រកឃើញរូងរត់ពន្ធគ្រឿងញៀនពីអាមេរិកទៅម៉ិកស៊ីកូ

អាជ្ញាធរទីក្រុង San Luis រដ្ឋ Arizona បានរកឃើញរូងក្រោមដីមួយប្រវែងជិត ២០០ ម៉ែត្រនៅក្រោមហាង KFC ដែលត្រូវបានប្រើប្រាស់សម្រាប់រត់ពន្ធគ្រឿងញៀន។អាជ្ញាធរឲ្យដឹងថា ពួកគេតែងឃើញបុរសម្នាក់កាន់ហិបឧបករណ៍ចេញចូលហាង KFC នេះរហូតដល់មានការសង្ស័យ។ នៅពេលឆែកឡានបុរសរូបនេះ ពួកគេបានរកឃើញគ្រឿងញៀនចំនួន ២៣៩កញ្ចប់ដែលមានកូកាអ៊ីនជាង ៦គីឡូក្រាម, ហេរ៉ូអ៊ីន ១៣គីឡូក្រាម និងគ្រឿងញៀនជាច្រើនប្រភេទទៀត។ យោងតាមការវាយតម្លៃរបស់ភ្នាក់ងារពិសេសឲ្យដឹងថា គ្រឿងញៀនទាំងនេះមានតម្លៃរហូតជាង ១លានដុល្លារ។

តាមរយៈការឆែកឆេរក្នុងហាងនេះ ប៉ូលិសបានរកឃើញរូងមួយដែលមានជម្រៅ ៦ម៉ែត្រ និងប្រវែងជិត ២០០ម៉ែត្រឆ្លងកាត់ព្រំដែនរហូតទៅដល់បន្ទប់គេងនៃផ្ទះមួយក្នុងទីក្រុង San Luis Rio Colorado ប្រទេសម៉ិកស៊ីកូ។ ទោះយ៉ាងណាក៏ដោយ ក្រោយពេលកើតហេតុបុរសខាងលើ ត្រូវបានចាប់ខ្លួននិងប្រឈមនឹងការចោទប្រកាន់ដោយមានចេតនាចែកចាយគ្រឿងញៀន៕


https://youtu.be/Z-mW6vNrXKs
ប្រភព : BBC

