩៦ នៅតំបន់ Tōhoku បានសម្លាប់មនុស្សចំនួន ២១ ៩៥៩នាក់។

៣ ព្យុះទីហ្វុង និង រលកទឹកភ្លៀង North Kyushu Typhoon ៖ កើតឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៨២៨ នៅភាគខាងជើងកោះ Kyushu Island បានសម្លាប់មនុស្សចំនួន ១៩ ១១៣នាក់។
៤ រញ្ជួយដី និង រលកយក្សស៊ូណាមិ Tōhoku ៖ កើតឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ នៅចម្ងាយ៧២គីឡូម៉ែត្រពីឧបទ្វីប Oshika នៃតំបន់ Tōhoku បានសម្លាប់មនុស្សចំនួន ១៥ ៨៥៣នាក់។

៥ បន្ទុះភ្នំភ្លើង រញ្ជួយដី និង រលកយក្សស៊ូណាមិ Great Unzen ៖ កើតឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ១៧៩២ នៅភ្នំ Unzen នៃកោះ Kyūshū បានសម្លាប់មនុស្សជាង ១៥ ០០០នាក់។

៦ រញ្ជួយដី និង រលកយក្សស៊ូណាមិ Great Yaeyama ៖ កើតឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៧៧១ នៅកោះ Ishigaki Island និង កោះ Miyako Island បានសម្លាប់មនុស្សជាង ១៣ ០០០នាក់។
៧ រញ្ជួយដី Mino–Owari ៖ កើតឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៨៩១ នៅខេត្ត Mino និង ខេត្ត Owari បានសម្លាប់មនុស្សចំនួន ៧ ២៧៣នាក់។

៨ រញ្ជួយដី Great Ansei ៖ កើតឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៨៥៥ នៅទីក្រុងតូក្យូ បានសម្លាប់មនុស្សជាង ៧ ០០០នាក់។
៩ រញ្ជួយដី Great Hanshin ៖ កើតឡើងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ នៅកោះ Awaji Island បានសម្លាប់មនុស្សចំនួន ៦ ៤៣៤នាក់។

១០ ព្យុះទីហ្វុង និង រលកទឹកភ្លៀង Typhoon Vera ៖ កើតឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៥៩ ភាគច្រើននៅឆកសមុទ្រ Ise Bay , ខេត្ត Aichi និង ខេត្ត Mie បានសម្លាប់មនុស្សចំនួន ៥ ០៩៨នាក់។

Comments