គំនិតអ្នកមាន និងគំនិតអ្នកក្រ

B
bongsina
![20180715_020332.jpg](https://serey.io/imageupload_data/b299cb5b75cea648db411d958ffbc98a4c3cc3cf) មនុស្សជាច្រើន ពួកគេបានខំធ្វើការយ៉ាងលំបាក ហើយការងារច្រើនដូចអ្នកមានដែរ ចុះហេតុអ្វីបានជា ទទួលលទ្ធផលមក មិនដូចគ្នា។ ពេលខ្លះអ្នកចាំបាច់ ត្រូវតែមានភាពវ័យឆ្លាត ជាជាងការខិតខំប្រឹងប្រែង។ ចំណុចប្រៀបធៀបខ្លះៗ រវាងផ្នត់គំនិតអ្នកមាន និងផ្នត់គំនិតរបស់អ្នកក្រមានដូចជា : ផ្នត់គំនិតអ្នកមាន : ១. វាជាការល្អ បើសិនជាយើង មិនបានទទួលផលអ្វីសោះ ក្នុងរយះពេលខ្លី តែអាចទទួលផលច្រើន ក្នុងរយះពេលវែង។ ២. ហ៊ានប្រថុយ ទោះបីមិនប្រកដថា ត្រូវខាតបង់ ឬចំណេញក៏ដោយ។ ប៉ុន្តែបើខាតបង់ គេទុកវាជាមេរៀន និងមិនអោយមាន​ការខាតបង់ម្តងទៀតទេ។ ៣. ពួកគេតែងតែមានសកម្មភាពវិជ្ជមាន។ មានន័យថា នៅពេលដែលមានឱកាស ពួកគេអាចចាប់យក យ៉ាងឆាប់រហ័ស ហើយពួកគេក៏មិនងាយ នឹងបោះបង់វាដែរ។ ៤. ពួកគេនៅតែរៀន ។ការសិក្សា ឬរៀនពីអ្វីដែលថ្មីៗ ដើម្បីបង្កើននូវសមត្ថភាព ព្រោះគ្មានការជោគជ័យណា ដែល​គ្មានការអប់រំនោះទេ។ ៥. ពួកគេមានមហិច្ឆតាខ្ពស់ ដើម្បីសម្រេចគោលដៅ ឬក្តីសុបិន្តរបស់គេ។ ពួកគេហ៊ាន និងអាចធ្វើអ្វីៗបាន ខណៈដែល​មនុស្សជាច្រើនមិនខ្វាយខ្វល់។ មនុស្សគ្រប់រូបតែងតែមានក្តីសុបិន្ត ប៉ុន្តែបញ្ហានៅត្រង់ថា មនុស្សដែល​មិនជោគជ័យ​ទាំង​នោះ មិនដែលយកចិត្តទុកដាក់ និងមានភាពខ្ជិលច្រអូស។ ៦. រក្សាការប្តេជ្ញាចិត្ត និងដើរទៅមុខជានិច្ច។ ៧. ជាដំបូងពួកគេជាអ្នកអោយទាន មុនពេលគេអាចទទួលផល។ ឧទាហរហ៏ : បើអ្នកចង់អោយគេគោរពអ្នក អ្នកត្រូវតែគោរព​គេ​មុន។ ៨. ពួកគេមានកម្លាំងពិសេសម្យ៉ាង ក្នុងពេលបច្ចុបន្ប។ បើពួកគេចង់ធ្វើអ្វី ឬចង់សម្រេចអ្វីមួយ ពួកគេនឹងធ្វើវាភ្លាមៗ ដោយ​មិនរងចាំ សប្តាហ៏ក្រោយ ឬក៏ខែក្រោយនោះទេ។ ៩. រក្សាការព្យាយាម។ ១០. ពួកគេនៅកណ្តាល លក្ខណៈជាអ្នកដឹកនាំ។ មនុស្សម្នាក់ ដែលកំពុងតែផ្តល់ដំបូន្មាន មិនមែនជាមនុស្សម្នាក់ ដែល​កំពុងតែទទួលយកវានោះទេ។ ១១. ពួកគេផ្តោតសំខាន់ទៅលើ ជីវិតដ៏មានតម្លៃរបស់គេ។ ពួកគេចំណាយពេលវេលា