ទឹកជំនន់ហក់ឡើងខ្លាំង បណ្ដាលអោយបិទផ្លូវជាតិ ឆ្ពោះទៅខេត្តក្រចេះ

ស្ថានភាពទឹកទន្លេមេគង្គត្រង់ចំណុចកំណាត់ផ្លួវជាតិលេខ 73 (ឆ្លូង-ក្រចេះ) កម្ពស់ទឹកបានហក់ឡើងខ្ពស់ជាបន្តបន្ទាប់ ឈានដល់កម្រិតប្រកាសអាសន្ន ដោយទឹកបានជន់ឡើងប្រៀបទ្រូងផ្លូវ អាចបណ្ដាលអោយស្រុតតួផ្លួវ ស្រុតចិញ្ចើម ក្បាលស្ពាន និងលូទទឹងផ្លូវផងដែរ។

ដើម្បីការពារសុវត្ថិភាព បញ្ចៀសគ្រោះថ្នាក់អាចកើត ឡើងជាយថាហេតុ និងការពារកុំអោយផ្លូវខូចខាតធ្ងន់ធ្ងរ រដ្ឋបាលខេត្តក្រចេះ បានអំពាវនាវ អោយប្រជាពលរដ្ឋ ជាពិសេស រថយន្តធុនធំផ្ទុកទម្ងន់លើសពី 10 តោន សូមផ្អាកធ្វើដំណើរបណ្ដោះអាសន្ន ចាប់ពីថ្ងៃសៅរ៍ ទី11 សីហា រហូតដល់ស្ថានភាពប្រសើរឡើងវិញ។

ប្រភព : លោកស៊ិន សាវ៉េត

