តំណាង​បក្ស​មិន​ជាប់ឆ្នោត នឹងមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី

B
bongsina
![20180822_003939.jpg](https://serey.io/imageupload_data/e014e501328da97bc5351a718ec903f9fdd989da) លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដួចផ្ដើមបង្កើតយន្តការ​ថ្មី​មួយ ដែល​ហៅថា ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​។ ការបង្កើត​ក្រុមប្រឹក្សា​នេះ គឺ​ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​សម្តេច ហ៊ុន សែន ជាមួយ​ប្រធាន​និង​តំណាង​នៃ​គណបក្ស​នានា នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨​។ ​ សមាសភាព​នៃ​ឧ​ត្ត​ម​ក្រុម​ប្រ​ក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ គឺ​បានមក​គណបក្សនយោបាយ​។ គណបក្ស​នីមួយៗ ត្រូវបញ្ជូន​តំណាង​ពីរ​នាក់ ឲ្យ​ទៅធ្វើជា​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​។តំណាងពីររូប ដែលមកពីគណបក្សនីមួយៗ ដើម្បីចូលជាសមាជិកនៃក្រុមប្រឹក្សានេះ ហៅថាប្រធានប្រតិភូ និងអនុប្រធានប្រតិភូ។ ប្រធាន​គណបក្សនីមួយៗ (ប្រធានប្រតិភូ) នឹងមាន​ឋានៈស្មើ​ទេសរដ្ឋមន្ត្រី ហើយ​អនុប្រធាន​គណបក្ស (អនុប្រធានប្រតិភូ) នឹងមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ហើយក៏មានប្រាក់ខែផងដែរ ពេល​ពួកគេ ចូល​ជា​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះនិងផ្តល់​យោបល់​។ ចំពោះប្រធានប្រតិភូ មិនត្រឹមតែមានឋានៈស្មើទេសរដ្ឋមន្រ្តីទេ តែថែមទាំងក្លាយជាទីប្រឹក្សារបស់រដ្ឋាភិបាល ទៀតផង។ មិនមែនទាល់តែប្រធានឬអនុប្រធានគណប្សនោះ ដែលអាចចូលជាសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នោះទេ។ ទោះអ្នកណាផ្សេងក្នុងគណបក្សក្រៅពីប្រធាននិងអនុប្រធាន ក៏អាចចូលបានដែរ។ បើប្រធានឬអនុប្រធានគណបក្សណាមួយ មិនចង់ចូលរួម ហើយឲ្យអ្នកផ្សេងចូលជំនួសវិញ ដូចជា អគ្គលេខាធិការគណបក្ស ជាដើម ក៏អគ្គលេខាធិការគណបក្សនោះ អាចក្លាយជាសមាជិកនៃក្រុមប្រឹក្សានេះដែរ ហើយនឹងមានឋានៈស្មើទេសរដ្ឋមន្ត្រីឬរដ្ឋមន្ត្រី។ ក្រៅពីនេះគណបក្សនយោបាយទាំងនោះ ក៏ជ្រើសរើសមន្រ្តីខ្លួន១នាក់ បម្រើការងារក្នុងលេខាធិការដ្ឋាន របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ផងដែរ។ មន្រ្តីម្នាក់នោះ អាចមានតួនាទីឋានៈស្មើអនុរដ្ឋលេខាធិការ។ នេះបើតាមប្រសាសន៍របស់លោក ឈឹម ផលវរុណ។គ្រប់​តំណាង​គណបក្ស អាច​ធ្វើជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​នេះ​ម្តងម្នាក់ ក្នុង​រយៈពេល​មួយ​ខែ។ ក្រុមប្រឹក្សា​ខាងលើ ត្រូវ​បើក​កិច្ចប្រជុំ​ម្តង​ក្នុង​រយៈពេលមួយខែ និង​ក្នុង​រយៈពេល​៦​ខែ ត្រូវ​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី (សម្តេច ហ៊ុន សែន) ម្តង​។ វិមាន​សន្តិភាព ជា​កន្លែងសម្រាប់​ប្រជុំ​របស់​ក្រុមប្រឹក្សា​នេះ​។ មិននិយាយពីគណបក្សនយោបាយទាំងអស់ក្នុងប្រទេសកម្ពុជានោះទេ គឺសំដៅតែទៅលើគណបក្សទាំង២០ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតអាណត្តិទី៦នេះប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាត ឲ្យចូលជាសមាជិកនៃក្រុមប្រឹក្សាខាងលើ។ សង្ខេបពី freshnews

Comments