ប្រវត្តិ Honda ​ល្អ​ខ្លាំង​ប៉ុណ្ណា ​មុន​មក​ដឹក​នាំ​ជម្រើស​ជាតិ​កម្ពុជា២​ឆ្នាំ​

B
bongsina
![20180813_063315.jpg](https://serey.io/imageupload_data/0095da5bb370d363ecc56757769a31cec8c0d134) Keisuke Honda ​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ប្រកាស​តែងតាំង​ជា​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ហើយ ដើម្បី​ត្រៀម​លេង​ប្រកួត​មិត្តភាព ​និង​ផ្លូវការ​នានា​ក្នុង​កុងត្រា​រយៈ​ពេល​២​ឆ្នាំ​។ តើអតីត​​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​ខាង​លើ​នេះ ​មាន​ប្រវត្តិ​ល្អ​យ៉ាង​ណា​ខ្លះ​ទៅ ទើប​បាន​ជា​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ព្រម​យក​រូបគេ​មក​ធ្វើ​ជា​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ? http://i64.tinypic.com/2q20baw.jpg Honda ​មាន​វ័យ​៣២​ឆ្នាំ​ហើយ ​ដោយ​មាន​ដើម​កំណើត​កើត​នៅ​ក្រុង Osaka ​ប្រទេស​ជប៉ុន។ ដោយ​គ្រួសារ​របស់​គេ​នេះ គឺ​ជា​អ្នក​កីឡា​តែ​ម្ដង ​ទាំង​បង​ប្រុស ​ពូ ​និង​សាច់​ញាតិ​ទាំង​អស់។ ដោយ​បង​ប្រុស​ជា​កីឡាករ​បាល់ទាត់ ​ពូ​ជា​កីឡាករ​ទូក​កាណូ ​បង​ជី​ជូន​មួយ​ជា​អ្នក​កីឡា​កាស។ រូបគេ​ឈាន​ជើង​ចូល​កីឡា​បាល់ទាត់​នេះ ​ដោយ​ចូល​រួម​ជាមួយ​ក្រុម​យុវជន Gamba Osaka ​។ ​សិក្សា​ផង ​លេង​បាល់​ទាត់​ផង រហូង​ទល់​ចប់​ថ្នាក់​វិទ្យាល័យ ​ទើប Honda ​សម្រេច​ចិត្ត​ចាប់​អាជីព​ជា​កីឡាករ​បាល់ទាត់​តែ​ម្ដង​នៅ​ឆ្នាំ​២០០៤ ​ជាមួយ​ក្រុម Nagoya Grampus ដែល​គ្រា​នោះ​លេង​នៅ​លីគ​កំពូល​ជប៉ុន។ http://i63.tinypic.com/2wmnbtc.jpg ដោយសារ​តែ​មាន​សមត្ថភាព​ខ្ពស់​នេះ ​Honda ​បាន​អភិវឌ្ឍ​ខ្លួន​យ៉ាង​លឿន ​ដោយ​លេង​នៅ​ក្លឹប​ Nagoya Grampus តែ​៣​រដូវ​កាល​ប៉ុណ្ណោះ ​ក៏​ចុះ​កុងត្រា​ទៅ​លេង​នៅ​ក្លឹប VVV-Venlo ​របស់​ហុល្លង់​ទៅ​ហើយ។ ​ការ​ចាកចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​លើក​ដំបូង​គ្រា​នោះ រូបគេ​នៅ​តែ​ជោគជ័យ​ខ្លាំង រហូត​ដល់​ក្លឹប​នៅ​រុស្ស៊ី ​CSKA Moscow ទិញ​យក​បន្ដ​នៅ​ឆ្នាំ​២០០៩។ ​លេង​នៅ​រុស្ស៊ី​នេះ ​បាន​៥​ឆ្នាំ Honda ​ក៏​ចាប់​ផ្ដើម​ផ្លាស់​ទៅ​លេង​នៅ​អ៊ីតាលី​ទៀត​ហើយ ​ដោយ​ចូលរួម​ជាមួយ AC Milan ។ AC Milan ​នេះ​៣​រដូវកាល ​បង្ហាញ​ខ្លួន​បាន​ច្រើន​មែន ប៉ុន្តែ​មិន​ជោគជ័យ​ខ្លាំង​ឡើយ ពោល​គឺ​៨១​ប្រកួត រក​គ្រាប់​បាល់​បាន​៩​គ្រាប់​ប៉ុណ្ណោះ។ នៅ​ឆ្នាំ​២០១៧ រូបគេ​ក៏​សម្រេច​ចិត្ត​ទៅ​លេង​នៅ​ក្លឹប Pachuca ​ទៀត​នៅ​មិចសិកូ ​ដោយ​លេង​តែ​១​រដូវ​កាល​ប៉ណ្ណោះ។ ខណៈ​ដែល​ក្រោយ​ចប់​ពី World Cup 2018 ​នេះ​ទៅ ​រូបគេ​បាន​ប្រកាស​ថា​នឹង​ចូល​រួម​ជាមួយ​ក្រុម Melbourne City ​របស់​អូស្ត្រាលី​ទៀត​ហើយ។ មិន​ត្រឹម​តែ​ចូល​រួម​ជាមួយ​ក្រុម Melbourne City ​នេះ​ទេ ​នៅ​ព្រឹក​នេះ​ទៀត​សោត Honda ​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ប្រកាស​ឱ្យ​ធ្វើ​ជា​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទៀត​ហើយ ​ដោយ​មាន​កុងត្រា​២​ឆ្នាំ​នៅ​ទី​នេះ ដើម្បី​ជួយ​កម្ពុជា។ ការ​មក​ដឹក​នាំ​ក្រុម​កម្ពុជា​នេះ​ដែរ រូបគេ​មិន​យក​ប្រាក់​ខែ​ឡើយ។ ចប់​ពី​ការងារ​នៅ​ក្លឹប​អាជីព ​ងាក​មក​មើល​ប្រវត្តិ​នៅ​ជម្រើស​ជាតិ​ជប៉ុន​វិញ ​Honda ​ជាប់​ជម្រើស​ជាតិ​ឈុត​ធំ​នៅ​ឆ្នាំ​២០០៨។ គិត​មក​ដល់​ពេល​នេះ រូបគេ​បង្ហាញ​ខ្លួន​បាន​៩៨​ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​៣៧​គ្រាប់។ ​នៅ World Cup 2018 ​នេះ ​រូបគេ​ជា​តួ​អង្គ​សំខាន់​របស់​ជម្រើស​ជាតិ ដែល​បាន​ជួយ​ក្រុម​ឡើង​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ពាន​រង្វាន់​ធំ​បំផុត​ដែល Honda ​បាន​ឈ្នះ​ជាមួយ​ក្រុម​ជប៉ុន គឺ AFC Asian Cup ​ឆ្នាំ​២០១១។ https://youtu.be/g_FzA25L1s0

Comments