ដែលមានប្រយោជន៏ ជាមួយក្រុម​គ្រួសារគេ ដោយមានការដើរកំសាន្ត តាមតំបន់ទេសចរណ៏ផ្សេងៗ។ ![20180715_020351.jpg](https://serey.io/imageupload_data/916beb1550c1a6cc96c9a8651c9fc50e5b453a39) ផ្នត់គំនិតអ្នកក្រ : ១. ចូលចិត្តគិតពីលុយ មុនពេលចាប់ផ្តើមធ្វើអ្វីមួយ។ ពួកគេចង់បានផលភ្លាមៗ ក្នុងរយះពេលខ្លី ដោយមិនបាន​គិតវែង​ឆ្ងាយពីអ្វី ដែលអាចនឹងទទួលបាន នៅពេលយូរ។ ២. ពួកគេខ្លាច អត់ហ៊ានប្រថុយគ្រោះថ្នាក់អ្វីទាំងអស់ ព្រោះខ្លាចខាតបង់។ ពួកគេតែងតែរង់ចាំមើល នរណាម្នាក់​ធ្វើបាន​ជោគជ័យសិន ទើបគេធ្វើតាម។ ប៉ុន្តែពួកគេមិនបានគិតថា ពេលនោះ វាហួសពេលទៅហើយទេ។ ៣. នៅពេលដែលកំពុងតែចាប់ផ្តើមជោគជ័យ បែជាមានសកម្មភាពយឺតយ៉ាវ។ ហើយងាយនឹងបោះបង់ ពេលដែលជួប​នឹង​ឧបសគ្គ។ ៤. ពួកគេចង់បានសេវាកម្មធានារ៉ាប់រង ជីវិតរបស់គេ ដោយការខិតខំធ្វើការ និងធ្វើជាបុគ្គលិកដ៏ល្អម្នាក់។ ប៉ុន្តែសេដ្ឋកិច្ចក្នុង​ពេលបច្ចុបន្បនេះ ការធានារ៉ាប់រងរបស់អ្នក ហាក់ដូចជាគ្មានប្រយោជន៏ទេ។ ៥. ពួកគេអាចដឹងត្រឹមតែអ្វី ដែលពួកគេអាចមើលឃើញតែប៉ុណ្ណោះ ហើយមិនដែលមានក្តីសុបិន្ត ចង់ធ្វើអ្វីដែលធំជាង​នោះ​ទេ។ ៦. ពួកគេមិនមានគំនិតវិជ្ជមានទេ ដោយមិនហ៊ានចាប់យកឱកាស។ ៧. ពួកគេចូលចិត្តស្តីបន្តោសអ្នកដទៃ នៅពេលដែលអ្វីៗ មិនបានសម្រេចដូចការគិតរបស់គេ និងគ្មានទំនួលខុសត្រូវ​សម្រាប់ខ្លួនឯង។ ៨. បោះបង់ឱកាសចោល ដោយគិតថាពិបាក។ ពួកគេតែងនិយាយថា ខ្ញុំមិនអាចធ្វើវាទេ ព្រោះវាពិបាកខ្លាំងណាស់។ ៩. ពួកគេតែងតែយកសេចក្តីសុំទោស ដាក់នៅមុខរឿងអ្វីៗទាំងអស់។ បើមាននរណាម្នាក់ កំពុងតែព្យាយាម ចង់អោយគាត់​មានការផ្លាស់ប្តូរ អោយជីវិតរបស់គាត់កាន់តែប្រសើរនោះ គាត់នឹងនិយាយថា វាពិបាកណាស់ ខ្ញុំមិនអាចធ្វើបានទេ ឬ ខ្ញុំរវល់​ណាស់ ហើយគ្មានពេលដើម្បីសិក្សាអ្វី ដែលថ្មីទេ។ ប៉ុន្តែពួកគេមិនបានដឹងថា ពួកគេកំពុងតែសម្លាប់ក្តីសុបិន្តរបស់គេទេ។ ១០. ពួកគេធ្លាប់រស់នៅក្នុងជីវភាពលំបាក។ ពួកគេគិតថា ប្រាក់ខែរបស់គេប៉ុណ្ណឹង មានភាពគ្រប់គ្រាន់ ក្នុងការបរិភោគ និង​ការរស់នៅ ដោយមិនបានគិតអ្វីវែងឆ្ងាយទៅថ្ងៃក្រោយឡើយ។