មិនចង់រថយន្តស៊ីសាំង អនុវត្តស្នៀតបើកបរ ៧ ចំណុចនេះ អាចដឹងលទ្ធផលភ្លាមៗ

រថយន្តមានម៉ាស៊ីនច្រើនជាងពីរ ត្រូវការចំហេះប្រេងសាំងច្រើន ដើម្បីដំណើរការ ហើយទម្លាប់បើកបរមិនល្អ អាចបន្ថែមកម្រិតប្រើប្រាស់ប្រេងសាំងកាន់តែច្រើន។
១) បើកម៉ាស៊ីនត្រជាក់ទាំងមិនត្រូវការ : ម៉ាស៊ីនត្រជាក់ អាចឲ្យអ្នកមានផាសុកភាពអំឡុងពេលបើកបរ តែក៏ទាក់ទងនឹងការចំណាយ។ បើយោងតាម AA ម៉ាស៊ីនត្រជាក់ចំណាយកម្រិតប្រេងសាំងច្រើន ពេលបើកក្នុងល្បឿនយឺតក្នុងក្រុងដែលផ្លូវកកស្ទះច្រើន ដូចនេះបើអាចគួរចំហបង្អួច អំឡុងពេលបើកបរក្នុងក្រុង ខណៈប្រើម៉ាស៊ីនត្រជាក់នៅពេលបើកផ្លូវក្រៅក្រុង។

២) មាន Cruise Control តែមិនខ្វល់ខ្វាយប្រើប្រាស់ : ប្រព័ន្ធ Cruise Control (បើមាន) អាចជួយរក្សាល្បឿនរថយន្តឲ្យនៅថេរ អាចឲ្យជើងបានសម្រាក និងបន្ថយកម្រិតប្រើប្រាស់ប្រេងសាំងមិនចាំបាច់។
៣) បន្ថែមទម្ងន់ក្នុងរថយន្ត : ក្រុមហ៊ុនផលិតរថយន្តជាច្រើន ព្យាយាមកាត់បន្ថយទម្ងន់សមាសធាតុនានាចេញរថយន្ត ដើម្បីបន្ថយបន្ទុករបស់ម៉ាស៊ីន។ ដូចនេះ គួររក្សាសម្ភារៈចាំបាច់បំផុត ក្នុងរថយន្ត ។

៤) បើកកៀករថយន្តដទៃពេក : មិនត្រឹមតែគ្រោះថ្នាក់នោះទេ តែជើងអ្នកនឹងរក្សានៅលើហ្វ្រាំង ត្រៀមប្រតិកម្មនឹងបម្លាស់ទីរថយន្តខាងមុខ។ បើទុកចន្លោះធំ ពីរថយន្តខាងមុខ អ្នកអាចបន្ធូរសំពាធលើហ្គែរបាន ធ្វើឲ្យល្បឿនធ្លាក់ចុះ បើកបរសន្សឹមៗ។
៥) បើកបរប្រញិបប្រញាប់ : បើមានការណាត់ជួបសំខាន់នានា គួរត្រៀមខ្លួន ទៅមុនពេលវេលាកំណត់ ច្រើននាទី ដើម្បីកុំឲ្យការបើកបរ ប្រញិបប្រញាប់ ហើយអ្នកអាចបន្ធូរអារម្មណ៍ បើកបរក្នុងល្បឿនយឺតបាន។

៦) បញ្ឆេះរថយន្តចោល (កម្ដៅម៉ាស៊ីន) : ការបញ្ឆេះម៉ាស៊ីន គោលបំណងកម្ដៅម៉ាស៊ីន ឬរង់ចាំនរណាម្នាក់ មិនផ្ដល់ផលល្អចំពោះកម្រិតប្រេងសាំងនោះទេ ព្រោះរថយន្តក៏កម្ដៅម៉ាស៊ីន អំឡុងពេលបើកបរផងដែរ។
៧) មើលរំលងការថែទាំបឋម : សេវាកម្មថែទាំ អាចជួយធានារថយន្តឲ្យដំណើរការបានល្អប្រសើរ ដូចជាការផ្លាស់ប្ដូរប្រេង និងបន្ថែមខ្យល់បានគ្រប់គ្រាន់៕

ប្រភព : លោកប៊ុនធឿន

