#មនុស្សល្អ របស់អ្នក....!

A
ammly


អ្នកខ្លះបោះបង់អ្នកចោល ពេលអ្នកលំបាក អ្នកខ្លះចូលមកសប្បាយជាមួយអ្នកពេលអ្នកមានបាន អ្នកខ្លះច្រណែនពេលអ្នកបានល្អជាងគេ ហើយរកគ្រប់វិធីដើម្បីបំផ្លាញអ្នក តែក៏មានអ្នកខ្លះដែលដឹងថាអ្នកគ្មានអ្វីស្ថិតស្ថេរឡើយ ប៉ុន្តែគេតែងតែនៅជិតអ្នក គាំទ្រ លើកទឹកចិត្ត និងស្ដាប់បញ្ហារបស់អ្នកដោយការយល់ចិត្ត។

ជីវិតមនុស្សម្នាក់ៗស្គាល់មនុស្សបែបនេះមិនច្រើនទេ ដូច្នេះកុំភ្លេចស្រឡាញ់ និងអរគុណចំពោះពួកគេ ដែលមិនធ្លាប់ទុកអ្នកចោល ពេលអ្នកលំបាក ក៏មិនធ្លាប់រុញអ្នកឱ្យទៅចួបនឹងស្ថានភាពលំបាកៗ មានតែរង់ចាំហុចដៃឱ្យអ្នកតោង ពេលអ្នកដួល និងផ្ដល់ការមើលថែចំពោះអ្នកយ៉ាងអស់ពីចិត្ត។

Comments