សម្បូរវប្បធម៌រិះគន់ តែខ្វះវប្បធម៌ចូលរួម

B
bongsina
![20180628_071406.png](https://serey.io/imageupload_data/7b8b14924a4fd1c807b5b707317d01fdfde189bd) បុគ្គលខ្លះតែងតែរិះគន់ពីសង្គមជាតិរបស់ខ្លួន ហើយកោតសរសើរជាតិដទៃ ខណៈបុគ្គលមួយចំនួនភ្លេចថាកម្ពុជាជាផ្ទះរបស់ខ្លួន ជាកន្លែងដែលខ្លួនកំពុងរស់នៅ។ - បុគ្គលខ្លះរិះគន់ពីចរាចរ ប៉ុន្តែមិនបានចូលរួមគោរពច្បាប់ចរាចរ។ - បុគ្គលខ្លះរិះគន់ពីសំរាមក្នុងទីក្រុង តែមិនបានចូលរួមបោះសំរាមក្នុងធុង។ - បុគ្គលខ្លះរិះគន់គ្មានផ្លូវសំរាប់អ្នកថ្មើជើង តែរៀបចំឥវ៉ាន់ ឬចតយាន្តដល់លើផ្លូវ។ - បុគ្គលខ្លះរិះគន់ ថាស្ថាប័ននេះ ស្ថាប័ននោះមិនផ្ដល់សេវាកម្មល្អ ប៉ុន្តែខ្លួនក៏មិនបានផ្ដល់សេវាអោយគេល្អដែរ។ សង្គមមួយល្អទៅបានមិនអាស្រ័យលើអាជ្ញាធរតែមួយមុខទេ ហើយក៏មិនអាស្រ័យលើច្បាប់ទាំងស្រុងនោះដែរ តែត្រូវការជាចាំបាច់គឺប្រជាជនដែលមានការចូលរួម។ ![20180628_071406.png](https://serey.io/imageupload_data/7b8b14924a4fd1c807b5b707317d01fdfde189bd)![20180628_071443.png](https://serey.io/imageupload_data/e8b8c5e9915ca2bfffc9bf2ff50f6e774df673c8) ![20180628_071513.png](https://serey.io/imageupload_data/f4fbd07e89b79993916c26e64462ef241e72b8d9)

Comments

wondercury
ខ្ញុំពេញចិត្តអត្ថបទនេះ ណាស់បង