មកស្គាល់ ផ្លូវពង្វាងរង្វង់មូលចោមចៅ ដែលត្រូវបិតនៅថ្ងៃស្អែក ទី 29

B
bongsina
![20180628_192946.png](https://serey.io/imageupload_data/28caf2788f74466aca96e8d272bd105df5a1eef0) នៅ​ព្រឹក​​ថ្ងៃ​ទី ២៩ ខែ​មិថុនា ឆ្នាំ​២០១៨ នេះ​រង្វង់​មូល​ចោមចៅ​ប្រសព្វ​គ្នា​រវាង​ផ្លូវជាតិ​លេខ​៣ ផ្លូវ​ជាតិ​៤ និង​មហាវិថី​សហព័ន្ធ​រុស្ស៊ី​នឹង​ត្រូវ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ចាប់​ពី​ ​ម៉ោង៤៖០០​ព្រឹក​ដល់​ម៉ោង ១២៖៣០​នាទី​រសៀល ដើម្បី​ធ្វើ​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ។ នេះ​តាម​សេចក្ដី​ជូន​ដំណឹង ដែល​ចេញ​ដោយរដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាល​ពី​ម្សិលមិញ​នេះ។ ដើម្បី​រក្សា​បាន​នូវ​សណ្ដាប់​ធ្នាប់​ និង​បញ្ចៀស​បញ្ហា​កកស្ទះ​ចរាចរណ៍​ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ និង​ម្ចាស់​រថយន្ត​ដឹក​អ្នក​ដំណើរ​ដែល​ត្រូវ​ចរាចរណ៍​ចេញ​-ចូល​រាជធានី​ភ្នំពេញ ឆ្លង​កាត់​ទីតាំង​ខាង​លើ​ត្រូវ​ពង្វាង​ចរាចរណ៍​ដូច​ខាង​ក្រោម​នេះ៖ ១. ចំពោះ​រថយន្ត​ធ្វើ​ចរាចរណ៍​ពី​ទិស​ខាង​លិច តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ចូល​រាជធានី ត្រូវ​ធ្វើដំណើរ​តាម​ផ្លូវ​ពង្វាង​ទៅ​តាម​ផ្លូវ​បែកចាន បត់​ស្ដាំ​ទៅ​ទិស​ខាងត្បូង ឬ​ផ្លូវ​កប់ស្រូវ​បត់​ឆ្វេង​ទៅ​ទិស​ខាង​ជើង។ ២. ចំពោះ​រថយន្ត​ធ្វើ​ចរាចរណ៍​មក​ពី​ផ្លូវ​ជាតិ​លេខ​៣ ចូល​រាជធានី​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ពង្វាង​ បត់ស្ដាំ​ទៅ​តាម​ផ្លូវ​ព្រៃ​ស មុខ​វត្ត​ស្លែង ឬ​ទៅតាម​ផ្លូវ​ទួល​ពង្រ​ បត់​ស្ដាំ​តាម​ផ្លូវ ៣០ម៉ែត្រ​ឆ្ពោះ​ទៅ​ផ្លូវ​ចោមចៅ។ ៣. ចំពោះ​រថយន្ត​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​ចោមចៅ ចេញ​ក្រៅ​រាជធានី​ទៅ​ផ្លូវ​ជាតិ​លេខ​៣ ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទួល​ពង្រ បត់​ឆ្វេង​ត្រង់​ចំណុច​ស្តុប។ ៤. ចំពោះ​ចរាចរណ៍​ពី​ផ្លូវ​ចោមចៅ​ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ​៤ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍​ជា​ធម្មតា​៕![20180628_192905.png](https://serey.io/imageupload_data/2bf31dcd904351eb1d849c6f7420c5e1b5217032)![20180628_192810.png](https://serey.io/imageupload_data/06ead8f46e1a31eb6334be4acc67868dc444d918)

Comments